no-alternative title

ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Aiways បានបញ្ចេញនូវរថយន្តអគ្គិសនីជំនាន់ថ្មី ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Tesla

កាលពីឆ្នាំមុននេះ នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Geneva Motor Show ក្រុមហ៊ុនផលិតរថយន្ត Aiways ដែលមានមូលដ្ឋាននៅក្នុងទីក្រុងស៊ាងហៃ បានបង្ហាញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 គឺរថយន្ត RG Nathalie supercar និង U5 midsize crossover។ សម្រាប់រថយន្ត  RG Nathalie នេះ គឺមិនទាន់ចាប់ផ្តើមធ្វើការផលិតនៅឡើយទេ ប៉ុន្តែសម្រាប់រថយន្ត U5 គឺគ្រោងនឹងដាក់លក់នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រុមហ៊ុនផលិតរថយន្តពេលនេះគឺត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការដំណាក់កាលនៃការអភិវឌ្ឍផលិតជំហានបន្ទាប់នោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តនេះគ្រោង នឹងប្រកាសបង្ហាញខ្លួននៅខែក្រោយនេះ នៅក្នុងព្រឹត្តិការណ៍ពិពរណ៍រថយន្ត  Geneva Motor Show 2020 ដែលរថយន្តអគ្គិសនី Aiways U6ion electric crossover coupe នឹងបង្ហាញខ្លួន។ សម្រាប់រថយន្ត  U6ion នេះគឺមាន Platform ដូចគ្នាទៅនឹងរថយន្ត U5 ប៉ុន្តែវាមានការឌីស្សាញដែលមានលក្ខណៈស៊ិចស៊ីជាង។ សម្រាប់ការឌីស្សាញនេះគឺស្ថិតនៅក្រោមការដឹកនាំរបស់លោក Ken Okuyama ដែលជាអតីតអ្នកឌីស្សាញរបស់ Pininfarina និងអ្នកបង្កើតនូវការឌីស្សាញរបស់រថយន្ត Ferrari Enzo ថែមទៀត។ ពេលនេះ គាត់ក្លាយជាប្រធានផ្នែកប្រឹក្សាយោបល់ទៅលើការឌីស្សាញ និងសិល្បៈជាច្រើនសម្រាប់ម៉ាកយីហោរបស់ចិននេះផងដែរ។

តាមការបញ្ជាក់របស់ប្រធានផ្នែកឌីស្សាញក្នុងពេលបច្ចុប្បន្ននេះគឺលោក Dongfei Luo បញ្ជាក់ថា គំនូសព្រាងរបស់រថយន្តU6ion នេះគឺជាប្រភេទរថយន្ត crossover coupe ហើយរថយន្តនេះគឺមានរូបរាងយ៉ាងស្រស់ស្អាតទាក់ទាញខ្លាំងក្លាមែនទែន។ រថយន្តនេះនឹងទាក់ទាញនូវអ្នកប្រើប្រាស់នូវរថយន្តតូចៗជាច្រើនដែលស្វែងរកនូវរថយន្ត SUV ដែលប្រើប្រាស់នូវអគ្គិសនីទាំងស្រុងនោះ។

សម្រាប់រថយន្ត U6ion នេះអាចនឹងមានការផលិតបានល្បឿនដល់ទៅ 185 សេះ ដែលអាចធ្វើដំណើរបានចម្ងាយដល់ទៅ  285 ម៉ាយ៍។ សម្រាប់រថយន្តនេះក៏មានភ្ជាប់ជាមួយនឹងថាមពលថ្ម AI ដែលអាចបន្តបានចម្ងាយ 62 ម៉ាយ៍ថែមទៀតផង។ 

រថយន្ត U6ion នេះ គឺជាគំនិតនៃការឌីស្សាញសម្រាប់ការសិក្សាប៉ុណ្ណោះ ហើយវាក៏ប្រហែលជាធ្វើការផលិតទ្រង់ទ្រាយធំសម្រាប់ពេលអនាគតផងដែរ។ វាមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះសម្រាប់ការផលិតនាពេលឆាប់ៗនេះ ជាពិសេសនៅពេលនេះសម្រាប់រថយន្ត  EV SUV coupe គឺមានការកើនឡើងខ្លាំងក្លាមែនទែន។ រថយន្ត Tesla Model Y គឺជាម៉ូឌែលថ្មីដែលនឹងមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ ហើយពេលនេះរថយន្ត Ford Mustang Mach-E ក៏ត្រៀមខ្លួនក្នុងការប្រកួតប្រជែងជាមួយនឹងរថយន្តថ្មីរបស់ Tesla នេះផងដែរ។ រថយន្តនេះ នឹងដាក់លក់នៅទីផ្សារជាច្រើនរបស់អ៊ឺរ៉ុបនៅឆ្នាំក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន