no-alternative title

Google និង Nokia ហើយនិង LG រួមជាមួយក្រុមហ៊ុនជាច្រើនទៀត បង្ហាញអារម្មណ៍ថា មិនចង់ប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 ដែលមានតម្លៃថ្លៃនោះទេ

កាលពីពេលមុននេះ ក្រុមហ៊ុន Qualcomm បានសម្រេចចិត្តក្នុងការភ្ជាប់នូវការលក់គ្រប់ប្រព័ន្ធបន្ទះឈីប Flagship System ថ្មីរបស់ខ្លួននៅលើបន្ទះឈីប Snapdragon 865 ជាមួយនឹងម៉ូដឹម  X55 5G ។ ការសម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា អាចនឹងបង្អាក់ដល់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ពីការប្រើប្រាស់នូវបន្ទះឈីបនេះ នៅលើស្មាតហ្វូនម៉ូឌែលថ្មីៗរបស់ពួកគេ។ ដោយសារតែពួកគេសម្រេចចិត្តក្នុងការកាត់បន្ថយទៅលើតម្លៃនៃការផលិតទៅលើស្មាតហ្វូនរបស់ពួកគេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពេលនេះ ក្រុមហ៊ុន Qualcomm នេះ បានសម្រេចចិត្តដ៏ចម្លែកមួយ ដោយនឹងបោះបង់នូវការបញ្ចូលគ្នានៃម៉ូដឹមនៅលើបន្ទះឈីបរបស់ខ្លួនហើយ។ កាលពីពេលមុននេះ ក្រុមហ៊ុននេះ បានបង្ហាញថា ដើម្បីជាការបង្កើនទៅលើប្រសិទ្ធភាពនៃការប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននោះ ខ្លួននឹងប្រើម៉ូដឹមនេ ដាក់នៅលើបន្ទះឈីបនេះដោយផ្ទាល់តែម្តង។ ឆ្នាំមុននេះ ក្រុមហ៊ុននេះ ក៏បានធ្វើការផ្សព្វផ្សាយខ្លាំងទៅលើបណ្តាញ 5G networks របស់ខ្លួន និងការប្រកាសនូវម៉ូដឹមជាច្រើននៅក្នុងបន្ទះឈីបថ្នាក់កណ្តាលជាច្រើនដូចជាបន្ទះឈីប Snapdragon 765 / 765G ជាដើម។  នៅក្នុងពេលនេះ សម្រាប់អ្នកដែលចង់ប្រើប្រាស់នូវបន្ទះឈីបនេះ គឺត្រូវតែបង់ប្រាក់បន្ថែមទៀតសម្រាប់ម៉ូដឹម  X55 5G modem។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថា ក្រុមហ៊ុនជាច្រើនដែលបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូឌែលរបស់ខ្លួននៅក្នុងឆ្នាំនេះ គឺមិនចាប់អារម្មណ៍ទៅលើបន្ទះឈីបដ៏ថ្លៃនេះទេ ជាពិសេសវាស្ថិតនៅក្នុងពេលដែលមានការលក់ធ្លាក់ចុះដោយសារតែមេរោគរាតត្បាតនេះ។ 

នៅក្នុងពេលនេះ យើងកំពុងតែនិយាយអំពីស្មាតហ្វូនស៊េរីថ្មីជាច្រើនដូចជា LG G9 ThinQ ។ វានឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 765 ជាមួយនឹងម៉ូដឹម 5G ។ ហើយវាក៏ប្រើប្រាស់ដោយក្រុមហ៊ុន HMD នៅលើស្មាតហ្វូន Nokia 8.3 ផងដែរ។  សម្រាប់ស្មាតហ្វូននាពេលខាងមុខនេះ គឺស្មាតហ្វូន Google Pixel 5 និង Pixel 5 XL អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 ផងដែរ។ សម្រាប់ស្មាតហ្វូន  iPhone 5G អាចនឹងប្រើប្រាស់នូវម៉ូដឹម Snapdragon X55 modem ហើយក្រុមហ៊ុន Apple គឺគ្មានជំរើសផ្សេងនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន