no-alternative title

Xiaomi លក់ទូរទស្សន៍ឆ្លាតវៃរបស់ខ្លួនបានច្រើនជាង 10 លានគ្រឿងនៅក្នុងទីផ្សារប្រទេសចិន កាលពីឆ្នាំ 2019 កន្លងទៅនេះ

នៅរសៀលម្សិលមិញនេះ ក្រុមហ៊ុន Xiaomi TV បានប្រកាសនៅលើ Weibo ផ្លូវការរបស់ក្រុមហ៊ុននេះអំពីការនាំចេញ និងការលក់ទូរទស្សន៍នេះនៅក្នុងឆ្នាំ 2019 ដែលឈរនៅចំណាត់ថ្នាក់លេខ 1 នៅក្នុងប្រទេសចិន។ នៅក្នុងឆ្នាំ  2019 នេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ បាននាំចេញទូរទស្សន៍ចំនួន 10.46 លានគ្រឿង ហើយនេះបង្ហាញថា ទូរទស្សន៍នេះគឺពិតជាមានការពេញនិយមខ្លាំងក្លាមែនទែននៅក្នុងប្រទេសចិននោះ។ ក្រុមហ៊ុន Xiaomi TV និយាយថា ទិន្នន័យនេះគឺបានបញ្ជាក់ចេញពី AVC និង Zhongyikang។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងទិន្នន័យចេញពី Zhongyikang  បានអោយដឹងថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Xiaomi TV គឺ 19.25%។ ទិន្នន័យរបស់ Aowei Cloud Network គឺមានចំនួននៃការលក់ច្រើនជាងគេបំផុតនៅក្នុងទូរទស្សន៍ទំហំ 32 អ៊ីង, 43 អ៊ីង, 50 អ៊ីង, 65 អ៊ីង  និង 70 អ៊ីង។ នៅក្នុងចំណោមទូរទស្សន៍ទាំងអស់នេះ ការលក់អនឡាញរបស់ទូរទស្សន៍ 70 អ៊ីង គឺមានចំនួន 41% ខណៈពេលដែលការលក់អនឡាញរបស់ទូរទស្សន៍ 65 អ៊ីង គឺមានចំនួន 33% ។ តាមការបញ្ជាក់របស់លោក Li Xiaoshuang អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Xiaomi TV និយាយថា សម្រាប់ 3 ត្រីមាសដំបូងនៅក្នុងឆ្នាំ 2019 នេះ ទូរទស្សន៍ Mi TV គឺមានការនាំចេញដល់ទៅ 2.3 លានគ្រឿង នៅក្នុងមួយត្រីមាស។ នេះមានការបង្ហាញថា សម្រាប់ត្រីមាសទី 4 នេះ គឺមានការលក់ប្រហាក់ប្រហែលគ្នា ឬល្អជាងផងដែរ។

លោក Li Xiaoshuang និយាយថា សម្រាប់ទូរទស្សន៍របស់ក្រុមហ៊ុន Xiaomi គឺមានគុណភាពខ្ពស់មែនទែន។ ទូរទស្សន៍ទាំងនេះមានភ្ជាប់ជាមួយនឹងមុខងារពិសេសៗជាច្រើនផងដែរ។

•Mi TV 1 បង្ហាញខ្លួននៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2013 ភ្ជាប់ជាមួយនឹងមុខងារ MIUI TV, smart TV system, និងកម្រាស់ 20mm

•Mi TV 2បង្ហាញខ្លួននៅថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2014 ភ្ជាប់ជាមួយនឹងមុខងារ Standard Soundbar និង wireless subwoofer និងមានកម្រាស់ស្តើង 15.5mm

•Mi TV 3បង្ហាញខ្លួននៅថ្ងៃទី 19 ខែតុលា ឆ្នាំ 2015 ដែលមានកម្រាស់ត្រឹមតែ 9.9mm

•Mi TV 4បង្ហាញខ្លួននៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2017: ដែលមានកម្រាស់ត្រឹមតែ 4.9mm

កាលពីឆ្នាំមុននេះ ទូរទស្សន៍ TV 5 series ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Xiaomi នេះគឺមានការពេញនិយមខ្លាំងមែនទែន។ សម្រាប់ទូរទស្សន៍ថ្មីនេះគឺមានម៉ូឌែល Mi TV 5  និង TV 5Pro ។ សម្រាប់ម៉ូដែល TV 5Pro នេះគឺមានទំហំ 55 អ៊ីង, 65 អ៊ីង និង 75 អ៊ីង។ លោក Jiang Cong ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi កាលពីថ្ងៃទី 30 ខែធ្នូនិយាយថា “ប្រតិបត្តិការរបស់ក្រុមហ៊ុន Xiaomi TV នៅក្នុងប្រទេសចិនគឺសម្រេចបាននូវគោលដៅនៃការនាំចេញចំនួន 10 លានគ្រឿងរបស់ខ្លួននៅក្នុងទីផ្សាររបស់ប្រទេសចិន។ នៅក្នុងសេចក្តីប្រកាសរបស់គាត់នោះបញ្ជាក់ថា នេះគឺជាការបោះជំហានថ្មីមួយទៀតជាប្រវត្តិសាស្រ្តរបស់ទូរទស្សន៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ។ ក្រុមហ៊ុន Xiaomi TV ក្លាយជាម៉ាកយីហោទូរទស្សន៍ដែលមានការពេញនិយមបំផុតនៅក្នុងឆ្នាំ 2019 ។” គួរបញ្ជាក់ផងដែរថា ការលក់ទូរទស្ស៍ Xiaomi បានជាង ១០ លានគ្រឿងនេះគឺមិនរាប់បញ្ចូលនូវទូរទស្សន៍ Redmi TV នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន