no-alternative title

បន្ទាប់ពីការធ្វើតេស្ត៍ DxOMark បានបញ្ជាក់ថា ស្មាតហ្វូន Mi 10 Pro មិនត្រឹមតែមានកាមេរ៉ាខ្លាំងតែមួយមុខនោះទេ សម្រាប់សំឡេងក៏ខ្លាំងដូចគ្នា!

បន្ទាប់ពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 10 រួចមក ក្រុមហ៊ុននេះ បានបង្ហាញនូវ Version រៀមច្បងរបស់វានោះ គឺ Xiaomi Mi 10 Pro។ ដូចគ្នាទៅនឹងម៉ូឌែល Xiaomi Mi 10 នេះ សម្រាប់ម៉ូឌែល Pro នេះគឺមានអេក្រង់កោងទំហំ 6.67-inch Full HD+ AMOLED ជាមួយនឹងកម្រិតអេក្រង់ 90Hz refresh rate និង 180Hz touch sampling rate ថែមទៀត។ ស្មាតហ្វូននេះទ្រទ្រង់ទៅបច្ចេកវិទ្យា DC dimming និងកម្រិតពន្លឺនៅលើអេក្រង់ 4096-level ថែមទៀត។ បើធ្វើការក្រឡេកមើលទៅលើ Hardware នេះ ស្មាតហ្វូន Xiaomi Mi 10 Pro នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 SoC ជាមួយនឹងការទ្រទ្រង់នូវ 5G SA/NSA។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ ក៏មានភ្ជាប់ជាមួយនឹងម៉ូឌឹម Snapdragon X55 Modem ផងដែរ។ បន្ថែមពីនេះ វាក៏មានប្រើប្រាស់ជាមួយនឹងរ៉េមប្រភេទ LPDDR 5 ទំហំ 12GB រួមជាមួយនិងមេម៉ូរី UFS3.0 ដែលមានល្បឿននៃការ Write ដល់ទៅ 730MB / s ថែមទៀតផង។ ស្មាតហ្វូននេះ ទ្រទ្រង់នូវបច្ចេកវិទ្យា Wi-Fi 6 នៅក្នុងកម្រិត 9.6Gbps ថែមទៀត។ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹង MIUI 11, Corning Gorilla Glass 5 protection, NFC, 1cc dual linear speakers និងរន្ធដោតកាសស្តាប់ 3.5mm audio jack ជាមួយនឹងការទ្រទ្រង់នូវប្រព័ន្ធសំឡេង Hi-Res audio ថែមទៀត។ស្មាតហ្វូន Xiaomi Mi 10 Pro នេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 108MP ISP lens ថែមទៀត។ វាមានការទ្រទ្រង់នូវបច្ចេកវិទ្យា OIS Anti-Shake។ ស្មាតហ្វូននេះ ក៏ទ្រទ្រង់ទៅលើ HEIF format។ កាមេរ៉ានេះ ក៏មានការបន្ថែមនូវមុខងារ Smart shooting ថែមទៀតផង។ 

ស្មាតហ្វូននេះ ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហំ 108P (1/1.33-inch outsole, 7P lens, 4 in 1 1.6 micron large pixel), 12MP telephoto ជាមួយនឹង 2x optical zoom + dual PD autofocus, 8MP telephoto 10x hybrid zoom + 50x digital zoom និងកាមេរ៉ា 20MP ultra-wide-angle។ បើមើលទៅលើកាមេរ៉ា 108MP lens នេះ គឺទ្រទ្រង់ទៅលើការថតវីដេអូ 8K, OIS + EIS, dual optical super image stabilization; AI video editing, 12 AI smart templates, AI real-time voice, video tagging និងមុខងារជាច្រើនទៀត។ កាមេរ៉ានេះ ក៏មានភ្ជាប់ជាមួយនឹង PTZ fast pairing ថែមទៀតផង។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi បានអោយដឹងងថា ស្មាតហ្វូន Mi 10 Pro នេះ គឺមានពិន្ទុ 124 នៅលើ DXOMark ដែលបានធ្វើអោយស្មាតហ្វូននេះនៅលើកំពូលនៃតារាងរបស់ស្ថាប័ននេះ។ ស្មាតហ្វូន Mi 10 Pro បានក្លាយជាស្មាតហ្វូនដែលមានពិន្ទុខ្ពស់បំផុតនៅលើ DxOMark ហើយវាយកឈ្នះទៅលើស្មាតហ្វូន Huawei Mate 30 Pro 5G ថែមទៀតផង ដែលកាលពីមុននាំមុខគេ។ តាមការបញ្ជាក់របស់ DxOMark បន្ទាប់ពីធ្វើតេស្ត៍ បានអោយដឹងថា ស្មាតហ្វូន Mi 10 Pro មិនតែមានសមត្ថភាពកាមេរ៉ាខ្លាំងតែមួយទេ សម្រាប់សំឡេងក៏ខ្លាំងដូចគ្នា។ ស្មាតហ្វូន Xiaomi Mi 10 Pro នេះគឺមានពណ៌ Titanium silver black, Peach gold និង Ice Blue។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន