no-alternative title

ព័ត៌មានថ្មី៖ Find X2 ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ Oppo នឹងបង្ហាញខ្លួនជាផ្លូវការណ៍នៅថ្ងៃទី 6 ខែមីនាខាងមុខនេះ

យោងតាមព័ត៌មានថ្មីកាលពីម្សិលមិញនេះ បានអោយដឹងថា ក្រុមហ៊ុន Oppo ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន Find X2 នៅថ្ងៃទី 6 ខែមីនាខាងមុខនេះហើយ ស្របពេលដែលកន្លងមក ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនប្រកាសថា នឹងមានវត្តមាននៅក្នុងអំឡុងព្រឹត្តិការណ៍ MWC 2020 នៅក្នុងទីក្រុងបាសេឡូណា។ នៅពេលនេះ  របាយការណ៍ថ្មីមួយបញ្ជាក់ថា ក្រុមហ៊ុននេះ គឺស្ថិតនៅក្នុងដំណើរឆ្ពោះទៅរកដំណើរការនៃការបង្ហាញនូវព្រឹត្តការណ៍ថ្មីមួយដែលធ្វើឡើងនៅថ្ងៃទី 6 ខែមីនា ឆ្នាំ 2020 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាទូទៅ នៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ គឺតែងតែមានភាពអ៊ូអរជាច្រើនតាមរយៈការបង្ហាញនូវស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនផ្សេងៗគ្នា។ សម្រាប់ព្រឹត្តិការណ៍ Mobile World Congress នេះ គឺមានការបង្ហាញនូវស្មាតហ្វូនកម្រិតខ្ពស់ៗជាច្រើន។ ប៉ុន្តែគួរអោយស្តាយចាប់តាំងពីការលុបចោលនៃព្រឹត្តិការណ៍នេះ ដោយសារតែការរីករាលដាលនៃមេរោគកូរ៉ូណាវីរុសនោះ ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ក៏ងាកទៅកាន់ការផ្សព្វផ្សាយដោយឯករាជ្យ។

Oppo Find X2 គឺជាស្មាតហ្វូនជំនាន់ថ្មីដែលមានការទន្ទឹងរង់ចាំពីអ្នកគាំទ្រជាច្រើន ហើយវាត្រូវបានគេដឹងថា នឹងមានការឌីស្សាញរូបរាងស្រស់ស្អាតដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Find X។ មានការរំពឹងថានេះ គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើន ដែលមានរចនាបទដូចគ្នា (កាមេរ៉ាផុសឡើង)។សម្រាប់ស្មាតហ្វូន Find X2 នេះ មានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនដូចជាអេក្រង់ 2K OLED ជាមួយនឹងកម្រិត refresh rate 120Hz និងបន្ទះឈីប Qualcomm’s Snapdragon 865 5G SoC ថែមទៀតផង។ 

បើយោងតាមការបញ្ជាក់នៅក្នុងការបែកធ្លាយកាលពីពេលមុននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.5 inch AMOLED ជាមួយនឹងកញ្ចក់ការពារ Corning Gorilla Glass 6។ សម្រាប់បន្ទះឈីប Qualcomm’s flagship នឹងប្រើប្រាស់ជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB។  ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4065mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនថែមទៀតផង។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 48 megapixel, 8 megapixel ultra-wide angle lens និង 13 megapixel telephotolens ។ សម្រាប់កាមេរ៉ាខាងមុខរបស់វា គឺមានទំហំ 32 megapixel។ សូមជំរាបថា នេះគឺគ្រាន់តែជាបែកធ្លាយប៉ុណ្ណោះ ដូច្នេះ យើងត្រូវធ្វើការរង់ចាំសម្រាប់ការបង្ហាញជាផ្លូវការ ឬព្រឹត្តិការណ៍នៃការប្រកាសចេញស្មាតហ្វូននេះជាផ្លូវការ តាមសេចក្តីថ្លែងការណ៍ជាក់លាក់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន