no-alternative title

ក្រុមហ៊ុន Samsung នឹងមានផ្តល់ Galaxy Buds+ ឥតគិតថ្លៃសម្រាប់ការ pre-orders ស្មាតហ្វូន Galaxy S20+ និង S20 Ultra

នៅថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ ក្រុមហ៊ុន Samsung នឹងបង្ហាញនូវកាសស្តាប់ឥតខ្សែស៊េរីថ្មីរបស់ខ្លួនជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Galaxy S20 series នៅក្នុងព្រឹត្តិការណ៍មួយ ដែលកាសស្តាប់នេះ នឹងបង្ហាញខ្លួនជាឈ្មោះហៅថា Galaxy Buds+ ហើយវានឹងមានការឌីស្សាញរូបរាងដូចគ្នាទៅនឹងកាសស្តាប់ Galaxy Buds ប៉ុន្តែវាក៏មានពណ៌ថ្មីយ៉ាងស្រស់ស្អាតថែមទៀតផង។ ខណៈពេលដែលយើងរំពឹងថាកាសស្តាប់ថ្មីនេះ នឹងប្រហែលជាដូចគ្នាទៅនឹងម៉ូឌែលឆ្នាំមុននេះ ប៉ុន្តែវាក៏មានការរំពឹងថា វានឹងមានតម្លៃខ្ពសជាង ហើយវាក៏ត្រូវគេផ្តល់អោយឥតគិតថ្លៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរូបភាពផ្សព្វផ្សាយដែលមានការទម្លាយដោយ Evan Blass (@evleaks) ទម្លាយថា ក្រុមហ៊ុន Samsung នឹងមានការផ្តល់អោយកាសស្តាប់ឥតគិតថ្លៃ Galaxy Buds+ នៅពេលដែលធ្វើការ pre-order ទៅលើស្មាតហ្វូន Galaxy S20+ និង Galaxy S20 Ultra ។ នៅក្នុងរូបភាពនេះ មានការបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Galaxy S20+ ដែលមានពណ៌ខៀវ ស្មាតហ្វូន Galaxy S20 Ultra ដែលមានពណ៌ Cosmic Gray និងកាសស្តាប់ Galaxy Buds+ ដែលមានពណ៌ Aura Glow ។

យើងនៅមិនទាន់ដឹងថា ហេតុអ្វីបានជាក្រុមហ៊ុន Samsung ដាក់កម្រិតទៅលើចំនួនកាសស្តាប់ឥតគិតថ្លៃនេះសម្រាប់ស្មាតហ្វូន Galaxy S20+ និង Galaxy S20+ Ultra ហើយវាក៏មិនមានម៉ូឌែល Galaxy S20 នោះទេ។  កាលពីឆ្នាំមុននេះ សម្រាប់អ្នកដែលធ្វើការ pre-order ទៅលើស្មាតហ្វូន Galaxy S10 គឺមានស្មាតហ្វូន Galaxy S10e ដែលទទួលបាននូវកាសស្តាប់ Galaxy Buds ។

សង្ឃឹមថា ក្រុមហ៊ុន Samsung នឹងមានការបន្ថែមជូនសម្រាប់គ្រប់ម៉ូឌែលទាំងអស់។ មានការរាយការណ៍ថា កាសស្តាប់ Galaxy Buds+ នេះនឹងមានភ្ជាប់ជាមួយនឹងថាមពលថ្មកាន់តែល្អប្រសើរជាងមុន។ សម្រាប់កាសស្តាប់ដំបូង Galaxy Buds នេះមិនមានថាមពលថ្មល្អប្រើប្រាស់បានយូរនោះទេបើធៀបជាមួយនឹងកាសស្តាប់ឥតខ្សែផ្សេងទៀតនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន