no-alternative title

Puma នាឡិកាស៊េរីថ្មី PT9100 smartwatch បានបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាជាមួយនឹងតម្លៃ Rs 19,995 ($280)

Puma ដែលជាម៉ាកយីហោកីឡាដ៏ល្បីល្បាញ បានសហការជាមួយនឹងក្រុមហ៊ុនផលិតនាឡិកា Fossil លើកដំបូងបំផុតនៅក្នុងខែកញ្ញា ឆ្នាំ 2019 ដើម្បីបង្ហាញនូវនាឡិកា Puma PT9100 smartwatch។ នៅពេលនេះ នាឡិកា Smartwatch បានប្រកាសបង្ហាញខ្លួនហើយនៅក្នុងប្រទេសឥណ្ឌា ដែលមានរយៈពេល 4 ខែប៉ុណ្ណោះ បន្ទាប់ពីការសហការគ្នានេះជាលើកដំបូងនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាឡិកា Smartwatch ថ្មីនេះ គឺមានភ្ជាប់ជាមួយនឹងការឌីស្សាញដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងនាឡិកា Galaxy Watch series។ នាឡិកានេះ គឺមានអេក្រង់ទំហំ  1.19-inch AMOLED touchscreen ជាមួយនឹងកម្រិតភាពច្បាស់ 390x390pixel។ នាឡិកានេះ គឺមានអង្កត់ផ្ចិត  44mm ហើយវាមានភ្ជាប់ជាមួយនឹងមុខងារសម្រាប់វាស់ទៅលើចង្វាក់បេះដូង ប្រព័ន្ធ NFC ប្រព័ន្ធការពារការជ្រាបទឹក 5ATM និងមុខងារថែរក្សាសុខភាពជាច្រើនទៀតដែលអ្នកអាចរកបាននៅលើនាឡិកា smartwatch នេះ។

នាឡិកា Puma smartwatch ដំណើរការនូវបន្ទះឈីប Snapdragon Wear 3100 ជាមួយនឹងរ៉េមទំហំ 512MB និងម៉េមូរី 4GB។ សម្រាប់ថាមពលថ្មរបស់វាគឺអាចប្រើប្រាស់បានដល់ទៅ 24 ម៉ោងជាមួយនឹង GPS ថែមទៀតផង។ នាឡិកានេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Google WearOS ។ នៅលើ Wear OS interface នេះ គឺអាចប្រតិបត្តិនៅលើ Touch Screen ឬតាមរយៈការបញ្ជានៅលើ digital crown នេះ។

នាឡិកានេះ អាចធ្វើការ Sync នៅលើប្រព័ន្ធ Bluetooth 4.2 និងអាចដំណើរការបានជាមួយនឹង iOS 9.3+ និង Android OS 4.4+។ បើនិយាយអំពីតម្លៃវិញនោះ នាឡិកា  Puma PT9100 នេះគឺមានតម្លៃ Rs 19,995 (~$280) ។នាឡិកានេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ខ្មៅ ពណ៌លឿង និងពណ៌ស៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន