no-alternative title

ស្រោមការពារស្មាតហ្វូនជំនាន់ថ្មី Galaxy S20 ត្រូវបានគេទម្លាយចេញនៅលើអនឡាញហើយ

បន្ទាប់ពីការបង្ហាញរូបភាពមួយចំនួន រួមនឹងព័ត៌មានពីលក្ខណៈពិសេសជាច្រើននោះ នៅពេលនេះ លោកអ្នកនឹងបានដឹងអំពីព័ត៌មានថ្មីដែលបែកធ្លាយទៀតអំពីស្មាតហ្វូន Galaxy S20 នេះ ពីព្រោះថា ថ្ងៃនេះ គឺមានការបែកធ្លាយជាច្រើនអំពីរូបភាព Renders ស្រោមការពាររបស់ស្មាតហ្វូននេះចំនួន 3 ដែលត្រូវបានទម្លាយនៅលើ Twitter។ នៅក្នុងនោះ ក៏មានការបង្ហាញអំពីការឌីស្សាញទៅលើស្រោមទូរស័ព្ទប្រភេទ Protective Standing Cover, LED View Cover និង  Clear View Cover ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយភ្ញាក់ផ្អើលទៀតនោះ សម្រាប់ការឌីស្សាញទៅលើស្រោមទូរស័ព្ទនេះគឺស៊ីគ្នាទៅនឹងការបែកធ្លាយកាលពីពេលមុននេះនៃការ Render ទៅលើស្មាតហ្វូន Galaxy S20 នោះ។ យ៉ាងណាមិញ ពួកគេមិនទម្លាយអ្វីដែលយើងនៅមិនទាន់បានដឹងអំពីស្មាតហ្វូននេះនៅឡើយទេ។ អ្នកទម្លាយនេះក៏ធ្វើការចែករំលែកនូវរូបភាព Renders ដែលមានការអះអាងអំពីសម្បកទូរស័ព្ទ LED View Cover ដែលមានភ្លើង LEDs នៅក្នុងពេលនេះ។ នៅមិនទាន់ច្បាស់នោះទេប្រសិនបើគាត់ចង់សំដៅទៅលើសម្បក  LED Back Cover ឬ LED View Cover ដែលមានភ្លើង LED នោះ។ សម្រាប់ស្រោមទូរស័ព្ទទាំង 3 នេះគឺមានការបង្ហាញនៅក្នុងរូបភាពនេះដែលជាស្រោមសម្រាប់ម៉ូឌែលស្មាតហ្វូន  Galaxy S20 series នេះ។ 

គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍នេះថាស្មាតហ្វូន Galaxy S20 Ultra គឺទទួលបាននូវសម្បកទូរស័ព្ទផ្តាច់មុខ Kvadrat Cover Case។ សម្រាប់ស្រោមផ្លូវការរបស់ក្រុមហ៊ុន Samsung នឹងមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើស ហើយវាក៏មានពណ៌ខៀវ Sky Blue ដូចដែលឃើញនៅលើកាសស្តាប់ Galaxy Buds+ ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន