no-alternative title

បែកធ្លាយនូវរូបភាពនៃការឌីស្សាញរូបរាងស្មាតហ្វូនស៊េរីថ្មីមួយ ដែលត្រូវបានគេសង្ស័យថា គឺជា Galaxy Note 20

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហាញចេញនូវស្មាតហ្វូនចំនួន 2 ដែលមួយនៅក្នុងចំណោម នោះគឺមានមួយជា Galaxy Note 10 Lite។ នៅថ្ងៃនេះ យោងតាមព័ត៌មានថ្មីពីអ្នកទម្លាយដ៏ល្បីឈ្មោះ @IceUniverse បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Twitter របស់លោក ដែលមានការបង្ហាញអំពីការឌីស្សាញទៅលើតួខ្លួនរបស់ខ្លួនស្មាតហ្វូន Flagship មួយទៀត ដែល ក្រុមហ៊ុន Samsung នេះ គ្រោងនឹងបង្ហាញវត្តមាននាពេលខាងមុខនេះ តែអ្វីគ្រប់យ៉ាងខាងលើនេះ គឺគ្រាន់តែជាការព្យាករណ៍ និងការរំពឹងទុកតែប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរូបភាពខាងលើនេះ យើងអាចនឹងដឹងថា ក្រុមហ៊ុន Samsung ក៏អាចនឹងប្រហែលជាធ្វើការប្រើប្រាស់នូវកាមេរ៉ារបស់ស្មាតហ្វូន Galaxy S20 ដែលមានការឌីស្សាញរូបរាងជាចតុកោណកែងនៅលើស្មាតហ្វូន Galaxy Note 20 របស់ខ្លួនផងដែរ ប៉ុន្តែយើងមិនទាន់មានព័ត៌មានអំពីការឌីស្សាញរបស់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះនៅឡើយទេ។ អ្វីដែលប្លែកនៅលើស្មាតហ្វូនថ្មីនេះ គឺ Control Keys ស្ថិតនៅផ្នែកគែមខាងឆ្វេងម្តង ខណៈពេលដែលស្មាតហ្វូន Galaxy S20 គឺមានវានៅគែមផ្នែកខាងស្តាំ។ សម្រាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃនឹង នៅលើអេក្រង់ ហើយ USB Type-C connector និងកន្លែងដាក់ប៊ិចគឺនៅគែមផ្នែកខាងក្រោម។

ប្រភពខាងលើនេះ បានបញ្ជាក់ថា បើទោះបីជាមានការបញ្ជាក់អំពីលក្ខណៈបច្ចេកទេសរបស់ស្មាតហ្វូនក៏ដោយ តែនេះមិនច្បាស់ថាគឺ Samsung Galaxy Note 20 មួយរយភាគរយនោះទេ។ ស្មាតហ្វូននេះ ត្រូវបានគេដឹងថា នឹងមានបន្ទះឈីប Exynos 990 ឬ Snapdragon 865 មានរ៉េមទំហំ 8GB និងថាមពលថ្មដែលមានទំហំ 4500mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Fast Charging ថែមទៀតផង។ ស្មាតហ្វូននេះ គឺមានអេក្រង់ជាប្រភេទ Dynamic AMOLED ជាមួយនឹងកម្រិតភាពច្បាស់ QuadHD+ និងកម្រិត refresh rate 120Hz៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន