no-alternative title

បែកធ្លាយនូវរូបភាព OPPO Smartwatch បង្ហាញថា នាឡិកាជំនាន់ថ្មី មានរូបរាងថ្មី ប្លែកពីម៉ូដែលមុន គឺមានអេក្រង់កោង

ថ្មីៗនេះ ក្រុមហ៊ុន OPPO ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែធ្វើការនៅលើនាឡិកាស្មាតវ៉ចដំបូងបំផុតរបស់ខ្លួន ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយ។ កាលពីពេលថ្មីៗកន្លងទៅនេះ យើងបានឃើញនូវរូបភាពមុខនាឡិកាជ្រុង ដែលមានអេក្រង់ OLED យ៉ាងស្រស់ស្អាតទាក់ចិត្តបំផុត។ នាឡិកានេះ មានរូបភាព Render ថ្មីទៀតហើយរបស់នាឡិកានេះ ដែលមានការចែកចាយនៅលើអ៊ីនធឺណិតនោះ។ 

សម្រាប់រូបភាព Render ថ្មីនេះ គឺមានការផ្តោតទៅលើអេក្រង់របស់នាឡិកានេះដែលមានកញ្ចក់ប្រភេទជា 3D កោងយ៉ាងស្រស់ស្អាត។ អេក្រង់កោងនេះធ្វើអោយនាឡិកានេះមើលទៅប្រណិតបំផុតគួរអោយចង់ប្រើប្រាស់ ហើយវាមានការរំពឹងថានឹងជានិន្នាការថ្មីសម្រាប់នាឡិកាស្មាតវ៉ចនេះថែមទៀត។ ខុសប្លែកពីរូបភាព render ដំបូងបំផុតរបស់នាឡិកានេះគឺមានគែមពណ៌មាស និងខ្សែជាប្រភេទស្បែក និងប្រភេទ Silicone ហើយពេលនេះវាមានគែមពណ៌ប្រផេះទឹកប្រាក់ និងខ្សែស្បែកពណ៌ខ្មៅវិញ។ ពេលនេះ យើងអាចដឹងថានាឡិកានេះ នឹងមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើស។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

រូបភាពនេះគឺច្បាស់ល្អងដែលផ្នែកប៊ូតុងនៅលើនាឡិកានេះក៏អាចមើលឃើញបានយ៉ាងច្បាស់ផងដែរ។ យើងនៅមិនទាន់ច្បាស់អំពីមុខងារនៃប៊ូតុងទាំង 2 នេះនៅឡើយទេ។ វាមានការរាយការណ៍កាលពីពេលមុននេះថា នាឡិកាស្មាតវ៉ច OPPO Smartwatch នឹងអាចដំណើរការជា ECG/EKG បាន ប៉ុន្តែក្រោយមកព័ត៌មាននេះត្រូវបានលុបចោលទៅវិញ។ យើងនៅមិនទាន់ច្បាស់ថាតើវានឹងមានសមត្ថភាពខ្លាំងដូចការរំពឹងទុកដែរឬទេ។

នាឡិកា OPPO Smartwatch នៅមិនទាន់ដឹងអំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញវត្តមានរបស់វានៅឡើយទេ ប៉ុន្តែយើងអាចដឹងថា ក្រុមហ៊ុន OPPO នឹងប្រកាសបង្ហាញវាជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Find X2 flagship ជាក់ជាមិនខាន។ ស្មាតហ្វូន Find X2 flagshipនេះនឹងត្រៀមប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC នៅសប្តាហ៍ក្រោយនេះតាមការគ្រោងទុក ប៉ុន្តែពេលនេះ មានការផ្លាស់ប្តូរទៅកាន់ខែមីនា ឆ្នាំ 2020 នេះហើយដោយសារតែព្រឹត្តិការណ៍ MWC 2020ត្រូវបានរំសាយចោលនៅក្នុងឆ្នាំនេះនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន