no-alternative title

រូបភាពដំបូងរបស់ OnePlus 8 Pro ត្រូវបែកធ្លាយនៅលើអនឡាញ ដែលមានការបង្ហាញកាមេរ៉ាយ៉ាងច្បាស់

ការបង្ហាញវត្តមានរបស់ស្មាតហ្វូន OnePlus 8 series ត្រូវគេរំពឹងថា នឹងកើតឡើងនៅក្នុងអំឡុងពេលណាមួយនៅខែក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយនោះ មុនព្រឹត្តិការណ៍នៃការបង្ហាញស្មាតហ្វូននេះជាផ្លូវការនោះ រូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន OnePlus 8 Pro ក៏ត្រូវបែកធ្លាយនៅលើអនឡាញផងដែរដែលមានការបង្ហាញអំពីរន្ធកាមេរ៉ា Punch-Hole របស់ស្មាតហ្វូននេះ។ មានការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើន ដែលពាក់ព័ន្ធទៅនឹងស្មាតហ្វូន flagship series ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ។ ទោះជាយ៉ាងណាក៏ដោយនោះ វាក៏មានការបង្ហាញយ៉ាងលម្អិតមួយចំនួនផងដែរអំពីការឌីស្សាញទៅលើស្មាតហ្វូននេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពបែកធ្លាយជាច្រើនសន្លឹកនេះ គឺមានការបង្ហាញអំពីកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ និងកាមេរ៉ាខាងក្រោយដែលមានការឌីស្សាញជាទម្រង់បញ្ឈរផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន OnePlus 8 Pro នេះពិតជាស្រដៀងគ្នាទៅនឹងស្មាតហ្វូនOnePlus 7T Pro ផងដែរ។ ភាពខុសគ្នានោះគឺទៅលើការឌីស្សាញថ្មីទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ និងមានគែម Bezels ស្តើងជាងមុនថែមទៀតសម្រាប់ផ្នែកខាងលើ និងផ្នែកខាងក្រោមនៃអេក្រង់ខាងមុខរបស់វានោះ។

សម្រាប់ការឌីស្សាញដែលគួរអោយកត់សម្គាល់វា គឺមិនមែនជាការប្រើប្រាស់នូវកាមេរ៉ាមុខផុសឡើងនោះទេ ប៉ុន្តែវា គឺជាកាមេរ៉ា Punch-Hole ។ ស្មាតហ្វូន Oppo Find X2 series ក៏មានការផ្លាស់ប្តូរទៅលើការឌីស្សាញរបស់វាផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា ៣ គ្រាប់ដែលជាប្រភេទកាមេរ៉ាគោល  ultra wide និង telephoto lens ។ វាក៏អាចនឹងមានការបន្ថែមនូវសេនស័រមួយទៀតគឺ 3D ToF (time of flight) sensor ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន