no-alternative title

vivo វ៉ាឈ្នះ Samsung ក្លាយខ្លួនជាម៉ាកយីហោស្មាតហ្វូនដែលលក់ខ្លាំងទី 2 នៅក្នុងទីផ្សារប្រទេសឥណ្ឌា

យោងទៅតាមទិន្នន័យដែលចេញផ្សាយ កាលពីពេលថ្មីៗនេះរបស់ Counterpoint បានបញ្ជាក់ថា ការនាំចេញសស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌាសម្រាប់ឆ្នាំ 2019 គឺបានឈានដល់ទៅ 158 លានគ្រឿង ដោយនៅក្នុងត្រីមាសទី 4 ឆ្នាំ 2019 នេះ ក្រុមហ៊ុន vivo គឺឈ្នះក្រុមហ៊ុន Samsung ដើម្បីក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូនទី 2 ដ៏ធំបំផុតនៅក្នុងទីផ្សាររបស់ប្រទេសដែលមានប្រជាជនច្រើនជាងគេមួយនេះ។ គួរបញ្ជាក់ថា គិតចាប់ពីត្រីមាសទី 4 ឆ្នាំ 2018  រហូតដល់ត្រីមាសទី 4 ឆ្នាំ 2019 ចំណែកទីផ្សាររបស់ក្រុមហ៊ុន vivo គឺមានការកើនឡើង 132% ខណៈដែល ក្រុមហ៊ុន Xiaomi មានការកើនឡើងត្រឹមតែ 7% ប៉ុណ្ណោះ តែក្រុមហ៊ុននេះនៅតែនាំមុខគេនៅលើទីផ្សារនៅក្នុងប្រទេសឥណ្ឌា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមអ្នកវិភាគរបស់ Counterpoint បាននិយាយថា ក្រុមហ៊ុន vivo អាចយកឈ្នះទៅលើក្រុមហ៊ុន Samsung បានដោយសារតែស្មាតហ្វូនត្រកូល S-series មានតម្លៃខ្ទង់ពី $100 ទៅដល់ $150។ ស្មាតហ្វូននេះ គឺលក់ដាច់ខ្លាំងនៅក្នុងហាងលក់ជាច្រើន និងតាមហាង e-commerce platforms អនឡាញជាច្រើនទៀត ហើយក្រុមហ៊ុន vivo គឺទទួលបាននូវលទ្ធផលយ៉ាងល្អមែនទែន។ ម៉ាកយីហោនេះ ក៏ធ្វើការពង្រីកហាងលក់ជាច្រើនបន្ថែមទៀតទៅកាន់ទីក្រុងតូចៗនៅក្នុងប្រទេសឥណ្ឌា រួមជាមួយនឹងកិច្ចព្រមព្រៀងជាមួយនឹងឈ្មួញនេះផងដែរ។ នៅក្នុងខណៈពេលនេះ ក្រុមហ៊ុននេះក៏ផ្តល់នូវ commissions ច្រើនសម្រាប់ជាប្រាក់លើកទឹកចិត្តសម្រាប់ការលក់ស្មាតហ្វូនរបស់ពួកគេជាជាងលក់ស្មាតហ្វូនរបស់គូប្រកួតប្រជែងរបស់ខ្លួននោះ។

ក្រុមហ៊ុន Xiaomi គឺទទួលបាននូវចំណាត់ថ្នាក់លេខ 1 នៅក្នុងប្រទេសឥណ្ឌាសម្រាប់ត្រីមាសទី 10 ជាប់ៗគ្នានេះដែលមានចំណែកទីផ្សារកើនឡើង 27%។ ក្រុមហ៊ុន Samsung ក៏កាត់បន្ថយនូវតម្លៃរបស់ស្មាតហ្វូននេះ នៅក្នុងទីផ្សារនេះផងដែរ។ វាក៏មានការបង្ហាញនូវស្មាតហ្វូនជាច្រើនទៀតជាមួយនឹងមុខងារជាច្រើនដ៏ពិសេសបន្ថែមទៀត។ ប៉ុន្តែដូចគ្នាទៅនឹងទីផ្សារជាច្រើនទៀតនៅក្នុងប្រទេសចិននោះ ក្រុមហ៊ុន Samsung ក៏កំពុងតែតស៊ូប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតនៅក្នុងប្រទេសចិនផងដែរ។

សម្រាប់ម៉ាកយីហោជាច្រើនទៀតនៅក្នុងបញ្ជីនេះ ក្រុមហ៊ុន OPPO ឈរនៅចំនាត់ថ្នាក់លេខ 4 និងក្រុមហ៊ុន Realme ឈរនៅចំណាត់ថ្នាក់លេខ 5។ សម្រាប់ពេលនេះ យើងអាចដឹងថាម៉ាកយីហោជាច្រើនទៀតក៏កំពុងតែប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងចំណាត់ថ្នាក់លេខ 2 នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌាផងដែរ ខណៈពេលដែលក្រុមហ៊ុន Xiaomi នៅតែនាំមុខគេនៅលើទីផ្សារជាមួយនឹងកិច្ចខិតខំប្រឹងប្រែងថ្មីនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន