no-alternative title

មានការទម្លាយចេញនូវ Galaxy S20 និង Galaxy S20+ ពណ៍ស ពណ៌ក្រហម និងពណ៌ខៀវ នៅក្នុងប្រទេសកូរ៉េខាងត្បូង

ស្មាតហ្វូនស៊េរីថ្មី Galaxy S20 series គឺមានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើស ប៉ុន្តែពេលនេះ ក្រុមហ៊ុន Samsung គឺបញ្ចេញនូវពណ៌មួយមួយចំនួនសម្រាប់ម៉ូដែលជាក់លាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយនោះ គ្មានម៉ូដែលណាមួយដែលមានពណ៌ស ឬ Cloud White នោះទេ ប៉ុន្តែពេលនេះ ពណ៌ថ្មីនេះ ត្រូវបានគេប្រទះឃើញនៅក្នុងទឹកដីរបស់ប្រទេសកូរ៉េខាងត្បូងហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy S20+ 5G និង Galaxy S20 5G គឺមានពណ៌ Cloud White ផងដែរនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាមួយនឹងពណ៌ Cloud Blue និង Cosmic Gray ។ ព័ត៌មាននេះមានការទម្លាយថា វានឹងមិនមែជាពណ៌តែមួយគត់ ដែលដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។ ព័ត៌មានបែកធ្លាយនេះមានការទម្លាយថា នេះមិនមែនជាពណ៌តែមួយគត់ដែលដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសកូរ៉េនោះទេ។ នៅក្នុងបណ្តាញសង្គម Weibo ដែលធ្វើការបង្ហោះដោយ Ice Universe បានធ្វើការទម្លាយថា ស្មាតហ្វូន Galaxy S20+ នេះនឹងមានពណ៌ក្រហម និងពណ៌ខៀវផងដែរនៅក្នុងប្រទេសកូរ៉េ។ គាត់ក៏ធ្វើការចែករំលែកនូវរូបភាពមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។

ដូចអ្វីដែលអ្នកអាចមើលឃើញនៅក្នុងរូបភាពទាំងនេះអញ្ចឹង ពណ៌ខៀវនេះ គឺមានពណ៌ដិតខ្លាំងជាងពណ៌ Cloud Blue ហើយពណ៌ក្រហមវិញ គឺមានពណ៌ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Note10 Lite ពណ៌ក្រហមផងដែរ។ ទោះជាយ៉ាងណាក៏ដោយនោះ សម្រាប់ពណ៌ Cloud White នេះ គឺមានបង្ហាញនៅក្នុងបញ្ជីរបស់គេហទំព័រក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះផងដែរ។ សម្រាប់ពណ៌ខៀវ និងពណ៌ក្រហមនេះ ក៏នឹងប្រហែលជាប្រកាសបង្ហាញខ្លួននៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ 

គួរបញ្ជាក់ថា នេះមិនមែនជារឿងថ្មីនោះទេ ដែល Samsung នឹងប្រកាសបង្ហាញនូវពណ៌ថ្មីសម្រាប់ស្មាតហ្វូន Flagship របស់ខ្លួននោះ ហើយយើងក៏ប្រហែលជាមិនមានអ្វីដែលភ្ញាក់ផ្អើលផងដែ រប្រសិនបើស្មាតហ្វូននេះ បង្ហាញខ្លួននៅក្នុងប្រទេសជាច្រើនទៀតនោះ នៅពេលខាងមុខនេះ។ យើងប្រហែលជាឃើញនូវពណ៌ថ្មីៗជាច្រើនទៀតនៅចុងឆ្នាំនេះ។ តើអ្នកមានគម្រោងក្នុងការទិញស្មាតហ្វូន Galaxy S20/S20+/ S20 Ultra នេះទេ? តើពណ៌ណាដែលអ្នកចូលចិត្តនោះ?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន