no-alternative title

ក្រុមហ៊ុន MSI បានបញ្ចេញនូវផលិតផលថ្មីចំនួន 3 របស់ខ្លួន ដែលបានឈ្នះពានរង្វាន់ iF Design Award 2020

MSI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេនៅក្នុងវិស័យហ្គេម និងការផលិតនូវ Hardware ខ្លាំងក្លាសម្រាប់ Content Creator នោះ នៅថ្ងៃនេះបានប្រកាសបង្ហាញនូវផលិតផលថ្មីចំនួន 3 ចុងក្រោយបំផុតរបស់ខ្លួនដែលឈ្នះនូវពានរង្វាន់ iF Design Award 2020។ ក្នុងនាមជាអ្នកឈ្នះនូវពានរង្វាន់ iF Design Award នេះគឺមានន័យថា MSI ទទួលបាននូវចំណាត់ថ្នាក់ល្អបំផុតសម្រាប់ការឌីស្សាញរូបរាងរបស់វា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Sam Chern អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI បាននិយាយថា “ដើម្បីទទួលបាននូវការទទួលស្គាល់ជាមួយនឹងពានរង្វាន់ iF Design Award នេះ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន មានការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការនាំយកនូវកិត្តិយសថ្មីសម្រាប់ការរចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ ការឌីស្សាញរបស់ក្រុមហ៊ុន MSI គឺមិនអាចប្រកែកបាននោះទេ។ យើងនឹងបន្តក្នុងការនាំយកនូវការឌីស្សាញដែលល្អឥតខ្ចោះជាច្រើនបន្ថែមទៀតសម្រាប់អ្នកលេងហ្គេម Content Creator និងជាច្រើនទៀត។” ផលិតផលដែលឈ្នះនូវពានរង្វាន់នេះ គឺមានដូចជា MSI GS66 Stealth Gaming Laptop, MSI MPG SEKIRA 500X Gaming Case និង MSI MPG SEKIRA 500G Multitasking PC Case ។ ផលិតផលទាំង 3 នេះនឹងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Café Moskau នៅក្នុងទីក្រុងប៊ែកឡាំងចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 10 ខែឧសភានេះ។

MSI GS66 STEALTH GAMING LAPTOP

MSI GS66 STEALTH GAMING LAPTOP គឺជាសមាជិកចុងក្រោយបំផុតនៃកុំព្យូទ័រ MSI ដែលមានរូបរាងតូចងាយស្រួលក្នុងការចល័ត កម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការលេងហ្គេម និងមានភ្ជាប់ជាមួយនឹងអេក្រង់លេងហ្គេម 300Hz gaming ថែមទៀត ។ វាក៏មានភ្ជាប់ជាមួយនឹងកង្ហារត្រជាក់ចំណួន 3 ដែលស្តើងជាងគេបំផុតនៅក្នុងពិភពលោកថែមទៀត។ វាមានថាមពលថ្មទំហំ 99.9Whr  ផងដែរ។ GS66 Stealth គឺជាដំណោះស្រាយល្អបំផុតសម្រាប់អ្នកលេងហ្គេមអាជីព។

MSI MPG SEKIRA 500X GAMING CASE

MSI MPG SEKIRA 500X GAMING CASE គឺមានភាពច្នៃប្រឌិតខ្ពស់ ផ្តល់នូវភាពពេញចិត្ត ហើយអ្នកប្រើប្រាស់អាចធ្វើការរៀបចំទៅតាមតម្រូវការរបស់វាបានថែមទៀត។ MPG SEKIRA 500X មានភ្ជាប់ជាមួយនឹងកង្ហារ RGB ចំនួន 4 ដែលមានសមត្ថភាពក្នុងការបង្កើតនូវពណ៌ជាច្រើនលានថែមទៀត ដែលមើលទៅពិតជាលេចធ្លោរ និងអស្ចារ្យជាទីបំផុតថែមទៀត។ ផ្ទាំងកញ្ចក់ចំនួន 2 ផ្ទាំងក៏ធ្វើជាគម្របសម្រាប់ MPG SEKIRA 500X។ វាលែងជាបញ្ហាទៀតហើយទៅលើការឡើងកម្តៅក្តៅជាមួយនឹង MPG SEKIRA 500X នេះ។

MSI MPG SEKIRA 500G MULTITASKING PC CASE 

MSI MPG SEKIRA 500G គឺជាម៉ាស៊ីន Desktop ដំបូងគេបំផុតរបស់ពិភពលោកដែលត្រូវបានឌីស្សាញឡើងសម្រាប់អ្នកលេងហ្គេម ឬអ្នកចូលចិត្តធ្វើការងារច្រើនក្នុងពេលតែមួយ (Multi-Taskers)។ បើនិយាយអំពីរូបរាងរបស់វានោះ មើលទៅមិនដូចជាកុំព្យូទ័រធម្មតាទេព្រោះវាមានលក្ខណៈប្លែកជាច្រើនដែលអ្នកអាចកត់សម្គាល់ឃើញបាន។ MPG SEKIRA 500G ផ្តល់អោយអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងការបង្កើតនូវម៉ាស៊ីនកុំព្យូទ័រកម្រិតបិសាច (Monster Level) ជាមួយនឹងការបន្ថែមនូវ E-ATX motherboards, fans & ដំណោះស្រាយប្រព័ន្ធត្រជាក់ liquid cooling ថែមទៀតផង។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន