no-alternative title

Canon EOS R5 ដែលជាកាមេរ៉ា mirrorless ជំនាន់ថ្មី នឹងបង្ហាញខ្លួននៅថ្ងៃទី 27 ខែកុម្ភៈខាងមុខនេះ

ក្រុមហ៊ុន Canon ទើបតែបញ្ចេញនូវកាមេរ៉ា mirrorless អាជីពរបស់ខ្លួនជាមួយនឹងការអភិវឌ្ឍថ្មី និងការប្រកាសបង្ហាញនូវកាមេរ៉ាថ្មីរបស់ខ្លួននោះគឺ Canon EOS R5 –  ដែលមានភ្ជាប់ជាមួយនឹងវីដេអូកម្រិត 8K និងជាប្រភេទកាមេរ៉ា flagship mirrorless ថែមទៀតផង។ នេះគឺជាលើកទី 1 ដែលក្រុមហ៊ុន Canon បញ្ជាក់អំពីវត្តមានរបស់កាមេរ៉ានេះ និងលក្ខណៈសម្បត្តិមួយចំនួនរបស់វាផងដែរ។ ដូច្នេះ តើអ្នកបានដឹងអ្វីដែលច្បាស់អំពីកាមេរ៉ានេះ?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ា  EOS R5 នេះគឺជាប្រភេទកាមេរ៉ា full-frame mirrorless ដែលបង្កើតឡើងជាមួយនឹងការប្រើប្រាស់នូវ RF Mount ដូចគ្នាទៅនឹងកាមេរ៉ា  Canon EOS R និង EOS RP ។នេះគឺជាលើកទីមួយដែលកាមេរ៉ារបស់ក្រុមហ៊ុន Canon នោះគឺ EOS R5 នឹងភ្ជាប់ជាមួយនឹងប្រព័ន្ធ  in-body image stabilization (IBIS) system ។ នេះគឺជារឿងមួយដ៏ធំដោយសារតែក្រុមហ៊ុន Canon ជាប្រវត្តិសាស្រ្តទៅហើយដែលមិនប្រើប្រាស់នូវមុខងារ image stabilization នៅក្នុងតួខ្លួននៃកាមេរ៉ារបស់ខ្លួននោះ ហើយវាក៏មានការប្រើប្រាស់នូវ lens stabilization នៅលើកាមេរ៉ានេះថែមទៀត។

ក្រុមហ៊ុន Canon បានប្រកាសថា ប្រព័ន្ធថ្មី IBIS system នេះគឺមានការបញ្ចូលគ្នាជាមួយ នឹងប្រព័ន្ធ  lens stabilization system ហើយអ្នកនឹងមាននូវ Lens ដែលជា RF 24-105mm f/4-7.1 IS STM ថែមទៀត។ សម្រាប់កាមេរ៉ា EOS R5 នេះគឺប្រកាសបង្ហាញជាផ្លូវការ។ កាមេរ៉ា  R5 នេះក៏មានសមត្ថភាពក្នុងការថតវីដេអូកម្រិត 8K ថែមទៀតផង។ នៅក្នុងនោះវាក៏មានមុខងារ "futureproofing video content" ដែលអ្នកអាចធ្វើការ Crop ទៅលើវីដេអូ 4K ថែមទៀត។

មានពាក្យចចាមអារ៉ាមថា កាមេរ៉ានេះ គឺមានទំហំ 45MP full-frame ខណៈពេលដែលក្រុមហ៊ុន Canon នៅមិនទាន់បញ្ជាក់អំពីសេនស័ររបស់កាមេរ៉ានេះ នៅឡើយទេ។ កាមេរ៉ា  EOS R5 អាចធ្វើការថតនៅក្នុងកម្រិត 12fps ដោយប្រើប្រាស់នូវ echanical shutter ឬដល់ទៅ 20fps នៅក្នុងការប្រើប្រាស់នូវ  electronic shutter ។ វាអាចនឹងយឺតជាង Canon 1DX Mark III បន្តិចហើយ ប៉ុន្តែវាលឿនជាងសម្រាប់ការថតប្រភេទ sports ឬ wildlife ។ កាមេរ៉ា  EOS R5 នេះ នឹងមានសេនស័រ 45MP CMOS sensor ដែលអាចធ្វើការថតវីដេអូកម្រិត 8K នៅក្នុងកម្រិត 30fps ហើយវាក៏អាចធ្វើការថតវីដេអូកម្រិត 4K នៅក្នុងកម្រិត 120fps ។ កាមេរ៉ា EOS R5 នេះ គឺអាចធ្វើការប្រកួតប្រជែងជាមួយនឹងកាមេរ៉ា Panasonic Lumix S1H ដែលមានសមត្ថភាពក្នុងការថតនៅក្នុងកម្រិត 6K ថែមទៀត។ កាមេរ៉ា  EOS R5 នេះក៏មានភ្ជាប់ជាមួយនឹង 5GHz Wi-Fi ថែមទៀត។ កាមេរ៉ា  EOS R5 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 27 ខែកុម្ភៈខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន