no-alternative title

Oppo មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនដែលមានភ្ជាប់ជាមួយនឹងប៊ិច Stylus Pen ក្នុងពេលឆាប់ៗនេះ

តាមរយៈការចេញផ្សាយរបស់ក្រុមហ៊ុន  LetsGoDigital នាពេលថ្មីៗនេះ បានរកឃើញនូវប៉ាតង់មួយដែលមានការបង្ហើបអំពីស្មាតហ្វូន Oppo ថ្មីដែលមានភ្ជាប់ជាមួយនឹងប៊ិច Stylus ថែមទៀត។ ប៉ាតង់នេះមានការបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះប្រហែលជាចាប់ផ្តើមនូវស្មាតហ្វូនដែលមានប្រើប្រាស់ជាមួយនឹងប៊ិច ហើយវាអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចដំណើរការនូវមុខងារ Multi-Tasks ជាច្រើនថែមទៀតដូចជាការបង្កើតនូវការខលតាមរយៈការប្រើប្រាស់នូវប៊ិច Stylus Pen ថែមទៀតជាមួយនឹងស្មាតហ្វូនថ្មីនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើធ្វើការក្រឡេកមើលដំបូងនោហ ស្មាតហ្វូននេះត្រូវបានឃើញនៅក្នុងប៉ាតង់នេះគឺមិនមានការបង្ហាញនូវការឌីស្សាញទាំងស្រុងរបស់ស្មាតហ្វូននេះនោះទេ។ ខណៈពេលដែលវាហាក់ដូចជាការចាប់យកនូវទម្រង់មួយរួមនោះរបស់ស្មាតហ្វូន Flagship នេះ ហើយបើយើងមើលអោយកាន់តែកៀកទៅនឹងរូបភាពនេះមានការទម្លាយថារឿងជាច្រើនទៀត ដែលយើងអាចដឹងក្រៅពីភ្នែកទទេរបស់យើងនោះ។

សម្រាប់ប៊ិចនេះ មានភ្ជាប់ជាមួយនឹង Mic ផងដែរ។ វាក៏មានប៊ូតុងមុខងារជាច្រើនទៀតដែលមាននៅគែមរបស់ប៊ិចនេះសម្រាប់ដំណើរការជាមួយនឹងប៊ូតុងសំលេងនៅក្នុងពេលខល។ ប៊ិចរបស់ Oppo នេះមានភ្ជាប់ជាមួយនឹងថាមពលថ្ម ដូចនេះវានឹងប្រើប្រាស់បានយូរជាងប៊ិចធម្មតាដែលប្រើប្រាស់នូវប្រព័ន្ធ Bluetooth។

ក្រៅពីសមត្ថភាពនៃការខលនេះ ការឌីស្សាញនៅលើប៊ិច Oppo Stylus នេះ ពិតជាមានលក្ខណៈពិសេសមែនទែន។ ដូចអ្វីដែលបានឃើញនៅក្នុងរូបភាពនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រហែលជារក្សាទុកនូវប៊ិចនេះគឺជាផ្នែកដាច់ដោយឡែករបស់ស្មាតហ្វូននេះជាក់ជាមិនខាន។ ខណៈពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដូចជា Motorola, LG និងក្រុមហ៊ុន Samsung ប្រើប្រាស់នូវប៊ិច Stylus នោះ សម្រាប់ស្មាតហ្វូនរបស់ពួកគេនោះ ក្រុមហ៊ុនទាំងងនេះ ជាធម្មតាផលិតនូវស្មាតហ្វូនដែលមានទំហំតូចងាយភ្ជាប់ទៅនឹងស្មាតហ្វូននេះហើយរូបរាងល្មមនឹងហោប៉ាវរបស់អ្នក។ សម្រាប់ថេប្លេតវិញនោះ ប៊ិចនេះគឺភ្ជាប់ទៅកាន់ផ្នែកខាងក្រោយរបស់វាដោយសារតែម៉ាញ៉េទិច។ សម្រាប់ថេប្លត Samsung Galaxy Tab S6 គឺមានការឌីស្សាញបែបនេះ។

មានការបញ្ជាក់ថា ប៉ាតង់របស់ក្រុមហ៊ុន Oppo នេះគឺមានគំនិតនៃការឌីស្សាញជាមួយនឹងប៊ិចនៅលើស្មាតហ្វូននេះ។សម្រាប់ប៊ិចនេះគឺពិតជាផ្នែកមួយដ៏សំខាន់នៅក្នុងស្មាតហ្វូននេះ។ ស្មាតហ្វូនមានគែម Bezels ស្តើងទាំងផ្នែកគែមចំហៀង និងផ្នែកខាងក្រោមនៃអេក្រង់របស់ស្មាតហ្វូននេះ។ បន្ថែមពីនេះទៀតនោះ ប៉ាតង់នេះគឺមានការបង្ហាញថាវាមានអេក្រង់ធំដែលមានគែម Bezel ធម្មតានៅផ្នែកខាងលើរបស់វា។ វាមិនទាន់មានការបង្ហើបថាក្រុមហ៊ុន  Oppo អាចនឹងបង្ហាញនូវស្មាតហ្វូន Find X2 ដែលនឹងធ្វើឡើងនៅមុនព្រឹត្តិការណ៍ MWC 2020 ដែលធ្វើឡើងនៅថ្ងៃទី 24 ខែកុម្ភៈខាងមុខនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន