no-alternative title

មានការទម្លាយចេញរូបភាព Renders បង្ហាញអំពីការឌីស្សាញយ៉ាងច្បាស់ ផ្នែកខាងមុខ និងខាងក្រោយរបស់ vivo APEX 2020

ចាប់តាំងពីស្មាតហ្វូន vivo APEX Concept បានបង្ហាញខ្លួននៅក្នុងឆ្នាំ 2018 រួចមក ស្មាតហ្វូននេះ បានក្លាយជាចំណុចដំបូងនៃការវិវត្តន៍ទៅរកស្មាតហ្វូនដែលមានអេក្រង់ពេញគែម។ ក្រោយមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ក៏បានធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនសម្រាប់ឆ្នាំ 2019 edition នេះ ផងដែរ។ រូបភាព Renders ជាច្រើន (មិនផ្លូវការ) របស់ស្មាតហ្វូន vivo APEX 2020 Concept Phone ក៏ត្រូវបានចែករំលែកដោយអ្នកទម្លាយម្នាក់ឈ្មោះថា Ben Geskin ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាព Renders នេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូន vivo APEX 2020 នេះ នឹងមានការឌីស្សាញជាមួយនឹងអេក្រង់ពេញគែម និងមានកម្រិតអេក្រង់ធៀបនឹងតួខ្លួនរបស់វាធំទៀតផង។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ និងការឌីស្សាញអេក្រង់ដែលមានគែមកោង។ ស្មាតហ្វូន APEX 2018 និង APEX 2019 គឺមានការឌីស្សាញជាមួយនឹងកាមេរ៉ាផុសឡើងង ប៉ុន្តែសម្រាប់ឆ្នាំនេះ ស្មាតហ្វូននេះ ប្រហែលជាមានកាមេរ៉ានៅលើអេក្រង់តែម្តង។ សម្រាប់ការឌីស្សាញទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន។ វាមានការឌីស្សាញជារង្វង់ Oreo ជា មួយនឹងបច្ចេកវិទ្យា optical zoom lens ថែមទៀតផង។ 

លោក Ben Geskin បាននិយាយថា ស្មាតហ្វូន APEX 2020 នេះ នឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់ 5-7.5X Optical Zoom និងកាមេរ៉ា 48MP Gimbal ថែមទៀតផង។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានទំហំ 48MP និងមិនមានកាមេរ៉ា ultrawide angle និងភ្លើង LED Flash នោះទេ។ ស្មាតហ្វូននេះនឹងទ្រទ្រង់នូវបច្ចេកវិទ្យា 5G និង Wireless Charging ថែមទៀតផង។ នេះគឺគ្រាន់តែជាគំនិតនៃការឌីស្សាញតែប៉ុណ្ណោះ ក្រុមហ៊ុន vivo នៅមិនទាន់ធ្វើការផលិតទ្រង់ទ្រាយធំនៅលើស្មាតហ្វូននេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន