no-alternative title

MSI Prestige P100 Series នឹងបង្កើតនូវសមត្ថភាពកាន់តែអស្ចារ្យ បន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រពី NVIDIA RTX Studio

Prestige P100 Series គឺជាកុំព្យូទ័រជំនាន់ថ្មី ដែលត្រូវបានគេភ្ជាប់ជាមួយនឹងក្រាហ្វិកកាតដ៏ខ្លាំងក្លា NVIDIA GeForce RTX GPUs និងមានរូបរាងស្មាត ស្លីម ច្នៃប្រឌិតជាមួយនឹងការឌីស្សាញឡើង រួមនិងការតេស្ត៍សាកល្បងនៅក្នុងលំហូរការងារជាច្រើនប្រកបដោយភាពច្នៃប្រឌិតបំផុត។ Prestige P100 Series មានសមត្ថភាពខ្ពស់ ដោយអាចធ្វើការទ្រទ្រង់នូវវីដេអូកម្រិតដល់ទៅ 8K, real-time ray tracing និងមានមុខងារ AI ជាច្រើនថែមទៀតផង។ Creator ជាច្រើន នឹងមានភាពងាយស្រួលជាងមុននៅក្នុងការធ្វើការ និងការទទួលយកនូវបទពិសោធន៍ថ្មីដ៏អស្ចារ្យនេះបើសិនជាបានសាកល្បងប្រើប្រាស់ជំនាន់ថ្មីនេះ ។ 

ក្រុមហ៊ុន MSI បានបញ្ជាក់ថា កុំព្យូទ័រ Prestige P100 នេះ មានភ្ជាប់ជាមួយនឹង NVIDIA RTX Studio Driver ដែលផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លា និងមុខងារជាច្រើនទៀតក្នុង Apps ជាច្រើនរបស់វា ដែលផ្តល់អោយអ្នកដែលមានភាពច្នៃប្រឌិត អ្នកបង្កើតថ្មី និង 3D developers ជាមួយនឹងកម្លាំងដំណើរការខ្លាំងក្លា និងជឿជាក់បាន ហើយវាក៏មានការបញ្ជាក់នូវវិញ្ញាបនបត្រពី  NVIDIA RTX Studio ថែមទៀតផង។ ជាមួយនឹងការឌីស្សាញជាមួយនឹងពណ៌ Pearl White ឬ Carbon Gray នេះ គឺបានធ្វើអោយ កុំព្យូទ័រ P100 Series នេះ មើលទៅពិតជាស្រស់ស្អាតខ្លាំងក្លាមែនទែន។ និយាយរួមទៅ គឺដូចជា គ្រឿងសង្ហារឹម ឬជាឧបករណ៍បន្សុទ្ធខ្យល់ ដែលមានស្ទាយ៍ប្រកបដោយសិល្បៈជាទីបំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Prestige P100 Series មានការឌីស្សាញ មានពណ៌ស្រស់ស្អាត និងមានលក្ខណៈជាធម្មជាតិ ពិតជាអស្ចារ្យប្រកបដោយស្ទាយ៍ ទាក់ទាញខ្លាំង និងប្រណីតក្នុងការប្រើប្រាស់បំផុត។ អាចនិយាយបានថា វាគឺជាផ្នែកមួយនៃជីវិតរបស់អ្នក។ ការបង្កើតនូវភាពច្នៃប្រឌិតដ៏អស្ចារ្យនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺជាអ្វីដែលអ្នកឌីស្សាញចង់បាន ព្រោះថា ពួកគេចង់បានស្នាដៃដ៏ល្អបំផុត និងពោរពេញដោយកត្តិយសថែមទៀត។ កុំព្យូទ័រ MSI Prestige P100 នេះ គឺជាអ្វីដែល Creator ចង់បាន។ 

ម៉ាស៊ីនដ៏តូចមួយនេះ នឹងជួយអោយអ្នកប្រើប្រាស់អាចបង្កើតនូវអ្វីដែលថ្មីនៅក្នុងការងាររបស់ពួកគេជាពិសេសគឺ  2D/3D content creator ថែមតៀត។ ម៉ាស៊ីននេះគឺខ្លាំងក្លាក្នុងការ rendering, multitasking នៅក្នុងកម្រិតភាពច្បាស់ដល់ទៅ 8K និង real-time previewរលូនបំផុតជាមួយនឹង thermal module សម្រាប់ CPU,GPU & PSU ជាពិសេសវាមានលំហូរខ្យល់ល្អដែលមិនធ្វើអោយម៉ាស៊ីននេះឡើងកម្តៅនោះទេ។ Prestige P100 series អាចធ្វើអោយការងាររបស់អ្នកកាន់តែដំណើរការលឿនជាងមុន។ សម្រាប់ល្បឿន renders របស់វាគឺលឿនជាងមុនដល់ទៅ 26 ដង។ 

តើអ្នកជឿទេថាការ Render ទៅលើ 3D HUD effect ដែលមានទិន្នន័យទំហំ 3.3GB ប្រើប្រាស់ពេលមិនដល់ 2 នាទីនោះ? NVIDIA RTX Studio GPU បាននាំយកនូវកម្លាំងម៉ាស៊ីនខ្លាំងក្លាសម្រាប់អ្នកប្រើប្រាស់ និង Creators ។ តាមរយៈ Creator Center នោះ Creators កាន់តែមានភាពងាយស្រួលក្នុងការបង្កើតនូវអ្វីដែលថ្មី និងការរៀបចំទៅលើ Hardware ដើម្បីធ្វើអោយម៉ាស៊ីនកាន់តែដំណើរការខ្លាំងក្លា និងអស្ចារ្យបំផុតក្នុងការប្រើប្រាស់ថែមទៀតផង។ ការប្រើប្រាស់ជារៀងរាល់ថ្ងៃពិតជាទទួលបាននូវបទពិសោធន៍ដែលគ្មានគូប្រៀបនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន