no-alternative title

OnePlus និង Oppo ត្រូវបានគេនិយាយថា អាចនឹងឈប់ប្រើបន្ទះឈីបរបស់ Qualcomm និង MediaTek នៅពេលដ៏ខ្លីខាងមុខនេះ

យើងដឹងហើយថាបច្ចុប្បន្នក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលៗក្នុងពិភពលោកមានដូចជាក្រុមហ៊ុន Apple របស់សរដ្ឋអាមេរិក, Samsung របស់កូរ៉េខាងត្បូង និង Huawei របស់ចិនពូកគេបានធ្វើការស្រាវជ្រាវ និងអភិឌ្ឍផលិតបន្ទះឈីបផ្ទាល់ខ្លួនសម្រាប់ប្រើនៅលើស្មាតហ្វូនរបស់ពួកគេអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ហើយការផលិតបន្ទះឈីបផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនបិតាបច្ចេកវិទ្យាស្មាតហ្វូនលំដាប់ថ្នាក់កំពូលក្នុងពិភពលោកទាំងបីនេះគឺបានធ្វើអោយក្រុមហ៊ុនរបស់ពួកកាត់បន្ថយការពឹងអាស្រ័យទៅលើក្រុមហ៊ុនផលិតបន្ទះឈីបដូចជា Qualcomm និង MediaTek ជាដើម។ 

យ៉ាងណាមិញនៅពេលនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនល្បីឈ្មោះរបស់ប្រទេសចិនចំនួន 3 ក្រុមហ៊ុន ទៀតដែលបានប្រកាសពីគម្រោងក្នុងផលិតបន្ទះឈីបផ្ទាល់ខ្លួនសម្រាប់ប្រើនៅលើស្មាតហ្វូនរបស់ពួកគេដូចក្រុមហ៊ុនធំៗទាំងបីខាងលើនេះផងដែរ។ យោងតាមរបាយការណ៍ថ្មីមួយដែលដកស្រង់ការផ្សាយដោយបណ្តាញសារព័ត៌មាន CNBet បានអោយដឹងថា “នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Oppo ថ្មីៗនេះបានធ្វើការចែកចាយចេញនូវអនុស្សរណៈផ្ទៃក្នុងមួយដែលបង្ហាញពីផែនការមួយដែលហៅថា “Mariana Plan” ដែលត្រូវបានគេដឹងច្បាស់ថាជាគម្រោងការក្នុងរៀបចំផលិតបន្ទះឈីបស្មាតហ្វូនផ្ទាល់ខ្លួននៅពេលអនាគត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ដោយគំនិតផ្តួចផ្តើមក្នុងការផលិតបន្ទះឈីបផ្ទាល់ខ្លួននេះត្រូវបានគេថាទៀតថាបានដឹកនាំដោយគណៈកម្មាធិការបច្ចេកទេសដែលជាអតីតនាយកបច្ចេកទេសនៅក្រុមហ៊ុន Qualcomm ដែលជាដៃគូផ្គត់ផ្គង់បន្ទះឈីបធំបំផុតមួយរបស់ក្រុមហ៊ុន Oppo ក្នុងពេលបច្ចុប្បន្នថែមទៀតផង។ ហើយដើម្បីជួយពន្លឿនដំណើរការលើគម្រោងការទាំងមូលក្រុមវិស្វករបច្ចេកទេសរបស់ក្រុមហ៊ុន OnePlus និង Realme ក៏ត្រូវបានគេរាយការណ៍ដែរថាបានត្រៀមខ្លួនចូលរួមក្នុងក្រុមសម្រាប់ការងារនេះផងដែរ ដែលនេះវាជាសញ្ញាសបញ្ជាក់ថាក្រុមហ៊ុន Oppo បានកំពុងធ្វើដំណើរឆ្ពោះទៅរកការរចនាបន្ទះឈីបថ្មីផ្ទាល់ខ្លួនដែលអាចត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផងដែរ។ 

ថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មាន C114News កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Oppo បានបង្ហើបថា “គោលដៅចុងក្រោយរបស់ខ្លួនក្នុងការផលិតឈីបគឺដើម្បីបម្រើអតិថិជនឱ្យបានល្អ។ ហើយទោះយ៉ាងណាក៏ដោយក្រុមហ៊ុនបានសង្កត់ធ្ងន់ថាការផ្លាស់ប្តូរនេះគឺជាការវិនិយោគរយៈពេលវែងជាជាងការប៉ុនប៉ងប្រកួតប្រជែងជាមួយក្រុមហ៊ុន Qualcomm និង MediaTek ហើយក្រុមហ៊ុនទាំងពីរនេះនៅតែជាដៃគូអាជីវកម្មដ៏ល្អរបស់ក្រុមហ៊ុន Oppo ដដែល។ ដោយឡែកក្នុងពេលថ្មីៗនេះក្រុមហ៊ុន Oppo បានប្រកាសអំពីគម្រោងក្នុងការចំណាយថវិកាប្រមាណ 7 ពាន់លានដុល្លារអាមេរិកសម្រាប់ការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍក្នុងរយៈពេល 3 ឆ្នាំខាងមុខ ហើយភាគច្រើននៃកញ្ចប់ថវិកានេះនឹងត្រូវបានប្រើដើម្បីអភិវឌ្ឍបន្ទះឈីបរបស់ខ្លួនសម្រាប់ប្រើនៅលើស្មាតហ្វូនម៉ាក Oppo, OnePlus និង Realme ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន