no-alternative title

ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Samsung Galaxy Z Flip ត្រូវបានក្រុមហ៊ុននាំយកទៅលក់នៅទីផ្សារប្រទេសឥណ្ឌាហើយ

ក្រោយពីបាននាំចេញទៅប្រកាសដាក់លក់ក្នុងទីផ្សារប្រទេសចិនកាលពី 2 ថ្ងៃមុននេះ ឥលូវនេះស្មាតហ្វូនអេក្រង់បត់ជំនានថ្មី Samsung Galaxy Z Flip ត្រូវបានក្រុមហ៊ុនធ្វើការនាំយកទៅប្រកាសដាក់លក់នៅលើទីផ្សារប្រទេសឥណ្ឌាផងដែរ។ ចំពោះតម្លៃរបស់ស្មាតហ្វូនបត់ជំនាន់ថ្មីដែលនឹងត្រូវចេញលក់ក្នុងប្រទេសឥណ្ឌាគឺខ្ទង់ Rs1,09,999 (រ៉ូពី) ឬប្រហែលជាង $1,527 សម្រាប់ម៉ូដែលដែលមានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 256GB។ 

Samsung នឹងចាប់ផ្តើមការចេញលក់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះចាប់ពីថ្ងៃទី 26 ក្នុងខែកុម្ភះ នេះតាមរយះបណ្តាហាងលក់រាយមួយចំនួន, ហាង Samsung e-Store និងបណ្តាហាង e-commerce ល្បីៗក្នុងប្រទេសឥណ្ឌាផ្សេងៗទៀត។ សម្រាប់អតិថិជនដែលមានបំណងចង់ជាវស្មាតហ្វូន Galaxy Z Flip យកទៅប្រើប្រាស់អាចធ្វើការកក់ទុកមុនបានចាប់ពីថ្ងៃនេះទៅ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Samsung Galaxy Z Flip គឺជាស្មាតហ្វូនអេក្រង់បត់ម៉ូដែលទីពីរបន្ទាប់ពី Galaxy Fold ដែលចេញកាលពីដើមឆ្នាំ 2019។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះមានការរចនារូបរាងខុសប្លែងពីជំនាន់ទីមួយទាំងស្រុងតែម្តងគឺប្តូរពីការបត់បែបចំហៀងមកកាច់បត់ឡើងលើដូចទូរស័ព្ទ Flip phone កាលពីជាង 10 ឆ្នាំមុន ឬស្ទាយបត់ដូច Motorola Razr 2019 ដែរ។ Galaxy Flip បំពាក់នូវអេក្រង់បត់ជាកញ្ចក់ស្តើងហៅថា “Ultra-Thin Glass” មិនមែនអេក្រង់ Plastic Display ដូចនៅ Galaxy Fold, Moto Razr 2019 និង Huawei Mate X នោះឡើយ។ អេក្រង់របស់ Galaxy Z Flip មានទំហំលាត 6.7” ប្រភេទបន្ទះបង្ហាញប្រើបច្ចេកវិទ្យា Dynamic AMOLED Infinity-O Display ដែលទ្រទ្រង់ការបង្ហាញបានត្រឹមកម្រិត Full-HD+ ប៉ុណ្ណោះមិនដល់ QHD+ នោះទេ។ 

ចំនែកនៅផ្នែកខាងក្រោយរបស់វាវិញចែកចេញជាពីរដោយផ្នែកនិមួយៗត្រូវបានស្រោបដោយកញ្ចក់ការពារ Corning Gorilla Glass 6 និងភ្ជាប់ដោយគន្លឹះបត់ ឬហៅថា “Hint” ដែលផលិតឡើងពីសារធាតុសរសៃរកាបោនពិសេសដែលធន់នឹងការកាច់បត់ចុះឡើង និងមានសំលេងស្ងាត់ល្អ។ ស្មាតហ្វូននេះ មានស៊ុមជុំវិញតួរខ្លួនជាអាលុយមីញ៉ូម ហើយនៅលើផ្ទៃខ្នងខាងក្រោយជិតគែមខាងលើបន្តិចគឺមាននូវអេក្រង់តូចមួយមានទំហំ 1.1” ប្រភេទ Super AMOLED Display សម្រាប់មើលសារជូនដំណឹងផ្សេងនៅពេលវាបត់អេក្រង់មេ។

Galaxy Z Flip មានកាមេរ៉ាក្រោយពីរគ្រាប់ដោយ 1 គ្រាប់ៗមានទំហំ 12MP មួយគ្រាប់មាន aperture f/1.8 ជាលែនគោលភ្ជាប់នូវមុខងារ Dual Pixel PDAF និង OIS និងមួយគ្រាប់ទៀតមាន aperture f/2.2 ជាប្រភេទ Ultra wide angle lens។ សម្រាប់កាមេរ៉ាមុខវិញមានទំហំ 10MP ដែលបង្កប់នៅក្នុងប្រជ្រុយលើថ្ងាសអេក្រង់តែម្តងសម្រាប់សែលហ្វី និងវីដេអូខល។ ចំពោះកំលាំងម៉ាស៊ីនរបស់វាវិញគឺរត់លើឈីប Snapdragon 855+ ជាមួយអង្គក្រាហ្វិច Adreno 640 ប្រតិបត្តិការដោយ Android 10 និងស្រោបដោយ Samsung OneUI2.0។ Galaxy Z Flip មានថ្មទំហំ 3,300mAh ទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងចូលកំលាំង 15W តាមរយះខ្សែចម្លង USB-C។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ វាប្រើប្រាស់បច្ចេក វិទ្យាស្កែនក្រយ៉ៅម្រាមដៃស្ថិតនៅលើចំហៀងខាងស្តាំ។ បន្ថែមពីនេះ Galaxy Z Flip ទ្រទ្រង់ប្រព័ន្ធសេវា 4LTE, Wi-Fi Dual Band, Bluetooth v5.0, Dual frequency GPS និងបំពាក់នូវប្រព័ន្ធសំលេង AKG Stereo Speaker៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន