no-alternative title

iPhone 12 (5G) នឹងបង្ហាញខ្លួនតាមការកំណត់នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់

Foxconn គឺជាក្រុមហ៊ុនដៃគូសហការឧស្សាហកម្មដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន Apple បានបញ្ជាក់ទៅកាន់វិនិយោគិនជាច្រើនរបស់ខ្លួនថា ពួកគេអាចធ្វើការផលិតនូវស្មាតហ្វូនម៉ូឌែល iPhone 12 (5G)  ទាន់ពេលវេលានៅក្នុងរដូវក្តៅខាងមុខនេះ ខណៈដែលវិនិយោគិនជាច្រើន មានការភ័យខ្លាចជាមួយនឹងសាយភាយនៃមេរោគ Covid-19 ដោយរំពឹងថា កាលវិភាគនៃផលិតកម្មនេះ នឹងមានការប៉ះពាល់ដោយសារតែការផ្ទុះឡើងនៃវីរុសនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីខែមុននេះ ក្រុមហ៊ុន Foxconn បានប្រាប់ទៅកានវិនិយោគិនជាច្រើនរបស់ខ្លួនថា ខ្លួនបានប្រឈមមុខទៅនឹងការធ្លាក់ចុះ ដោយសារតែប្រជាជនចិននៅក្នុងស្រុកជាច្រើន ត្រូវបានបង្ខាំងខ្លួននៅក្នុងផ្ទះ ហើយតាមប្រទេសនានា ក៏មានការរឹតបន្តឹងទៅលើការធ្វើដំណើរអន្តរជាតិ រួមនិងភាពវឹកវរជាច្រើនទៀត ដោយសារតែមេរោគរាតត្បាតកូរ៉ូណាវីរុស។ លោក Alex Yang ដែលជា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ បាននិយាយនៅក្នុងសន្និសីទមួយ ដែលរៀបចំឡើងដោយ Goldman Sachs ថា រោងចក្រផលិតរបស់ពួកគេនឹងចាប់ផ្តើមនៅក្នុងខែមិថុនាខាងមុខនេះ ហើយវត្តមានរបស់ស្មាតហ្វូន iPhones ថ្មីនេះនឹងបង្ហាញខ្លួនទាន់ពេលវេលា។ 

សូមជំរាបថា កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Foxconn ដែលមានមូលដ្ឋាននៅក្នុងតៃវ៉ាន់នេះ បានតស៊ូយ៉ាងខ្លាំងនៅក្នុងការពង្រឹងទៅលើសមត្ថភាពផលិតផលរបស់ខ្លួន បន្ទាប់ពីមានការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស ដែលធ្វើអោយមានការពន្យារពេលដល់អ្នកធ្វើការជាច្រើន រាប់ពាន់នាក់ នៅក្នុងផលិតកម្ម iPhone និងផលិតផលអេឡិចត្រូនិចជាច្រើនទៀតនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនបានបញ្ជាក់ថា ដើម្បីបន្តនូវប្រតិបត្តិការជាច្រើនឡើងវិញ ខ្លួននឹងចំណាយពេលវេលាប្រហែលជា 1 ខែដើម្បីគ្រប់គ្រងទៅលើស្ថានភាពនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន