no-alternative title

ក្រុនហ៊ុន Xiaomi បានបញ្ជាក់ថា ស្មាតហ្វូន Xiaomi Mi 10 នឹងមានដាក់លក់ជាលើកទី 2 នៅថ្ងៃទី 21 ខែកុម្ភះខាងមុខនេះ

កាលពីថ្ងៃទី 14 ខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Xiaomi បានដាក់លក់ Mi 10 ដែលជាស្មាតហ្វូន flagship ស៊េរីថ្មីរបស់ខ្លួន ជាលើកដំបូងបំផុតនៅក្នុងប្រទេសចិន ហើយស្មាតហ្វូននេះ គឺលក់អស់រលីងតែម្តងនៅក្នុងរយៈពេលត្រឹមតែ 1 នាទីប៉ុណ្ណោះ។ ក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងមានការលក់ស្មាតហ្វូននេះ ជាលើកទី 2 គឺនឹងធ្វើឡើងនៅថ្ងៃទី 21 ខែកុម្ភៈខាងមុខនេះ។ លោក Pan Jiutang ដែលជាដៃគូសហការបស់ក្រុមហ៊ុន  Xiaomi Industry Investment Department បាននិយាយថា ក្រុមហ៊ុននេះអាចនឹងប្រឈមមុខទៅនឹងបញ្ហានៃការផ្គង់ផ្គង់ជាច្រើនសម្រាប់ស្មាតហ្វូន Mi 10 នៅក្នុងរយៈពេលប្រហែលជា 2 សប្តាហ៍នៅក្នុងប្រទេសចិន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកមានប្រសាសន៍ថា សម្រាប់ពិធីបុណ្យ Spring Festival ខាងមុខនេះ និងមានការពន្យារពេលនៅក្នុងរយៈពេលខ្លីផងដែរដោយសារតែស្មាតហ្វូន Mi 10 នេះ នឹងមិនមានចំនួនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារនោះទេ។ ទន្ទឹមនឹងនេះផងដែរ ការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសនេះក៏ធ្វើអោយស្ថានភាពនេះកាន់តែពិបាកផងដែរដោយសារតែផលិតកម្ម និងការផ្គត់ផ្គង់ក៏ត្រូវបានផ្អាកផងដែរ។ ស្មាតហ្វូន Xiaomi Mi 10 នេះមានអេក្រង់គែមកោង  6.67-inch AMOLED ជាមួយនឹងកម្រិត 90Hz refresh rate និង 180Hz touch sampling rate ។សម្រាប់កម្រិតពន្លឺនៅលើអេក្រង់របស់ស្មាតហ្វូននេះគឺដល់ទៅ 1200 nits ជាមួយនឹងកម្រិត contrast 5,000,000:1 ថែមទៀតផង។ 

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm’s octa-core Snapdragon 865 chipset រ៉េមទំហំ  12GBLPDDR5 RAM និង  UFS 3.0 storage ថែមទៀតផង។ ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើ SA  និង NSA dual-mode 5G connectivity។  ស្មាតហ្វូន  Mi 10 នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានកាមេរ៉ាទំហំ 108MP primary sensor, 13MP ultra-wide-angle lens, 2MP depth sensor និង  2MP macro lens។ សម្រាប់កាមេរ៉ាខាងមុខវិញនោះ វាមានកាមេរ៉ាទំហំ  20MP សម្រាប់ធ្វើការថតរូបភាពselfiesនិងវីដេអូខលផងដែរ។ ស្មាតហ្វូនMi 10 series នេះទ្រទ្រង់ទៅលើ  Wi-Fi 6, Bluetooth 5.1, dual-mode 5G និង NFC ផងដែរ។ វាក៏ដំណើរការនូវ Android 10 ជាមួយនឹងថាមពលថ្មដែលមានទំហំ 4,780mAh ជាមួយនឹងបច្ចេកវិទ្យា 30W wired fast charging និង 30W wireless fast charging និងការទ្រទ្រង់ទៅលើបច្ចេកវីទ្យា 10W reverse wireless charging ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន