no-alternative title

មានការបែកធ្លាយរូបភាពដំបូងរបស់ Galaxy Note 20 បង្ហាញពីព័ត៌មានសំខាន់អំពីការរចនា របស់ស្មាតហ្វូនថ្មីនេះ

ជារៀងរាល់ឆ្នាំ Samsung តែងតែបញ្ចេញស្មាតហ្វូនស៊េរីថ្មីមួយទៀតនៅពេលចុងឆ្នាំ ដែលស្មាតហ្វូននេះ  នឹង ក្លាយជាអ្នកស្នងតំណែងរបស់ Galaxy Note Series ជំនាន់មុនៗ។ ឆ្នាំថ្មីនេះ អាចនឹងមានអ្វីប្លែក ដោយសារតែដំបូងឡើយ Galaxy Note ថ្មីនេះ ត្រូវបានគេហៅថាទូរស័ព្ទ Galaxy Note 11 ប៉ុន្តែដោយ មើលឃើញពីការដាក់ឈ្មោះ Galaxy S Series ថាជា S20 ដូច្នេះ ជំនាន់បន្ទាប់របស់ ស្មាតហ្វូនចុងឆ្នាំនេះ ក៏នឹងអាចត្រូវបានដាក់ឈ្មោះថាជា Galaxy Note 20 ផងដែរ ។

នៅថ្ងៃនេះ ការបែកធ្លាយរបស់ទូរស័ព្ទ Galaxy Note 20 ដែលបានផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរចនារបស់វា ជាពិសេស គឺម៉ូដែលកំពូល Galaxy Note 20 ។ តើនរណាដឹងថា តើក្រុមហ៊ុន Samsung បញ្ចប់ការប្រើយីហោ “ Ultra” សម្រាប់វាដែរឬទេ? លោក Tipster @rquandt បានបង្ហោះរូបភាពមួយចំនួននៃម៉ូដែលនេះ ដែលមានការបញ្ចូលគម្របអេក្រង់ទូរស័ព្ទ Galaxy Note 11+ (អាចជា Note 20 Ultra) គម្រប LED View Cover។ LED View Cover គឺជាគ្រឿងបន្សំដ៏សំខាន់ សម្រាប់ស្មាតហ្វូនរបស់ Samsung ដូច្នេះ វាសមហេតុផលសម្រាប់ក្រុមហ៊ុននេះ ក្នុងការផ្តល់ជូនទូរស័ព្ទ Galaxy Note 20 មួយគ្រឿងផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោកបាននិយាយថា រូបភាពនេះ មើលទៅដូចជាស្រដៀងនឹងទូរស័ព្ទ Galaxy S20 Ultra ដែរ។ នោះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះយើងរំពឹងថា ម៉ូដែលកំពូលស្មាតហ្វូន Galaxy Note 20 នឹងមានលក្ខណៈពិសេស ដូចគ្នានឹង Galaxy S20 Ultra ដែរ។ ស្មាតហ្វូននេះ ក៏មានប៊ូតុងផ្នែករឹងនៅផ្នែកខាងស្តាំនៃស៊ុម ដែលជាជំរើសនៃការរចនា ដែលត្រូវបានប្រើជាប្រចាំ នៅក្នុងទូរស័ព្ទស៊េរីថ្មីរបស់ Samsung ។ វាផ្ទុយពីប៊ូតុងនៅលើ Galaxy Note 10 ដែលត្រូវបានដាក់នៅខាងឆ្វេង ។

មកដល់ថ្ងៃនេះ ពេលវេលានៅឆ្ងាយណាស់ សម្រាប់ការលេចធ្លាយ Galaxy Note 20 ដោយសារតែនេះ គឺជាលើកដំបូង ដូច្នេះមិនទាន់ច្បាស់នោះទេ នៅប៉ុន្មានខែខាងមុខនេះ យើងប្រាកដជា នឹងឃើញកាន់ តែច្រើន។ លោកបន្តថា ដោយសារស្ថានភាពពិភពលោកបច្ចុប្បន្ននេះ មានបញ្ហាជាមួយនឹងជំងឺរាតត្បាត និងអ្វីៗគ្រប់យ៉ាង គឺនៅតែត្រូវបានគេមើលឃើញថា មានភាពមិនច្បាស់ថា តើស្មាតហ្វូននេះ នឹងមានដំណើរការដូចធម្មតាឬយ៉ាងណានោះទេ ហើយការមកដល់ របស់ Galaxy Note 20 នៅខែសីហា ឆ្នាំនេះទៀតសោធ ក៏មិនដឹងថា អាចទៅរួចយ៉ាងណាដែរ ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន