no-alternative title

រូបភាព Render ថ្មីរបស់ស្មាតហ្វូន OPPO Find X2 នេះមើលទៅមានការឌីស្សាញពិតជាលេចធ្លោរស្រស់ស្អាតមែនទែន!

ស្មាតហ្វូន OPPO Find X ត្រូវបានបង្ហាញខ្លួនជាផ្លូវការលើកដំបូងនៅក្នុងឆ្នាំ 2018 ហើយឆាប់ៗនេះ វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីរបស់វាគឺ OPPO Find X2 នឹងបង្ហាញខ្លួនផងដែរ។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 22 ខែកុម្ភៈនេះនៅក្នុងទីក្រុងបាសេឡូណា ហើយវានឹងដាក់បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៌ Mobile World Congress (MWC) 2020 ចាប់ពីថ្ងៃទី 24 ដល់ថ្ងៃទី 27 ខែកុម្ភៈនេះផងដែរ។ SlashLeaks ទទួលបាននូវរូបភាព Render ថ្មីមួយទៀតរបស់ស្មាតហ្វូន Find X2 នេះផងដែរ។ មានការបង្ហាញថា ស្មាតហ្វូននេះគឺនៅក្នុងដៃរបស់អ្នកប្រើប្រាស់ម្នាក់ ប៉ុន្តែវាមានលក្ខណៈស្របទៅតាមអ្វីដែលបានបែកធ្លាយនាពេលកន្លងមក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាព Render របស់ស្មាតហ្វូន Find X2 នេះគឺមានការបង្ហាញថា ស្មាតហ្វូននេះគឺមានអេក្រង់ដែលមានរន្ធប្រហោង Punch-Hole ដែលមានគែមរបស់វាកោងថែមទៀត។ របាយការណ៍ជាច្រើនអះអាងថា ស្មាតហ្វូននេះនឹងមានអេក្រង់ដែលមានទំហំ 6.5-inch ជាមួយនឹងការទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ quad HD+ ថែមទៀតផង។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការជ្រើសរើសនូវកម្រិតអេក្រង់ 60Hz និង 120Hz refresh rates  បានថែមទៀតនៅលើស្មាតហ្វូននេះ។ កម្រិតកោងនៃអេក្រង់របស់វាគឺដល់ទៅ 80 ដឺក្រេថែមទៀតផង។ រូបភាពថ្មីនេះមានការបង្ហាញថា ស្មាតហ្វូននេះនឹងមានប៊ូតុងសំឡេងនៅផ្នែកខាងឆ្វេង ជាមួយនឹងប៊ូតុងបិទបើកទូរស័ព្ទផងដែរ។

ស្មាតហ្វូន Find X នេះ ប្រើប្រាស់នូវរចនាបទរុញសម្រាប់កាមេរ៉ារបស់វា។ សម្រាប់រូបភាព Render ថ្មីនេះរបស់ស្មាតហ្វូន Find X2 បង្ហាញថា ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងក្រោយ 3 គ្រាប់នៅគែមផ្នែកខាងឆ្វេង។ សម្រាប់កាមេរ៉ាទី 1 របស់វាគឹនៅក្នុងទម្រង់ចតុកោណកែងដែលមានកាមេរ៉ា periscope lens ផងដែរ។ សម្រាប់ភ្លើង LED Flash គឺនៅក្រោមកាមេរ៉ា Lens ទី 3 ។ របាយការណ៍ជាច្រើន បាននិយាយថា ស្មាតហ្វូន Find X2 នេះនឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ា Sony IMX689 lens ។ វាមានសេន ស័រដែលមានទំហំ 48-megapixel sensor ដែលជាការសហការគ្នាធ្វើរបស់ក្រុមហ៊ុន OPPO និង Sony ។ វាគឺជាកាមេរ៉ា Sony IMX708 lens ។ កាមេរ៉ានេះមានសមត្ថភាពខ្លាំងក្នុងការថតរូបភាព wide-angle ហើយវាអាចនឹងបំពាក់ដំបូងបំផុតនៅលើ Find X2 នេះ។ កាមេរ៉ារបស់ស្មាតហ្វូន Find X2 នេះគឺមានទំហំ 13-megapixel telephoto ផងដែរ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ Sony IMX616 32-megapixel selfie ថែមទៀតផង។

គួរបញ្ជាក់ថា មាន Forum ជាច្រើន ដែលបញ្ជាក់ថា ស្មាតហ្វូន Find X2 series នេះនឹងមានជាប្រភេទ Find X2 និង Find X2 Pro ។ បន្ទះឈីប Snapdragon 865 mobile platform នឹងប្រើប្រាស់នៅលើស្មាតហ្វូន Find X2 ផងដែរ។ មុខងារជាច្រើនទៀតនៅលើស្មាតហ្វូន Find X2 នេះ មានដូចជា e LPDDR5, UFS 3.0 storage, NFC, Wi-Fi 6, 65W fast charging និង OPPO M1 co-processor ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន