no-alternative title

OPPO Reno3 Pro នឹងបង្ហាញខ្លួននៅថ្ងៃទី 2 ខែមីនាខាងមុខនេះក្នុងប្រទេសឥណ្ឌា ស្របពេលដែលមានការបែកធ្លាយលក្ខណៈសម្បត្តិមួយចំនួនផងដែរ

ស្មាតហ្វូន OPPO Reno3 Pro នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌា ហើយប្រសិនបើអ្នកតាមដានព័ត៌មានជាប្រចាំនោះ អ្នកអាចដឹងថាស្មាតហ្វូននេះគឺមានលក្ខណៈខុសប្លែកពីស្មាតហ្វូន Reno3 Pro 5G ដែលដាក់លក់នៅក្នុងប្រទេសចិន។ ស្មាតហ្វូន Reno3 Pro បានបង្ហាញខ្លួននៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាននេះដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខ ២ គ្រាប់នៅលើ Notch ដែលមានរូបរាងដូចជាគ្រាប់ថ្នាំវែងមួយគ្រាប់ផងដែរ។ បន្ទាប់ពីការរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍រួចមក ស្មាតហ្វូននេះត្រូវគេដឹងថ្ងៃដាក់លក់ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងទំព័រផ្សព្វផ្សាយមួយនៅលើ Flipkart បញ្ជាក់ថា ស្មាតហ្វូន Reno3 Pro នេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 2 ខែមីនា ឆ្នាំ 2020 ខាងមុខ។ រូបភាពនៅលើទំព័រនេះមានការបង្ហាញនូវតារាសម្តែងរបស់ប្រទេសឥណ្ឌាដែលមានឈ្មោះថា Ranbir Kapoor ដែលកាន់ស្មាតហ្វូននេះមានពណ៌ខៀវយ៉ាងស្រស់ស្អាតបំផុត។ តួសម្តែងនេះគឺជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូននេះមួយនេះ។ ផ្ទាំងរូបភាពនេះក៏មានការបង្ហាញនូវឡូហ្គោរបស់ក្រុមប្រឹក្សាកីឡាវាយកូនបាល់ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា OPPO គឺជាដៃគូសហការផ្លូវការជាមួយនឹង ICC ។ ភាពជាដៃគូនេះបានបន្តឡើងវិញកាលពីឆ្នាំមុននេះសម្រាប់រយៈពេល 4 ឆ្នាំដែលើកុងត្រាលើកទី 1 គឺចាប់ពីឆ្នាំ 2015 ដល់ឆ្នាំ 2019។

ស្មាតហ្វូន Reno3 Pro នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខភ្លោះទំហំ 44MP នៅពេលដែលស្មាតហ្វូននេះនឹងប្រកាសសម្ភោធន៍នៅខាងក្រោយនេះ។ សម្រាប់កាមេរ៉ាទី 2 នេះនឹងដំណើរការជាមួយនឹងកាមេរ៉ាទី 1 ដែលនឹងផ្តលនូវរូបភាព Portrait ល្អបំផុត។ មុនពេលដែលស្មាតហ្វូននេះ បង្ហាញជាផ្លូវការនោះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះត្រូវបានទម្លាយផងដែរហើយវាក៏ត្រូវបានប្រកាសបង្ហាញនៅលើអ៊ីនធឺណិតថែមទៀត។ តាមការបញ្ជា់នៅក្នុងរូបភាពដែលបែកធ្លាយមួយនោះបញ្ជាក់ថា ស្មាតហ្វូន Reno3 Pro នេះនឹងមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយដែលកាមេរ៉ាគោលគឺមានទំហំ 64MP ជាមួយនឹងបច្ចេកវិទ្យា 20x zoom ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB ថែមទៀត។ ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 30W VOOC Flash Charge 4.0 ផងដែរ។

សម្រាប់រូបភាពទី 2 នេះ បានបង្ហាញអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូនេះ ហើយយើងឃើញថា ស្មាតហ្វូន Reno3 Pro នេះនឹងមានពណ៌ខ្មៅ និងពណ៌ Pearl White។ សម្រាប់បន្ទះឈីបរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាអាចជាបន្ទះឈីប Snapdragon 730G ជាជាងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G ដែលបង្ហាញខ្លួននៅក្នុងប្រទេសចិននោះ។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 2 ខែមីនាខាងមុខនេះ។ ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវ Enco Free Wireless Earbuds នៅក្នុងព្រឹត្តិការណ៍នោះផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន