no-alternative title

បែកធ្លាយលក្ខណៈសម្បត្តិពិសេសៗរបស់ស្មាតហ្វូន Huawei Nova 7 SE នៅលើអនឡាញ

យោងតាមការបញ្ជាក់ពីប្រទេសចិន បានអោយដឹងថា នៅពេលនេះ ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនត្រកូល Nova ដែលមានឈ្មោះហៅថា Huawei Nova 7 SE ។ ដូចឈ្មោះដែលបញ្ជាក់នេះ ស្មាតហ្វូននេះគឺជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Nova 6 series នេះ។ នៅក្នុងការបែកធ្លាយថ្មីនេះ គឺមានការបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះ ជាមួយនឹងកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូននេះថែមទៀតផង។ នេះគឺជាអ្វីគ្រប់យ៉ាងដែលយើងបានដឹងអំពីស្មាតហ្វូន Nova 7 SE នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយព័ត៌មានដ៏ពេញនិយមម្នាក់ដែលមានឈ្មោះហៅថា DigitalChatStation បានធ្វើការចែករំលែកនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូន Nova 7 SE នេះ។ នៅក្នុងការបង្ហោះនេះ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.5-inch ជាមួយនឹងរន្ធប្រហោង punch-hole សម្រាប់ដាក់កាមេរ៉ាមុខថែមទៀតផង។ ស្មាតហ្វូននេះ នឹងដំណើរការនូវបន្ទះឈីប  Kirin 820 SoC។ យើងបានលឺដំណឹងនេះជាលើកដំបូងរបស់បន្ទះឈីបនេះ កាលពីខែធ្នូ ឆ្នាំមុននេះ។ សម្រាប់អ្នកដេលមិនបានដឹងទេនោះ បន្ទះឈីប Kirin 820 នេះ គឺមានសមត្ថភាពក្នុងការពង្រឹងទៅលើបច្ចេកវិទ្យា 5Gដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូនលំដាប់ថវិកា។ បន្ទះឈីបនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន  Honor 10X ឬ Huawei Nova 7 ។

នៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវសេនស័រចំនួនប៉ុន្មាននោះទេ។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 64MP ។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះ គឺប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងបច្ចេកវិទ្យា 22.5W fast charging ថែមទៀត។ វានៅមិនទាន់មានការបញ្ជាក់អំពីរ៉េម ម៉េមេរី ថាមពលថ្ម និងជាច្រើនទៀតរបស់វានៅឡើយទេ។ សម្រាប់ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននេះជាផ្លូវការនៅឡើយទេ។ ពាក្យចចាមអារ៉ាមជាច្រើនកាលពីពេលមុននេះ បញ្ជាក់ថា ស្មាតហ្វូន Nova 7 series នឹងបង្ហាញខ្លួននៅក្នុងខែមេសា។ យើងនឹងលឺព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះ នៅប៉ុន្មានសប្តាហ៍ទៀតខាងមុខនេះ។ ក្រៅពីស្មាតហ្វូន Nova 7 នេះ ក្រុមហ៊ុន Huawei ក៏កំពុងតែធ្វើការនៅលើស្មាតហ្វូន  P40 និង Mate 40 series ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន