no-alternative title

Huawei នឹងបញ្ចេញ Corporate Smart Screen របស់ខ្លួននៅថ្ងៃទី 24 ខែកុម្ភៈខាងមុខនេះហើយ

កាលពីចុងឆ្នាំមុននេះ ក្រុមហ៊ុន Huawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Honor បានប្រកាសបង្ហាញនូវ Smart Screen ដំបូងបំផុតរបស់ខ្លួន។ ក្រុមហ៊ុននេះ បាននិយាយថា Smart Screen ទាំងនេះ នឹងធ្វើការជំនួសស្មាតហ្វូន ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលទំនាក់ទំនងថែមទៀតផង។ Smart Screen អាចនឹងប្រើប្រាស់សម្រាប់ជាលក្ខណៈគ្រួសារប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ការងារនៅក្នុងការិយាល័យនោះ Smart Screen នឹងមានបន្ថែមនូវមុខងារជាច្រើនទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ IT Home បានរាយការណ៍ថា ក្រុមហ៊ុន Huawei នឹងត្រៀមបង្ហាញនូវផលិតផលដូចគ្នា ដែលមានឈ្មោះហៅថា Huawei corporate smart screen។ ក្រុមហ៊ុននេះ ក៏បានប្រកាសចេញនូវផ្ទាំងផ្សព្វផ្សាយចំនួន 2 ផងដែរដែលបង្ហាញអំពីលក្ខណៈពិសេសរបស់ផលិតផលថ្មីនេះថែមទៀតផង។ ក្រុមហ៊ុននេះ បានអះអាងថា នៅលើផ្ទាំងផ្សព្វផ្សាយនេះ Huawei corporate smart screen នឹងនាំយកនូវបច្ចេកវិទ្យាថ្មី និងភាពស្រស់ស្អាតក្នុងការប្រើប្រាស់នៅក្នុងការិយាល័យ និងការឌីស្សាញរូបរាងកាន់តែស្រស់ស្អាតថែមទៀត។ អេក្រង់ធំ គឺពិតជាល្អមែនទែនក្នុងការប្រើប្រាស់នៅក្នុងការិយាល័យ។ផលិតផល Smart Screen សម្រាប់ក្រុមហ៊ុនសហគ្រាសនេះអាចធ្វើការតភ្ជាប់ទៅកាន់ស្មាតហ្វូន និងកុំព្យូទ័រជាច្រើនទៀតដើម្បីការសហការគ្នាជាប្រភេទ Multi-Screen។ 

Huawei corporate smart screen ក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ា តួខ្លួនធ្វើពីលោហធាតុ និងបច្ចេកវិទ្យាជាច្រើនទៀតល្អបំផុតក្នុងការប្រើប្រាស់។ សម្រាប់សន្និសីទអនឡាញរបស់ក្រុមហ៊ុន Huawei នឹងធ្វើឡើងនៅវេលាម៉ោង 21:00 នៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី 24 ខែកុម្ភៈខាងមុខនេះ។ នៅថ្ងៃដដែលនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏នឹងប្រកាសបង្ហាញនូវផលិតផលជាច្រើនទៀតដូជជា Huawei Mate XS ថេប្លេត Huawei 2020 MateBook X Pro, Kirin chip និងជាច្រើនទៀតផងដែរ។ ផលិតផលទាំងនេះក៏មានគម្រោងដាក់តាំងបង្ហាញនូវក្នុងព្រឹត្តិការណ៍ MWC 2020 ប៉ុន្តែពេលនេះកម្មវិធីនេះត្រូវបានលុបចោលហើយ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន