no-alternative title

HTC ត្រៀមបង្ហាញចេញនូវស្មាតហ្វូន Flagship ថ្នាក់ប្រណិតរបស់ខ្លួន ដោយភ្ជាប់នូវបច្ចេកវិទ្យា 5G នៅក្នុងឆ្នាំ 2020 នេះ

នៅក្នុងបទសម្ភាសន៍មួយនោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HTC នោះ លោក Yves Maitre បានអះអាងថា ឆ្នាំ 2020 នេះ គឺជាពិតជាឆ្នាំដ៏សំខាន់សម្រាប់ក្រុមហ៊ុនរបស់ខ្លួន។ តាមការបញ្ជាក់របស់នាយកប្រតិបត្តិជាន់ខ្ពស់នេះ ការអភិវឌ្ឍជាច្រើននៅក្នុងអាជីវកម្មផ្សេងៗគ្នា និងឱកាសជាច្រើនទៀត ដែលនឹងកើតឡើងនៅក្នុងទីផ្សាររបស់តៃវ៉ាន់ជាពិសេសទៅលើបណ្តាញបច្ចេកវិទ្យា 5G និងបច្ចេកវិទ្យា VR។ នៅក្នុងឆ្នាំ 2020 នេះ ក្រុមហ៊ុន HTC នេះ នឹងធ្វើការផ្តោតខ្លាំងទៅលើ Visual Content ដែលដំណើរការដោយកម្មវិធី Apps ជាច្រើន សម្រាប់ភ្ជាប់ទៅកាន់បច្ចេកវិទ្យា 5G ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ នឹងមិនផ្តោតតែទៅលើការផ្តល់នូវ Content នេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រៀមប្រកាសចេញនូវស្មាតហ្វូន 5G របស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយនោះ ស្មាតហ្វូនដំបូង 5G របស់ក្រុមហ៊ុននេះ ក៏នៅមិនទាន់ទម្លាយអោយដឹងនៅឡើយដែរ។ បន្ថែមពីនេះទៀតនោះ មានការទម្លាយថា ក្រុមហ៊ុន HTC ក៏បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុន Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបយក្សក្នុងការត្រៀមខ្លួន ដើម្បីផលិតនូវស្មាតហ្វូន Flagship ថ្នាក់ប្រណិតរបស់ខ្លួនផងដែរ។ មកទល់នឹងថ្ងៃនះ នៅមិនទាន់ច្បាស់នោះទេ ប្រសិនបើស្មាតហ្វូនថ្មីនេះអាចនឹងប្រកាសចេញខ្លួនជាមួយនឹងស្មាតហ្វូន High-End ជាច្រើនទៀតផងដែរ។ ស្រដៀងគ្នានេះ ក្រុមហ៊ុន ក៏មានគម្រោងក្នុងការផ្តោតទៅលើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា VR ផងដែរ។ 

សម្រាប់ HTC Vive Series និង Vive Cosmos series នេះ ក្រុមហ៊ុននេះ មានគម្រោងក្នុងការអភិវឌ្ឍទៅលើ mixed/virtual reality និងការផ្តោតខ្លាំងទៅលើ augmented reality ផងដែរ។ ក្រុមហ៊ុន HTC រំពឹងថា នឹងមានការកើនឡើងទៅលើអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ 2020 នេះ។ នៅក្នុងបទសម្ភាសន៍នេះ លោក Yves Maitre បានអះអាងថា ក្រុមហ៊ុន HTC ក៏នឹងផ្តល់នូវដំណោះស្រាយដ៏ល្អបំផុត សម្រាប់បទពិសោធន៍ដ៏អស្ចារ្យ។ ក្រុមហ៊ុន HTC នឹងផ្តល់នូវ Hardware និង Software ក្នុងការផ្តល់នូវបទពិសោធន៍ VR ដ៏អស្ចារ្យ។ នៅក្នុងខណៈពេលនេះ សម្រាប់ VR និងAR នេះគឺមានការពេញនិយមខ្លាំងមែនទែន។

ក្រុមហ៊ុន HTC ក៏ត្រៀមបញ្ចេញនូវ Cosmos Elite, HTC VIVE Cosmos Play, HTC VIVE Cosmos XR និង VIVE Sync  ក្នុងពេលឆាប់ៗនេះផងដែរនៅក្នុងទីក្រុងសានហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិកនៅក្នុងខែមីនា ឆ្នាំ 2020នេះ។ នៅក្នុងព្រឹត្តិការណ៍ Game Developer Conference 2020 (GDC) នេះ សម្រាប់ Visual Content និងApps ជាច្រើនទៀត នឹងត្រូវរំពឹងថា សហការជាមួយនឹងអ្នកអភិវឌ្ឍហ្គេមជាច្រើនទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន