no-alternative title

Fujifilm បញ្ចេញកាមេរ៉ា Mirrorless ជំនាន់ថ្មីម៉ូដែល X-T200 ដែលមានសម្ថភាពកាន់តែប្រសើរជាងមុនជាមួយតម្លៃធូរថ្លៃប្រមាណតែ $700 ប៉ុណ្ណោះ

នៅដើមឆ្នាំ 2020 នេះក្រុមហ៊ុនផលិតកាមេរ៉ា Fujifilm របស់ជប៉ុនបានធ្វើការប្រកាសចេញនូវម៉ាស៊ីថតរូប និងវីដេអូជំនាន់ថ្មីក្នុងស្រឡាយ X-T Series ជាស្រឡាយកាមេរ៉ា Mirrorless ម៉ូឌែល X-T200 ហើយជំនាន់ថ្មីនឹងត្រូវចូលខ្លួនមកជំនូសដំណែងម៉ូឌែល X-T100 ដែលចេញកាលពី 2 ឆ្នាំមុន។ កាមេរ៉ាជំនានថ្មីនេះមានការរចនារូបរាងបែបសាមញ្ញ និងភ្ជាប់មកជាមួយនឹងចំនុចពិសេសជាច្រើនស្រដៀងគ្នាទៅនឹងម៉ាស៊ីនថត Fujifilm X-A7 ដែលក្រុមហ៊ុនបានបញ្ចេញកាលពីពេលថ្មីៗនេះផងដែរ។ ម៉ាស៊ីនថតជំនាន់ថ្មី X-T200 បានភ្ជាប់មកជាមួយនឹងសែនស័រចាប់រូបភាពទំហំ 24.2MP ប្រភេទ APS-C Sensor ដែលជាសែនស័រប្រើនៅលើម៉ាស៊ីនថតម៉ូដែល X-A7។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងសែនស័រនេះ ក្រុមហ៊ុន Fujifilm បានអះអាងថាវាមានសមត្ថភាពក្នុងការចាប់រូបភាពបានលឿនរហ័សជាងសែនស័រដែលប្រើនៅលើជំនាន់ X-T100 ជាមួយនឹងការបង្កើនល្បឿនមុខងារគណនាប្លង់ថត Phase detection autofocus point (PDAP)។ បន្ថែមពីនេះសែនស័រកាមេរ៉ានេះក៏បង្កើនល្បឿនក្នុងការ Process Data បានលឿនក្នុងកម្រិត 3.5x  ផងដែរជាមួយនឹងការកាត់បន្ថយនូវកម្រិត rolling shutter បានយ៉ាងល្អបំផុត។ ជាងនេះទៅទៀតម៉ាស៊ីនកាមេរ៉ាថតរូបជំនាន់ថ្មីមួយនេះមានលទ្ធភាពក្នុងការដំណើរថតរូបបានក្នុងកម្រិត 8fps បែប continuous shooting ជាមួយមុខងារ AF។ 

Fujifilm X-T200 មានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 3.5  អ៊ីញជាប្រភេទបន្ទះបង្ហាញ LCD ខ្នាត 16:9 aspect ratio មានកម្រិតពន្លឺ 1000nits ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់ 2.36M dots ក្នុងមួយអ៊ីញ និងបង្ហាញចេញក្នុងកម្រិត ViewFinder ដូចអេក្រង់របស់ X-T100 ដែរ និងអាចធ្វើការកាច់បត់មកខាងមុខសម្រាប់ថតរូបសែលហ្វីបានថែមទៀតផងពិសេសបំផុតសម្រាប់លោកអ្នកដែលនិយមផលិតវីដេអូខ្លីៗបែប Vlog និងជាពិសេសវាទ្រទ្រង់ជាមួយមុខងារ Portrait Selfie ថែមទៀតផង។ ចំពោះសមត្ថភាពផលិតសាច់វីដេអូវិញ X-T200 អាចធ្វើបានដល់កម្រិត 4K ក្នុងល្បឿនលោតដល់ 30fps លឿនជាងជំនាន់ X-T100 ដែលធ្វើបានត្រឹមតែ 15fps ប៉ុណ្ណោះ និងផលិតវីដេអូកម្រិត 1080px បានក្នុងល្បឿន 120fps។ 

ជាមួយម៉ាស៊ីនថតរូប X-T200 យើងអាចធ្វើការតភ្ជាប់ម៉ាក្រូហ្វូនបានតាមរយះរន្ធដោត USB-C ទៅរន្ធ 3.5mm បានផងដែរដើម្បីបង្កើនកម្រិតនៃការស្រួបសំឡេងនៅពេលថតវីដេអូ ហើយតាមរយះរន្ធ USB-C របស់វាគឺប្រើសម្រាប់សាកថ្មផង និងធ្វើការតភ្ជាប់ក្នុងការចែករំលែកទិន្នន័យរូបភាព-វីដេអូទៅកាន់ម៉ាស៊ីនកុំព្យូទ័រផង។ វាក៏ភ្ជាប់មកជាមួយបច្ចេកវិទ្យាប្លូធូសក្នុងតភា្ជប់ទៅកាន់ស្មាតហ្វូន ថាបប្លែត និងម៉ាស៊ីនកុំព្យូទ័រក្នុងការផ្ទេរទិន្នន័យចេញចូលបានរហ័សដោយមិនចាំបាច់ប្រើខ្សែចម្លងថែមទៀតផង។

ម៉ាស៊ីនកាមេរ៉ាថតរូបជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុន Fujifilm បង្កើនសមត្ថភាពទៅលើមុខងារ Autofocus នៅពេលថតវីដេអូផងដែរដែលធ្វើអោយការផលិតសាច់វីដេអូបានច្បាស់ល្អ មានមុខងារ Face & Eyes Tracking ជាមួយមុខងារ HDR Video Mode និងអាចផលិតវីដេអូបែប SDR បានផងដែរប៉ុន្តែវាអាចផលិតបានក្នុងកម្រិត wider dynamic rang ប៉ុណ្ណោះដោយប្រើមុខងារ tone mapping។ សម្រាប់មុខងារទប់លំនឹងក្នុងការផលិតសាច់វីដេអូវិញវាប្រើមុខងារ Electronically Stabilize footage ហើយនិងមានមុខងារ Video Editor ដែលអនុញ្ញាតិអោយយើងធ្វើកំនត់ និងកាត់តម្រឹមវីដេអូមុខពេលធ្វើការចែករំលែកទៅកាន់ទូរស័ព្ទដៃស្មាតហ្វូនទៀតផង។ 

Fujifilm X-T200 នៅមានភ្ជាប់នូវមុខងារ Velvia និង PROVIA ដែលជាមុខងារពិសេស និងល្អបំផុតសម្រាប់លោកអ្នកដែលចូលចិត្តផលិតខ្សែវីដេអូខ្លីៗ និងធ្វើវីដេអូ Vlog ព្រោះថាវាជួយអោយការផលិតសាច់វីដេអូបានច្បាស់បំផុត។ Fujifilm X-T200 នឹងត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងតម្លៃខ្ទង់ $700 អាមេរិក និង $800 ជាមួយកញ្ចប់លែនតស៊េរី XC15-45mmF3.5-5.6 OIS PZ kit lens។ ហើយស្របពេលជាមួយគ្នាដែរ Fujifilm ក៏បានប្រកាសចេញកែវលែនតស៊េរីថ្មីម៉ូដែល  XC35mmF2 lens ដែលមានតម្លៃខ្ទង់ $199 ផងដែរ។ កាមេរ៉ាជំនាន់ថ្មី និងកែវលែនតជំនាន់ថ្មីនេះនឹងត្រូវចេញលក់ជាផ្លូវការណ៍នៅខែក្រោយនេះ (ខែកុម្ភះ) ហើយម៉ាស៊ីនថត X-T200 មានជម្រើសបីពណ៌គឺពណ៌ខ្មៅ ទឹកប្រាក់ និងទឹកមាស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន