no-alternative title

TSMC នឹងផលិតបន្ទះឈីបខ្នាត 5nm ក្នុងទ្រង់ទ្រាយធំ មិនធ្លាប់មានដោយសារតែមានតម្រូវការខ្លាំងពីក្រុមហ៊ុនដៃគូផ្គត់ផ្គង់

បច្ចុប្បន្នក្រុមហ៊ុនអាជីវកម្មផលិតបន្ទះឈីបដែលធំបំផុតរបស់ពិភពលោកគឺ TSMC (Taiwan Semiconductor Manufacturing Company, Limited)  ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ ហើយបន្ទះឈីបដែលមានខ្នាតតូចបំផុតរបស់ក្រុមហ៊ុននេះនាពេលបច្ចុប្បន្នគឺ 7nm (ណាណូម៉ែត្រ)។ បើយោងតាមរបាយការណ៍ថ្មីមួយដែលបានចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់កោះតៃវ៉ាន់ផ្ទាល់ (Taiwan Media Report) បានចុះផ្សាយអោយដឹងថាក្រុមហ៊ុន TSMC បាននឹងកំពុងរៀបចំសង្វាក់ផលិតកម្មលើបន្ទះឈីបថ្មីដែលមានខ្នាតតូចជាងមុនគឺត្រឹមតែ 5nm ក្នុងទ្រង់ទ្រាយធំ ហើយការផលិតនឹងត្រូវចាប់ផ្តើមនៅត្រីមាសទី 2 ក្នុងឆ្នាំ 2020 នេះ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទះឈីបជំនាន់ថ្មីចុងក្រោយនេះត្រូវបានគេដឹងថាគឺមានតម្រូវការខ្ពស់បំផុតពីក្រុមហ៊ុនដៃគូរបស់ TSMC ដែលកំពុងនាំមុខក្នុងឧស្សាហកម្មបន្ទះឈីបដូចជា Huawei HiSilicon, Apple, Qualcomm, Supermicro និង Bitmain ជាដើម។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុន TSMC គឺបាននឹងកំពុងធ្វើការងារលើគម្រោងផលិតឈីបជំនាន់ថ្មីនេះយ៉ាងខ្លាំងព្រោះតែការបញ្ជាទិញពីដៃគូគឺមានចំនួនច្រើនលើសលប់។ ក្រុមហ៊ុន Huawei HiSilicon ត្រូវបានគេរាយការណ៍ថានឹងប្រើប្រាស់ខ្នាតស្តង់ដារបន្ទះឈីប 5nm processor នេះក្នុងបរិមាណដ៏ច្រើនលើសលប់សម្រាប់បន្ទះឈីប Kirin 5G ជំនាន់ថ្មីចុងក្រោយរបស់ខ្លួន។ ជាងនេះទៅទៀតបន្ទះឈីបជំនាន់ថ្មី A14 របស់ Apple នឹងប្រើខ្នាតស្តង់ដារថ្មីនេះផងដែរ។ 

 

 

លើសពីនេះទៅទៀតម៉ូឌឹមសេវា 5G baseband X6 និង Snapdragon 875 Mobile phone chip ជំនាន់ថ្មីរបស់ Qualcomm ក៏នឹងប្រើខ្នាតស្តង់ដារថ្មីនេះដូចគ្នាដែរ។ យ៉ាងណាក៏ដោយបើយោងតាមរបាយការណ៍ដែលបានចុះផ្សាយក្នុងពេលថ្មីៗនេះបានអោយដឹងថាក្រុមហ៊ុន TSMC នឹងធ្វើការកាត់បន្ថយសង្វាស់ផ្គត់ផ្គង់របស់ខ្លួនដល់ក្រុមហ៊ុន Huawei។ ក្នុងរបាយការណ៍នោះបានអះអាងថា TSMC បាននឹងកំពុងសម្របសម្រួលដល់ក្រុមហ៊ុនផលិតជាច្រើនទៀតផងដែរ ហើយការកាត់បន្ថយការផ្គត់ផ្គង់ដល់ Huawei នេះត្រូវបានគេដឹងថាអាចជាប់ពាក់ព័ន្ធនឹងផែនការណ៍ថ្មីចុងក្រោយរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ។ 

 

សហរដ្ឋអាមេរិកត្រូវបានគេដឹងថាមានផែនការណ៍ថ្មីដើម្បីកំនត់បរិមាណផ្គត់ផ្គង់សមាសភាគរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដល់ក្រុមហ៊ុន Huawei ពី 25% ទៅ 10%។ ដោយឡែកបើយោងតាមសារព័ត៌មានតៃវ៉ាន់បានជឿជាក់ថាបញ្ហានៃការពង្រីកដែនកំណត់ទំហំនៃការផ្គត់ផ្គង់សម្រាប់ទីផ្សារនេះអាចនឹងមានរយះពេលតែមួយរយៈប៉ុណ្ណោះ។ ហើយវានឹងមិនមានផលប៉ះពាល់ដល់ TSMC នោះទេ។ ទោះបីជាក្រុមហ៊ុនបានកាត់បន្ថយការផ្គត់ផ្គង់ដល់ក្រុមហ៊ុន Huawei ក៏ដោយចុះវាក៏នៅមានក្រុមហ៊ុនដៃគូជាច្រើនទៀតបានធ្វើការបញ្ជាទិញរួចហើយដែរ។ យ៉ាងណាមិញដំណើរការផលិតបន្ទះឈីបខ្នាត 5nm របស់ TSMC គឺនឹងចាប់ផ្តើមវាយលុកទីផ្សារមុនគូប្រកូតប្រហែលកន្លះឆ្នាំមុន ហើយវាក៏នឹងក្តោបបានទីផ្សារសំខាន់ៗផងដែរក្នុងឆ្នាំនេះ។ ឈីប Qualcomm X60 ត្រូវបានគេជឿជាក់ថាគឺជាឈីបដំបូងគេដែលប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារថ្មីចុងក្រោយនេះ ហើយឈីបនេះត្រូវបានគេព្យាករណ៍ថានឹងមានចេញលក់លើទីផ្សារនៅឆមាសទីដំបូងនាឆ្នាំក្រោយនេះ (2021)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន