no-alternative title

របាយការណ៍ថ្មី៖ ទូរទស្សន៍ Samsung Quantum Dot TVs ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 បន្ទាប់ពីការបញ្ឈប់ការផលិតអេក្រង់ LCD

ក្រុមហ៊ុន Samsung Electronics នឹងចាប់ផ្តើមដំណើរការនូវទូរទស្សន៍ Quantum Dot TVs របស់ខ្លួននៅក្នុងឆ្នាំ 2021 នេះ ហើយអ្នកឃ្លាំមើលឧស្សាហកម្មនេះ បាននង្ហាញនូវការជឿជាក់ថា ការផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីនេះរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះ នឹងក្លាយជាការពិត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Samsung Display បានបញ្ជាក់ថា ខ្លួននឹងធ្វើការបញ្ចប់នូវការផលិតអេក្រង់ LCD របស់ខ្លួនទាំងអស់នៅចុងឆ្នាំនេះ។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ក្រុមហ៊ុនផលិតអេក្រង់នេះ បាននិយាយថា វានឹងធ្វើការផ្លាស់ប្តូរទៅលើផលិតកម្មពីអេក្រង់នេះទៅកាន់អេក្រង់ Quantum Dot Displays វិញ។

ខណៈពេលដែលក្រុមហ៊ុន Samsung Electronics មានប្រភពក្រុមហ៊ុនផ្គត់ផ្គង់ ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន អ្នកវិភាគជាច្រើនមើលឃើញថា ការប្រកាសចេញនូវការផលិតទូរទស្សន៍ Quantum Dot TV ជំនាន់ដំបូង នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ។ ជាមួយនឹងការផលិតទ្រង់ទ្រាយធំនៃអេក្រង់ Quantum Dot OLED នេះ នៅក្នុងឆមាសទី 1 ឆ្នាំ 2021 នេះ ទូរទស្សន៍ជាច្រើននឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះសម្រាប់អ្នកប្រើប្រាស់ជាច្រើន។

ក្រុមហ៊ុន Samsung កំពុងតែស្វែងរកនូវដំណោះស្រាយដែលផ្អែកនៅលើបច្ចេកវិទ្យា Quantum Dot នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលមានការវិនិយោគទាំងផ្ទៃក្នុង និងខាងក្រៅផងដែរ។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុននេះ មិនប្រញាប់ប្រញាល់ក្នុងការបញ្ឈប់នូវផលិតផល LCD នោះទេ។ ក្រុមហ៊ុន Samsung នឹងធ្វើការបោះជំហានក្នុងការផលិតនូវទូរទស្សន៍ QLED TVs នេះចំនួន 8 លាននៅក្នុងឆ្នាំ 2020 ដែលមានការកើនឡើង 2.7 លានគ្រឿងបើធៀបជាមួយនឹងឆ្នាំ 2019។ ជំនាន់ដំបូងនៃផលិតផល Quantum Dot របស់ក្រុមហ៊ុន Samsung នឹងជាជម្រើសដ៏ល្អសម្រាប់ដំណោះស្រាយនៃ QLED ដែលជាប្រភេទមួយទៀតនៃអេក្រង់ LED នេះ។ សម្រាប់អេក្រង់ថ្មីនេះ នឹងមានតម្លៃថ្លៃខ្លាំងជាងនៅក្នុងការផលិតទ្រង់ទ្រាយធំទៅលើអេក្រង់នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន