no-alternative title

realme បញ្ជាក់ថា កំពូលស្មាតហ្វូនជំនាន់ថ្មី X50 Pro របស់ខ្លួននឹងប្រើអេក្រង់ Super AMOLED Display កម្រិត 90Hz

ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក realme របស់ចិននឹងប្រកាសបង្ហាញចេញកំពូលស្មាតហ្វូនជំនាន់ថ្មីម៉ាក realme X50 Pro របស់ខ្លួននៅរយះពេល 10 ថ្ងៃខាងមុខទៀតនេះដោយព្រឹតិ្តការដាក់សម្ពោធផលិតផល ស្មាតហ្វូនជំនាន់ថ្មីនេះគឺត្រូវធ្វើឡើងតាមរយះអនឡាញ (Livestream) ក្រោយពីក្រុមហ៊ុនបានប្រកាសមិនចូលរួមក្នុងព្រឹត្តិការណ៍សមាជពិភពទូរស័ព្ធពិភពលោកដែលហៅថាកាត់ថា “MWC2020” ដោយផ្ទាល់។ ចំពោះកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Realme មួយនេះមានការលេចធ្លាយចេញនូវព័ត៌មានចចាមអារ៉ាមជាច្រើនដែលបាននិយាយពីគុណសម្បត្តិ និងលក្ខណៈពិសេសៗមួយចំនួនរបស់វាមិនដាច់ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញខណៈពេលនេះបើតាមរយះផ្ទាំងរូបភាព Poster មួយដែលបង្ហាញចេញដោយសាខាក្រុមហ៊ុន Realme ប្រចាំនៅទីផ្សារតំបន់អឺរ៉ុបផ្ទាល់បានបញ្ជាក់អោយគ្រប់គ្នាដឹងថា “កំពូលស្មាតហ្វូន realme X50 Pro នឹងពាក់ផ្ទៃមុខដោយបន្ទះអេក្រង់ Super AMOLED FullScreen Display ដែលមានកម្រិតល្បឿន 90Hz ដូចនេះនឹងធ្វើអោយការចុចបញ្ជាកម្មវិធីនៅលើអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីមួយនេះមានភាពរអិលល្អបំផុត”។ បន្ថែមពីនេះអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីនេះគឺជាប្រភេទអេក្រង់ទំលុះ Punch-hole Display ដែលបង្កប់ដោយលែនកាមេរ៉ាសែលហ្វីចំនួនពីរគ្រាប់ស្ថិតនៅជិតកែងខាងឆ្វេងនៃអេក្រង់ខាងលើ។ 

ស្មាតហ្វូននេះត្រូវបានគេដឹងទៀតថានឹងដំឡើងមកជាមួយនឹងកញ្ចប់កាមេរ៉ាថតរូបផ្នែកខាងក្រោយចំនួន 4 គ្រាប់ទៀតផង។ ដោយឡែកបើយោងទៅលើប្រភពព័ត៌មានដែលបានបែកធ្លាយកន្លងមកបានអោយដឹងថា “កំពូលស្មាតហ្វូន realme X50 Pro នឹងប្រើប្រាស់បន្ទះឈីប Snapdragon 865 មានរ៉េមទំហំ 12GB ជាមួយអង្គផ្ទុកទិន្នន័យទំហំយ៉ាងហោចណាស់ក៏ 256GB និងដំឡើងមកជាមួយប្រតិបត្តិការ Android 10 ស្រោបផ្ទៃមុខដោយ realme UI v1.0 ផ្ទាល់តែម្តង”។ 

ស្មាតហ្វូនជំនាន់ថ្មីដែលមានលេខកូដតួរ RMX2071 នេះនឹងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថាមពលចូលល្បឿនលឿនដូចរន្ទះ SuperDart Charge កំលាំង 65W ហើយវាក៏ជាស្មាតហ្វូនដំបូងរបស់ realme ដែលត្រូវចេញលក់លើទីផ្សារសកលដោយទ្រទ្រង់ជាមួយនឹងប្រព័ន្ធសេវា 5G ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន