no-alternative title

ក្រុមហ៊ុន Canon ប្រកាសអំពីការអភិវឌ្ឍថ្មីទៅលើកាមេរ៉ា EOS R5 Full-Frame Mirrorless ជំនាន់ថ្មី និង RF Series Lenses ជំនាន់ថ្មី

ថ្មីៗនេះ ក្រុមហ៊ុន  Canon ប្រកាសថា ក្រុមហ៊ុនកំពុងតែធ្វើការអភិវឌ្ឍទៅលើកាមេរ៉ា EOS R5 full-frame mirrorless ដែលមានភ្ជាប់ជាមួយនឹង CMOS sensor, image processing, optical និងបច្ចេកវិទ្យា state-of-the-art ជាច្រើនទៀតដែលក្រុមហ៊ុន Canon បានខិតខំអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។ ក្រុមហ៊ុន Canon ក៏មានគម្រោងក្នុងការបញ្ចេញនូវ RF lenses ចំនួន 9 ដែលបច្ចុប្បន្ននេះស្ថិតនៅក្នុងការអភិវឌ្ឍនៅក្នុងឆ្នាំ 2020 នេះ។ តាមរយៈកាមេរ៉ា និង lenses ថ្មីនេះ ក្រុមហ៊ុន Canon នឹងបន្តក្នុងការពង្រឹងទៅលើប្រព័ន្ធ EOS R System របស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

EOS R System ផ្តល់នូវសេរីភាពកាន់តែធំទូលាយជាងមុនសម្រាប់ការឌីស្សាញទៅលើ lens ដែលប្រព័ន្ធនេះនឹងធ្វើអោយរូបភាពកាន់តែច្បា់សជាងមុន និងងាយស្រួលក្នុងការប្រើប្រាស់ជាងមុនថែមទៀត។ កាមេរ៉ា full-frame mirrorless ស៊េរីថ្មីនេះគឺស្ថិតនៅក្នុងការអភិវឌ្ឍដែលវាអាចទាញយកនូវប្រយោជន៍ជាច្រើនចេញពី EOS R System នេះជាមួយនឹងល្បឿនលឿននៅក្នុងការថតរូបភាព និងការថតវីដេអូកម្រិត 8K និងការពង្រីកទៅលើវិសាលភាពរបស់វាថែមទៀត។ បន្ថែមពីនេះទៀតនោះ វាអាចធ្វើការពង្រឹងទៅលើមុខងារនៃការបញ្ចូន ការប្រតិបត្តិការ និងភាពជឿជាក់ក្នុងការប្រើប្រាស់ថែមទៀតផង។ នៅក្នុងគំនិតរបស់ EOS Series នេះគឺផ្តោតទៅលើល្បឿន ភាពងាយស្រួលក្នុងការប្រើប្រាស់ និងរូបភាពគុណភាពខ្ពស់។

កាមេរ៉ា  EOS R5 របស់ក្រុមហ៊ុន Canon នេះគឺជាកាមេរ៉ា full-frame mirrorless ជំនាន់បន្ទាប់នៃប្រព័ន្ធ EOS R System របស់ក្រុមហ៊ុននេះដែលមានការអភិវឌ្ឍថ្មីទៅលើសេនស័រ CMOS sensor ដែលមានសមត្ថភាពក្នុងការថតនៅក្នុងកម្រិត  20 frames per second (FPS) ថែមទៀត។ វាមានសមត្ថភាពក្នុងការថតវីដេអូកម្រិត 8K បានថែមទៀត។ វាមានរន្ធ Card Slots ចំនួន ២ និងការទ្រទ្រង់នូវការបញ្ចូនរូបភាពចេញពីកាមរ៉ានេះទៅកាន់ image.canon cloud platform បានថែមទៀត។

ក្រុមហ៊ុន Canon ក៏បានបង្ហាញនូវ RF24-105mm f/4-7.1 IS STM ដែលជាប្រភេទ RF zoom lens តូចបំផុត និងស្រាលបំផុតដែលមានទម្ងន់ត្រឹមតែ 395g និងមានប្រវែង  88.8mm ។ បើនិយាយអំពីតម្លៃវិញរបស់ RF24-105mm f/4-7.1 IS STM គឺមានតម្លៃសមរម្យ។ RF24-105mm f/4-7.1 IS STM នេះ ក៏មានភ្ជាប់ជាមួយនឹងមុខងារ Image Stabilization ផងដែរ។ លក្ខណៈពិសេសមួយទៀតរបស់ RF24-105mm f/4-7.1 IS STM នេះគឺការថតរូបភាព Close Up ។ វាមានភ្ជាប់ជាមួយនឹង 0.4x magnification ដែលអាចថតរូបភាពបានច្បាស់ជាមួយនឹងមុខងារ Manual Focus mode ថែមទៀត។ ជាមួយនឹង  EOS R5 នេះ ក្រុមហ៊ុន Canon កំពុងតែធ្វើការអភិវឌ្ឍទៅលើ  RF lenses ចំនួន ៩ ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ 2020 នេះដែលក្នុងនោះក៏មាន RF100-500mm f/4.5-7.1L IS USM, Extender RF 1.4x និង Extender RF 2x ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន