no-alternative title

ស្មាតហ្វូន realme X50 Pro 5G នឹងប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 64MP អមជាមួយនឹងបច្ចេកវិទ្យា 20X HYBRID ZOOM

ស្មាតហ្វូនជាច្រើនម៉ូឌែល ដែលដំណើរការនូវបន្ទះឈីប Snapdragon 865 នឹងបង្ហាញខ្លួននៅក្នុងខែនេះហើយ បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូន Xiaomi Mi 10 និង Mi 10 Pro។ នៅពេលនេះ ស្មាតហ្វូន iQOO 3 5G និង realme X50 Pro 5G ក៏ត្រៀមប្រកាសបង្ហាញវត្តមានផងដែរ។ យោងទៅតាមរបាយការណ៍ថ្មីមួយនាពេលថ្មីនេះ បានបបញ្ជាក់ថា ស្មាតហ្វូន realme X50 Pro 5G  នឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាគោល 64MP ultra-clear និងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 20x hybrid zoom ផងដែរ។ យើងនៅមិនទាន់ដឹងច្បាស់នោះទេថា កាមេរ៉ា 64MP  នេះជាប្រភេទ Sony IMX686 ឬ Samsung GW1 sensor នោះទេ។ បន្ថែមពីនេះទៀត ក៏មិនមានព័ត៌មានអំពីកាមេរ៉ាផ្សេងទៀតនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីម៉ាស៊ីនវិញនោះ ស្មាតហ្វូន Realme X50 Pro 5G នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 865 flagship platform និងមានរ៉េមទំហំ 12GB LPDDR5 ហើយនិងមានមេម៉ូរី UFS 3.0 flash memory រួមនិងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 ថែមទៀតផង។ ស្មាតហ្វូន Realme X50 Pro 5G  ប្រើប្រាស់នូវបច្ចេកវិទ្យា 65W SuperDart Super Flash Charger ផងដែរ។ 

លោក Wang Wei  អនុប្រធានរបស់ក្រុមហ៊ុន realme បាននិយាយថា បច្ចេកវិទ្យា  65W SuperDart Super Flash Charger  របស់ស្មាតហ្វូននេះ គឺផ្តល់នូវបទពិសោធន៍នៃការបញ្ចូលថាមពលថ្មដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។ ស្មាតហ្វូនស៊េរីថ្មីនេះមានអេក្រង់ពេញគែម  Super AMOLED dual-punch-hole យ៉ាងស្រស់ស្អាត។ វាគឺជាស្មាតហ្វូន Flagship ដំបូងបំផុតរបស់ក្រុមហ៊ុន realme ដែលមានអេក្រង់ OLED Punch Hole នេះ។ សម្រាប់កម្រិត refresh rate  របស់ស្មាតហ្វូននេះគឺ 90Hz ហើយកម្រិតភាពច្បាស់របស់វាគឺ FHD+ ។ ស្មាតហ្វូន Realme Flagship ចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះទ្រទ្រង់ទៅលើបច្ចេកវិទ្យា dual-mode 5G និងទ្រទ្រង់ទៅលើ mainstream bands ជាច្រើនដូចជា n1/n41/n78/n79 ថែមទៀតផង។ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវ GaN (gallium nitride) charger  ផងដែរ។ មានការរាយការណ៍ថា ការ បង្ហាញស្មាតហ្វូន Realme flagship នេះ គឺនៅម៉ោង 5 ល្ងាចនៅថ្ងៃទី 24 ខែកុម្ភៈនេះនៅក្នុងទីក្រុងប៉េកាំង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន