no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Ferrari បានបរិច្ចាកទឹកប្រាក់របស់ខ្លួនចំនួន 10 លានអ៊ឺរ៉ូ ដើម្បីចូលរួមទប់ស្កាត់មេរោគ COVID-19 នៅអ៊ីតាលី

នៅក្នុងពេលនេះ សម្រាប់ឧស្សាហកម្មជាច្រើន គឺមានការបញ្ឈប់ទៅលើប្រតិបត្តិការរបស់ខ្លួនដោយសារតែការព្រួយបារម្ភទៅលើការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស  (COVID-19) ។ សម្រាប់រោងចក្រជាច្រើន នៅក្នុងសហរដ្ឋអាមេរិក ក៏មានការផ្អាកដំណើរការបណ្តោះអាសន្នសិនខណៈពេលដែលរោងចក្រជាច្រើនទៀតនៅក្នុងអ៊ឺរ៉ុប ក៏មានការប៉ះពាល់ខ្លាំងផងដែរ។ ក្រុមហ៊ុន Ferrari បានបិទចោលនូវប្រតិបត្តិការជាច្រើនរបស់ខ្លួនក្នុងការបិទចោលនូវប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុង Maranello និង Modena រហូតដល់ថ្ងៃទី 27 ខែមីនានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលប្រទេសអ៊ីតាលី មានអ្នកឆ្លងមេរោគកូរ៉ូណាវីរុសនេះ ច្រើនករណី និងអ្នកស្លាប់ច្រើននាក់នោះ ការសម្រេចចិត្តរបស់ក្រុមហ៊ុន Ferrari គឺដើម្បីបិទនូវរោងចក្រជាច្រើនរបស់ខ្លួនដោយសារតែវាមានបញ្ហានៅក្នុងការផ្គត់ផ្គង់នោះ។ ក្រុមហ៊ុននេះ មិនអាចធ្វើការផលិតទៅលើរថយន្តស្ព័រជាច្រើនបាននៅឡើយទេដូចជាម៉ូឌែល Ferrari Romaនិង SF90 Stradale នោះទេ។ ក្រុមហ៊ុន Ferrari នឹងបាត់បង់នូវប្រាក់ចំណូលរបស់ខ្លួននៅក្នុងអំឡុងពេលនៃការបិទរោងចក្រនេះផងដែរនៅក្នុងប្រទេសអ៊ីតាលីនេះ។

ស្ថាបនិករបស់ក្រុមហ៊ុន Ferrari នេះ ពេលនេះ ក៏ធ្វើការនៅក្នុងនាយកដ្ឋានការពារជនស៊ីវិល ដើម្បីទ្រទ្រង់ដល់សេវាកម្មសុខភាពជាតិរបស់ប្រទេសអ៊ីតាលីផងដែរ។ ក្រុមហ៊ុននេះ បានបរិច្ចាកទឹកប្រាក់របស់ខ្លួនចំនួន 10 លានអ៊ឺរ៉ូ (ប្រហែលជា  $10.6 លានដុល្លារអាមេរិក) សម្រាប់ជួយទៅដល់ផ្នែកសុខភាពក្នុងតំបន់ និងជំនួយសង្គមនៅក្នុងទីក្រុង Turinនិង Piedmont ផងដែរ។ បន្ថែមពីការបរិច្ចាកទៅលើផ្នែកហិរញ្ញវត្ថុនេះ ក្រុមហ៊ុន Fiat Chrysler Automobiles, Ferrari និង  CNH Industrial សហការគ្នាជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតដូចជា Ermenegildo Zegna និង  Pesenti Group ដើម្បីទិញឧបករណ៍វេជ្ជសាស្រ្តផងដែរ។

Leasys (FCA Bank) ក៏ធ្វើការផ្គត់ផ្គង់ដល់កាកបាទក្រហមរបស់ប្រទេសអ៊ីតាលី និង ANPAS(សមាគមជាតិអ៊ីតាលីសម្រាប់ជំនួយសាធារណៈ) នូវរថយន្តជាច្រើនគ្រឿង ក្នុងការដឹកម្ហូបអាហារ និងសម្ភារៈពេទ្យជាច្រើននៅក្នុងប្រទេសអ៊ីតាលីនោះ។ នៅក្នុងពេលដែលមានវិបត្តិនេះ វាពិតជាអស្ចារ្យមែនទែនដែលឃើញក្រុមហ៊ុនជាច្រើនទៀតដូចជាក្រុមហ៊ុន Ferrari នេះផ្តល់ជំនួយជួយដល់សង្គមនោះ។ នៅក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុន Honda ក៏យល់ព្រមក្នុងការចំណាយទៅលើប្រាក់ខែសម្រាប់បុគ្គលិករបស់ខ្លួន នៅក្នុងពេលដែលរោងចក្របិទទ្វារ ហើយក្រុមហ៊ុន Genesis ក៏នឹងផ្តល់នូវប្រាក់ខែដល់ទៅ 6 ខែផងដែរ។ យើងនៅមិនទាន់ដឹងថាពេលណាដែលស្ថានការណ៍នេះនឹងវិលត្រឡប់មកកាន់ស្ថានភាពធម្មតាវិញនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន