no-alternative title

Samsung Galaxy Z Flip នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon ហើយនឹងមានតម្លៃចន្លោះពី $800 ទៅ $900 តែប៉ុណ្ណោះ

ស្មាតហ្វូន Samsung Galaxy Z Flip នឹងក្លាយជាស្មាតហ្វូនដែលអាចបត់បានជំនាន់បន្ទាប់របស់ក្រុមហ៊ុន Samsung  ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Samsung Unpacked នៅថ្ងៃទី 11 ខែកុម្ភៈខាងមុខនេះ ជាមួយនឹងស្មាតហ្វូន Galaxy S20 Series។ ស្មាតហ្វូន Galaxy Z Flip នេះ មើលទៅស្រដៀងគ្នាទៅនឹងស្មាតហ្វូន Motorola razr តែមិនដូចស្មាតហ្វូន Galaxy Fold នោះទេ ទាំងពេលបិទ និងបើកជាទម្រង់បញ្ឈរ។ ស្មាតហ្វូន Z Flip  និង razr នេះ មិនអាចប្រែក្លាយជាថេប្លេតបាននោះទេ ហើយស្មាតហ្វូននេះ អាចដាក់នៅក្នុងហោប៉ាវបានយ៉ាងងាយស្រួល។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy Z Flip នេះ គឺមានតម្លៃប្រហែលជា $800-$900 ប៉ុណ្ណោះដោយសារតែ វាប្រើប្រាស់នូវបន្ទះឈីប Snapdragon 855+។ ស្មាតហ្វូន Galaxy Z Flip នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងវិញ។ យោងតមWeinbach បាននិយាយថា ស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះ 12MP (wide និង ultra-wide) ។ សម្រាប់អេក្រង់ខាងក្រៅគឺមានទំហំ 1-inch។ រីឯស្មាតហ្វូនរបស់ក្រុមហ៊ុន Motorola នេះ គឺមានតម្លៃ $1,500 និងមានដាក់លក់ផ្តាច់មុខនៅក្រុមហ៊ុន Verizon នៅក្នុងរដ្ឋជាច្រើនផងដែរ។ ក្រុមហ៊ុន Motorola ត្រៀមដាក់លក់ស្មាតហ្វូននេះនៅក្នុងថ្ងៃទី 6 ខែកុម្ភៈខាងមុខនេះផងដែរ។ស្មាតហ្វូន razr ប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោមចង្ការនៃអេក្រង់ខាងមុខ។  

ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung នៅមិនទាន់ដឹងថាប្រើប្រាស់នូវបច្ចេកវិទ្យា wireless charging នោះទេ ប៉ុន្តែវាក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា reverse wireless charging (Power Share) ថែមទៀត។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ 15W charger នេះបើតាមការបញ្ជាក់របស់ Weinbach។ ពាក្យចចាមអារ៉ាមមុននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានថាមពលថ្មដែលមានទំហំចន្លោះពី 3300-3500mAh។ ស្មាតហ្វូន Galaxy Z Flip នឹងទ្រទ្រង់នូវអេក្រង់ Dynamic AMOLED "Samsung Ultra-Thin Glass" ដែលមានទំហំ 6.7 អ៊ីង នៅពេលដែលវាបើកជាមួយនឹងកម្រិត 21:9 aspect ratio។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន