no-alternative title

Xiaomi បានបញ្ជាក់ថា ខ្លួនបានចំណាយទឹកប្រាក់ 1 ពាន់លានដុល្លារអាមេរិក វិនិយោគទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍នៅក្នុងឆ្នាំ 2019 កន្លងទៅនេះ

ខណៈពេលដែលក្រុមហ៊ុន Xiaomi ទើបតែបង្ហាញនូវស្មាតហ្វូនប្រចាំឆ្នាំ Mi 10 របស់ខ្លួននោះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះក៏ប្រកាសថា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះកាលពីឆ្នាំមុននេះគឺច្រើនជាង 200 ពាន់លានយ័ន (US$28 ពាន់លានដុល្លារអាមេរិក)។ បន្ថែមពីនេះទៀតនោះ ការប្រកាសនេះគឺមានការបញ្ជាក់ថា ការចំណាយទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នេះគឺដល់ទៅ 7 ពាន់លានយ័ន  (~US$1 ពាន់លានដុល្លារអាមេរិក) ។ ទន្ទឹមនឹងនេះផងដែរនោះ ការវិនិយោគទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះសម្រាប់ពេញមួយឆ្នាំនេះគឺមានចំនួនច្រើនជាង RMB 10 ពាន់លាន (~US$1.43 ពាន់លានដុល្លារអាមេរិក)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីនេះ ក្រុមហ៊ុន Xiaomi នេះនឹងបន្តក្នុងការផ្តោតទៅលើឧស្សាហកម្មបច្ចេកវិទ្យានេះ និងការបន្តក្នុងការវិនិយោគទៅលើការស្រាវស្រាវ និងការអភិវឌ្ឍ។ ក្រុមហ៊ុន Xiaomi នឹងមិនបង្វែរការផ្តោតរបស់ខ្លួនពីបច្ចេកវិទ្យា 5G + AIoT ដែលជាការពង្រីកវិសាលភាពនៃបច្ចេកវិទ្យា IoT នេះ។ នៅចុងឆ្នាំនេះគឺនៅថ្ងៃទី 31 ខែធ្នូនេះ ការចំណាយទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍនៅក្នុងឆ្នាំនេះរបស់ក្រុមហ៊ុននេះគឺច្រើនជាង RMB 10 ពាន់លានដុល្លារអាមេរិក។ វាមានការកត់សម្គាល់ថា ក្រុមហ៊ុន Xiaomi បញ្ជាក់ថា លទ្ធផលចុងក្រោយសម្រាប់ឆ្នាំ 2019 នេះគឺត្រូវបានគេពិនិត្យមើលឡើងវិញ ហើយវាក៏អាចនឹងមានតួរលេខផ្សេងផងដែរ។

ការប្រកាសបង្ហាញនូវស្មាតហ្វូន Mi Mix Alpha នេះគឺជាលទ្ធផលនៃការវិនិយោគផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ។ ស្មាតហ្វូនដែលអាចបត់បាននេះគឺគ្រោងនឹងធ្វើការផលិតនៅក្នុងផលិតកម្មខ្នាតតូចប៉ុណ្ណោះ។ ក្រុមហ៊ុននេះ មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន Mi Mix Alpha នៅក្នុងខែធ្នូ ឆ្នាំ មុននេះ ប៉ុន្តែក៏សម្រេចចិត្តធ្វើការពន្យារពេលទៅលើការដាក់លក់ស្មាតហ្វូននេះផងដែរ។

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Xiaomi នេះក៏ធ្វើការលើកឡើងអំពីបច្ចេកវិទ្យា wireless charging technology ដែលលឿនជាងគេបំផុតរបស់ពិភពលោកថែមទៀត។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានប្រកាសថា បច្ចេកវិទ្យា Mi Charge Turbo គឺផ្តល់នូវល្បឿនលឿននៃការបញ្ចូលថាមពលថ្មដល់ទៅ 30W wireless charging។ បច្ចេកវិទ្យា Wireless charging technology គឺហាក់ដូចជាមានល្បឿនយឺតក្នុងការប្រើប្រាស់ ប៉ុន្តែតាមរយៈបច្ចេកវិទ្យា  Mi Charge Turbo នេះ ល្បឿនរបស់វានឹងលឿន មែនទែនបើធៀបជាមួយនឹងបច្ចេកវិទ្យា 27W wired charging ។ សម្រាប់ស្មាតហ្វូន Mi 10 នេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 30W fast wireless charging ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន