no-alternative title

របាយការណ៍ថ្មីបញ្ជាក់ថា ក្រុមហ៊ុន OPPO នឹងបញ្ចេញ SmartWatch ជំនានថ្មី ដែលមានភ្ជាប់មុខងារ ECG

មានរបាយការណ៍ថ្មីមួយ បានរាយការណ៍ថា ក្រុមហ៊ុន OPPO នឹងបង្ហាញនូវស្មាតវ៉ចដំបូងបំផុតរបស់ខ្លួននៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុន OPPO បានបញ្ជាក់ដោយខ្លួនឯងផងដែរថា ស្មាតវ៉ចរបស់ខ្លួន នឹងប្រកាសចេញខ្លួននៅក្នុងត្រីមាសទី 1 សម្រាប់ឆ្នាំ 2020 នេះ ដែលមានន័យថាពេលនេះ វាស្ថិតនៅចន្លោះពីពេលនេះ ដល់ចុងខែមីនានេះ សម្រាប់ការប្រកាសបង្ហាញស្មាតវ៉ចនេះ។ យើងបានដឹងរួចហើយថាស្មាតវ៉ចនាពេលខាងមុខនេះ នឹងមានរូបរាងជាចតុកោណកែង។ កាលពីឆ្នាំមុននេះ អនុប្រធានរបស់ក្រុមហ៊ុន OPPO លោក Brian Shen ក៏បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Weibo នៅក្នុងពេលដែលនាឡិកា Mi Watch បង្ហាញខ្លួនហើយវាមានរូបរាងស្រដៀងគ្នាទៅនឹងនាឡិកា Apple Watch Series 5 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បាននិយាយបន្តថា ការប្រើប្រាស់នូវរូបរាងជាចតុកោណកែង គឺល្អប្រសើរជាងរូបរាងមូលដោយសារតែវាអាចធ្វើការបង្ហាញនូវព័ត៌មានបានច្រើនជាងមុន។ ទោះជាយ៉ាងណាក៏ដោយនោះ គាត់បានបន្ថែមថា ការប្រើប្រាស់នូវមុខនាឡិកាមូលសម្រាប់ស្មាតវ៉េនេះ គឺល្អផងដែរបើនិយាយអំពីសោភ័ណ្ឌភាពចាប់តាំងពីនាឡិកាជាច្រើនគឺមានការឌីស្សាញបែបនេះ។ ពេលនេះ ការបែកធ្លាយមួយចេញពី Digital Chat Stations បានធ្វើការទម្លាយថា ស្មាតវ៉ចរបស់ក្រុមហ៊ុន OPPO នេះ នឹងមានសមត្ថភាពសម្រាប់ធ្វើការវាស់ទៅលើកម្រិត ECG/EKG ផងដែរ។ 

ជាមួយនឹងមុខងារ ECG នោះ អ្នកប្រើប្រាស់ជាច្រើន អាចធ្វើការតេស្ត៍ ដើម្បីមើលថាតើ បេះដូងរបស់ពួកគេមានបញ្ហាមិនប្រក្រតី ឬមានចង្វាក់មិនទៀងទាត់ទេ។ នេះគឺជាមុខងារដែលមានកម្រិតខ្ពស់ជាងអ្វីដែលគ្រាន់តែធ្វើការវាស់ទៅលើចង្វាក់បេះដូងនោះ វាក៏មានស្មាតវ៉ចជាច្រើនទៀត ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ECG technology នេះ។ នោះគឺជាស្មាតវ៉ច Apple Watch Series 5, Samsung Galaxy Active 2, Withings Move ECG, និង Amazfit Verge ។ ខណៈពេលដែលមុខងារ ECG គឺអស្ចារ្យនោះ ស្មាតវ៉ចរបស់ក្រុមហ៊ុន OPPO នឹងមានការបន្ថែមនូវមុខងារជាច្រើនទៀតដើម្បីអាចយកឈ្នះគូរប្រកួតប្រជែងជាច្រើនរបស់ខ្លួន។ នៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់នោះទេ ក្នុងការប្រកាសចេញនូវស្មាតវ៉ចនេះ ប៉ុន្តែវាអាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Find X2 flagship ដែលនឹងប្រកាសបង្ហាញខ្លួននៅក្នុងត្រីមាសទី 1នេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន