no-alternative title

Galaxy Fold 2 ស្មាតហ្វូនបត់បានជំនាន់បន្ទាប់របស់ Samsung ត្រូវបានគេរំពឹងថា អាចនឹងដាក់លក់នៅមុនរដូវក្តៅនេះ

យោងតាមការបង្ហាញព័ត៌មានរបស់ លោក Max Weinbach បាននិយាយថា ស្មាតហ្វូនជំនាន់បន្ទាប់របស់ Galaxy Fold នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះហើយ ដែលកាលបរិច្ឆេទជាក់លាក់នៃការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ នៅលើទីផ្សារនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាអាចនឹងបង្ហាញខ្លួននៅដើមខែមេសា និងចុងខែមិថុនា។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 8 អ៊ីង បើធៀបជាមួយនឹង Galaxy Fold គឺមានអេក្រង់ខាងក្នុងទំហំ 7.3 អ៊ីង និងអេក្រង់ខាងក្រៅដែលមានទំហំ 4.6 អ៊ីង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន  Samsung ត្រូវគេរំពឹងថា នឹងធ្វើការពង្រឹងទៅលើត្រចៀកបត់របស់វា និងភាពធន់ក្នុងការប្រើប្រាស់របស់វាថែមទៀតផង។ ស្មាតហ្វូន Galaxy Fold 2 នឹងប្រើប្រាស់នូវកញ្ចក់អេក្រង់ ultra-thin glass។ ស្មាតហ្វូនជំនាន់បន្ទាប់របស់ Galaxy Fold នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm’s Snapdragon 865 ដែលនឹងប្រើប្រាស់សម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិជាច្រើនទៀត។ ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់នូវ 5G networks ថែមទៀតផង។ 

លក្ខណៈពិសេសនៃស្មាតហ្វូននេះ គឺបំពាក់នូវកាមេរ៉ាទំហំដល់ទៅ 108 មេហ្កាភិចសែល។ សម្រាប់កាមេរ៉ាផ្សេងទៀតនៅលើស្មាតហ្វូននេះ គឺមានទំហំ48 មេហ្កាភិចសែល periscope ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5x optical zoom និង30x lossless zoom និងការទ្រទ្រង់នូវបច្ចេកវិទ្យា 100x digital zoom ដែលជាផ្នែកមួយនៃមុខងារ Space Zoom ថែមទៀត។ នៅក្នុងនោះ ស្មាតហ្វូនេះ ក៏មានកាមេរ៉ា 12 មេហ្កាភិចសែល ultra-wide-angle ជាមួយនឹង  Time-of-Flight sensor ផងដែរ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺ  40 មេហ្កាភិចសែល ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន