ស្មាតហ្វូនស៊េរីថ្មី Huawei P40 series នឹងបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។ វានឹងធ្វើការផ្សាយបន្តផ្ទាល់នៅលើ YouTube យើងរំពឹងថា ស្មាតហ្វូននេះក៏មានប្រភេទ Pro version របស់ស្មាតហ្វូននេះផងដែរ។ នេះគឺជាវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មរបស់ស្មាតហ្វូន P40 Pro នេះ ដែលចេញផ្សាយនៅលើ YouTube។ មានការបែកធ្លាយជាច្រើនអំពីរូបភាព Renders អំពីស្មាតហ្វូននេះដែលមានការបែកធ្លាយអនឡាញជាច្រើនផងដែរ។
បន្ថែមពីនេះទៀតនោះ វាមានការបែកធ្លាយជាច្រើនអំពីស្មាតហ្វូននេះ ដែលមានការទម្លាយចេញពី Roland Quandt និង Ishan Agarwal ដែលមានការបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ នៅក្នុងវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មនេះគឺមានការបង្ហាញអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ និងការបញ្ជាក់អំពីការលេចធ្លាយជាច្រើនកាលពីពេលមុនៗនេះផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មានការបែកធ្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Huawei P40 Pro ដែលមានការបែកធ្លាយជាច្រើនផងដែរ។ អ្វីដែលសំខាន់នោះ វាក៏មានការបង្ហាញអំពីកាមេរ៉ា និងអេក្រង់របស់ស្មាតហ្វូននេះផងដែរ។
អេក្រង់របស់វា គឺមានទំហំ 6.58″ OLED 90hz 2640×1200 បន្ទះឈីប Kirin 990 កាមេរ៉ា 50MP Super Sensing Main (F/1.9, OIS) + 40MP Movie Cam (F/1.8) + 12MP Ultra Sensing Telephoto (F/3.4, OIS, 5X Optical, 10X Hybrid, 50X Digital Zoom) + 3D Deep Sensing Camera កាមេរ៉ាខាងមុខទំហំ 32MP (F/2.2)+Depth ប្រព័ន្ធការពារការជ្រាបទឹក IP68 Water Proof វិមាត្រ 158.2×72.6×8.95mm, 209g បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ថាមពលថ្មទំហំ 4200mAH ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 40W Wired, 27W Wireless, 5W Reverse Wireless Charging ផងដែរ។ ស្មាតហ្វូន P40 Pro 256GB នេះគឺមានតម្លៃ 1,099 Euros ៕