no-alternative title

ស្មាតហ្វូនអេក្រង់បត់បាន Flexpai Royole ជំនាន់ទី 2 បានបង្ហាញខ្លួនហើយ មានអេក្រង់កាន់តែល្អប្រសើរជាងមុន

ស្មាតហ្វូនដែលអាចបត់បានជាច្រើនបានក្លាយជានិន្នាការ ដែលមានការកើនឡើងយ៉ាងខ្លាំងចាប់ពីដើមឆ្នាំ 2019 នោះ។ បើទោះបីជាក្រុមហ៊ុន Samsung ត្រូវគេទទួលស្គាល់ថាបង្កើតនូវភាពច្នៃប្រឌិតជាច្រើនក៏ដោយ ក្រុមហ៊ុន  Royole គឺជាក្រុមហ៊ុនដំបូងបំផុតដែលបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននោះ។ សម្រាប់ពេលនេះ ក្រុមហ៊ុននេះ បានបង្ហាញនូវស្មាតហ្វូន  Flexpai 2 ដែលជាជំនាន់បន្ទាប់របស់ស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Royole Flexpai 2 នេះមានភ្ជាប់ជាមួយនឹងត្រចៀក Cicada ជំនាន់ទី 3 ដែលល្អបំផុតក្នុងការប្រើប្រាស់ជាមួយនឹងអេក្រង់ដែលអាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ។ វាក៏មានការពង្រឹងទៅលើលក្ខណៈសម្បត្តិជាច្រើនទៀតផងដែរបើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននេះ។ វាមានកម្រិតពន្លឺខ្ពស់ជាងមុន កម្រិត contrast ល្អជាងមុន និងការទស្សនាកាន់តែប្រសើរផងដែរ។ ស្មាតហ្វូន Royole Flexpai 2 នេះនឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 865 SoC របស់ក្រុមហ៊ុន Qualcomm ជាមួយនឹងម៉ូដឹម X55 5G modem។ 

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 7.8 inch ជាមួយនឹងកម្រិត  4:3 នៅពេលដែលវាបើកអេក្រង់ពេញលេញនោះ។ វាក៏មានភ្ជាប់ជាមួយនឹងរ៉េមទំហំ LPDDR5 RAM និង UFS 3.0 storage ។យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតរបស់ថាមពលថ្មរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ ក្រុមហ៊ុន Royole ក៏បង្ហាញជាផ្លូវការនូវអេក្រង់របស់ស្មាតហ្វូននេះដែលជាផ្នែកដ៏សំខាន់បំផុតរបស់ស្មាតហ្វូននេះ។ វាមានការពង្រឹងទៅលើបច្ចេកវិទ្យានៃអេក្រង់នេះដែលអាចធ្វើការបត់បានច្រើនជាង 200,000+ ។ សម្រាប់អេក្រង់ដែលអាចបត់បានថ្មីនេះគឺមានភ្ជាប់ជាមួយនឹង 100 micro nanomaterials ដែលមានការពង្រឹងទៅលើស្រទាប់អេក្រង់របស់វាផងដែរ។ 

តាមការបញ្ជាក់របស់ក្រុមហ៊ុន Royole នោះ សម្រាប់ត្រចៀកបត់ Cicada Wing របស់ស្មាតហ្វូន Flexpai 2 ដែលនឹងមានកម្រិតពណ៌ល្អជាងមុន 1.3x និងកម្រិត 500x contrast ជាមួយនឹងកម្រិតអេក្រង់ LCD ។ ស្មាតហ្វូននេះគឺមានការឌីស្សាញភ្ជាប់ជាមួយនឹង display driver ដែលមានការបញ្ចូលនូវសៀគ្វីឈីបនៅលើនេះផងដែរ។ អេក្រង់នេះអាចធ្វើការបត់បាននៅក្នុងទម្រង់ជាច្រើនផ្សេងៗគ្នា។ Royole Flexpai 2 បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិនដោយនាយកប្រតិបត្តិលោក Bill Liu ដែលមានការបង្ហាញអំពីភាពជាដៃគូរបស់ក្រុមហ៊ុននេះជាមួយនឹងក្រុមហ៊ុនអេឡិចត្រូនិចមួយទៀតនោះគឺក្រុមហ៊ុន ZTE ។ នេះប្រហែលជាការចង្អុលបង្ហាញរបស់ក្រុមហ៊ុនZTE ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យារបស់ក្រុមហ៊ុន  Flexpai ដែលមានការបញ្ចូលនូវអេក្រង់នេះនៅលើស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននោះ។ ស្មាតហ្វូន Flexpai 2 នេះត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន