no-alternative title

Apple Stores នៅក្នុងសហរដ្ឋអាមេរិក បានប្រកាសបិទទ្វារជាថ្មីម្តងទៀត ដោយសារតែមេរោគកូរ៉ូណាថ្មី បាននឹងកំពុងតែសាយភាយកាន់តែខ្លាំង

ក្រុមហ៊ុនសាជីវកម្ម Apple បានជូនដំណឹងទៅកាន់បុគ្គលិកជាច្រើនថា គ្រប់ហាងលក់រាយទាំងអស់នៅក្នុងសហរដ្ឋអាមេរិកនឹងធ្វើការបិទទ្វាររហូតដល់ខែឧសភានេះ។ បន្ថែមពីនេះទៀតនោះ នៅក្នុងការប្រកាសរបស់ក្រុមហ៊ុន Apple បានអះអាងថា ថ្នាក់ដឹកនាំគឺរៀបចំនូវកិច្ចប្រជុំជារៀងរាល់ថ្ងៃ នៅក្នុងពេលនៃការរីករាលដាលនៃមេរោគ COVID-19 នេះ។ សូមជំរាបថា កាលពីពេលមុននេះក្រុមហ៊ុន Apple ក៏បានបង្ហាញនូវសេចក្តីប្រកាសសម្រាប់ផ្ទៃក្នុងថា ហាងលក់រាយជាច្រើនរបស់ក្រុមហ៊ុន Apple នៅក្រៅប្រទេសចិនត្រូវគេរំពឹងថា នឹងបន្តនូវប្រតិបត្តិការរបស់ខ្លួនឡើងវិញនៅដើមខែមេសានេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីដើមខែមីនានៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple បានបិទនូវហាងទាំងអស់ចំនួន 458 កន្លែងរបស់ខ្លួននៅក្រៅប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះ្ក៏ជម្រុញនូវបុគ្គលិកជាច្រើនរបស់ខ្លួនអោយធ្វើការពីផ្ទះផងដែរ។ នេះគឺជាវិធានការណ៍មួយដើម្បីបញ្ឈប់នូវការរីករាលដាលនៃមេរោគកូរ៉ូណានេះ។ នៅក្នុងខែមីនានេះ គ្រប់ហាងលក់ Apple Stores នៅក្នុងប្រទេសចិន បានបើកដំណើរការវិញផងដែរ។ ក្រុមហ៊ុន Apple ក៏បានធ្វើការអរគុណដល់ក្រុមប្រតិបត្តិការរបស់ខ្លួន និងដៃគូរជាច្រើនរបស់ខ្លួនសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបើកនូវខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនផងដែរ។

តាមការបញ្ជាក់របស់លោក Deirdre O’Brien បានអោយដឹងថា ក្រុមហ៊ុន នៅតែបន្តនូវការឃ្លាំមើលស្ថានភាពនៃវីរុសនេះយ៉ាងម៉ត់ចត់បំផុត។ ទោះបីជាហាងទាំងនេះ នឹងបន្តក្នុងការបិទទ្វារនៅក្នុងខែឧសភានេះ វានឹងមានការបើកទ្វារឡើងវិញប្រសិនបើស្ថានភាពនេះល្អប្រសើរនោះ។ ក្រុមហ៊ុននេះ ក៏ពឹងផ្អែកទៅលើអនុសាសន៍ពីរដ្ឋាភិបាលក្នុងស្រុក និងអ្នកជំនាញផ្នែកសុខភាពសាធារណៈផងដែរ។ លោក  O’Brien បាននិយាយទៀតថា ហាងលក់ Apple Stores មួយចំនួននឹងបើកទ្វារនៅក្នុងឆមាសទី 1 គឺចាប់ពីខែមេសានេះ។ ទោះជាយ៉ាងណាក៏ដោយនោះ មានការបង្ហាញថា ស្ថានភាពនេះ មិនអាចទៅរួចបាននោះទេនៅក្នុងស្ថានភាពបច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិកនោះ។

សូមជំរាបថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក គឺជាប្រទេសមួយដែលរងគ្រោះថ្នាក់ខ្លាំងបំផុតដោយមេរោគកូរ៉ូណាថ្មីនេះ។ សម្រាប់ពេលនេះ ករណីនៃអ្នកឆ្លងមេរោគ COVID-19 នេះក៏មានការកើនឡើងផងដែរ។ កាលពីម្សិលមិញនេះ អ្នកឆ្លងមេរោគនេះមានចំនួនច្រើនជាង 245,000 នាក់នៅក្នុងសហរដ្ឋអាមេរិក។ សម្រាប់ពេលនេះ ការបង្ខាំងខ្លួន គឺជាជម្រើសមួយដែលល្អបំផុតសម្រាប់ប្រជាជនអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន