no-alternative title

មានការបញ្ចេញរូបភាព Renders ថ្មី ដែលបានបង្ហាញនូវរូបភាពដំបូងបំផុតរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A70e

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Galaxy A70 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលកម្រិតខ្ពស់ដែលមានអេក្រង់ Infinity-U កាមេរ៉ាខាងក្រោយ 3 គ្រាប់ និងបន្ទះឈីប Snapdragon 675។ នេះ គឺជាស្មាតហ្វូនជំនាន់បន្ទាប់របស់ស្មាតហ្វូន Galaxy A70s ដែលនឹងមានការរក្សានូវលក្ខណៈសម្បត្តិដូចគ្នា ប៉ុន្តែវានឹងមានការកែប្រែនូវទំហំរូបភាពពី 32MP ទៅកាន់ 64MP sensor ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រូបភាព Renders របស់ស្មាតហ្វូននេះ គឺមានឈ្មោះហៅថា Galaxy A70e  ដែលមានការបែកធ្លាយនៅពេលនេះ ហើយវាគឺជា Version មួយរបស់ស្មាតហ្វូន Galaxy A70 ។ ប្រភពដែលទម្លាយព័ត៌មាននេះ គឺចេញពី  OnLeaks ហើយគាត់ក៏ធ្វើការសហការជាមួយនឹងប្លុករបស់ឥណ្ឌា មួយដែលមានឈ្មោះថា CompareRaja ផងដែរ។

ស្មាតហ្វូន Galaxy A70e នេះគឺមានអេក្រង់ Infinity-U ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy A70 និង Galaxy A70s ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់គែម Bezels របស់អេក្រង់ស្មាតហ្វូននេះគឺមានកម្រាស់ក្រាស់បន្តិចហើយ។ យើងនៅមិនទាន់ច្បាស់នោះទេថារូបភាព Renders នេះគឺជាផលិតផលចុងក្រោយឬយ៉ាងណានោះ។ សម្រាប់ទំហំអេងក្រង់របស់វាប្រហែលជា 6.1-inches ដែលជាប្រភេទអេក្រង់គែមរាបស្មើ។

សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់ដែលមានការឌីស្សាញបញ្ឈរ និងមានភ្លើង LED Flash ផងដែរ។ វាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះថែមទៀតផង បើមើលទៅលើស្មាតហ្វូន Galaxy A70 និង Galaxy A70s គឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ថែមទៀត។ នេះមិនមានន័យថា នេះមិនមែនជាអេក្រង់ AMOLED នោះទេ។

ស្មាតហ្វូនGalaxy A70e នេះគឺមានរន្ធដោតកាសនៅផ្នែកខាងលើរបស់ស្មាតហ្វូននេះខណៈពេលដែលផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺមានរន្ធ Speakers, MicroUSB និង Microphone ថែមទៀត។ សម្រាប់ប៊ូតុងសំឡេង និងប៊ូតុងបិទបើករបស់វាគឺគែមផ្នែកខាងស្តាំ ហើយគែមខាងឆ្វេងរបស់វាគឺសម្រាប់ដាក់ស៊ីម។ ស្មាតហ្វូននេះ នៅមនាលក្ខណៈសម្បត្តិជាច្រើនទៀត ដែលមិនទាន់ដឹងនោះទេអំពីស្មាតហ្វូន Galaxy A70e នេះ។ ស្មាតហ្វូននេះ នឹងមានពណ៌ខ្មៅ និងពណ៌សសម្រាប់ធ្វើការជ្រើសរើសផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន