no-alternative title

Huawei ប្រកាសដាក់អោយដំណើរការសេវាកម្ម Huawei Pay នៅលើស្មាតហ្វូន P40 Series ដែលបានលក់ជាផ្លូវការនៅក្នុងប្រទេសសឹង្ហបុរី

Huawei Pay ត្រូវបានធ្វើការបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសសិង្ហបុរី ជាមួយនឹងភាពជាដៃគូផ្តាច់មុខជាមួយនឹងធនាគារ ICBC (The Industrial and Commercial Bank of China) នៅក្នុងប្រទេសសិង្ហបុរី។ កម្មវិធីនេះ គឺមានតម្លើងរួចជាស្រេចនៅលើស្មាតហ្វូន Huawei P40 Series ហើយវាអាចធ្វើការដោនឡូតបាននៅលើស្មាតហ្វូន Huawei / Honor ជាច្រើន ចេញពីកម្មវិធី App Gallery ផងដែរ។ Huawei Pay ក៏ដំណើរការនៅក្នុងប្រទេសសិង្ហបុរីនេះ គឺមានការសហការផ្តាច់មុខជាមួយនឹងក្រុមហ៊ុន UnionPay ផងដែរ។ សេវាកម្មទូទាត់ប្រាក់របស់សេវាកម្ម Huawei Mobile Services (HMS) អាចត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ដោយមិនចាំបាច់ប្រើប្រាស់នូវសាច់ប្រាក់នៅលើស្មាតហ្វូនរបស់ Huawei និង Honor។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ធនាការ ICBC Singapore នេះ គឺជាធនាគារដំបូងបំផុត និងជាធនាគារតែមួយគត់ ដែលមានការទ្រទ្រង់ទៅលើសេវាកម្មនេះ។ នៅក្នុងផ្នែកមួយនៃការផ្តល់ជូននេះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបញ្ជាទិញជាច្រើនតាមរយៈនូវសេវាកម្ម  Huawei Pay នេះ តាមរយៈការចុះឈ្មោះនៅលើឥតឥណទាន ICBC UnionPay នៅចន្លោះថ្ងៃទី 1 ខែមេសានេះ ដល់ថ្ងៃទី 30 ខែកញ្ញានេះ ហើយអ្នកនឹងទទួលបាននូវពិន្ទុនៅលើ Huawei Points និងសាច់ប្រាក់មកវិញចំនួន $20 (សឹង្ហបូរី) សម្រាប់គ្រប់ប្រតិបត្តិការទាំងអស់។ បន្ថែមពីនេះទៀតនោះ អ្នកប្រើប្រាស់ជាច្រើននឹងទទួលបាននូវកាដូ Huawei Points ចំនួន 10 ដែលមានតម្លៃ $10 (សឹង្ហបូរី) ហើយវាអាចប្រើប្រាស់សម្រាប់ការចំណាយនៅលើ Huawei AppGallery, Themes, Video, Mobile Cloud និងជាច្រើនទៀត។

 

ចាប់តាំងពីHuawei Pay ទ្រទ្រង់ទៅលើការទូទាត់ប្រាក់ NFC នៅក្នុងហាងលក់រាយជាច្រើននោះ អាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូន Huawei និង Honor ជាច្រើនទៀតនៅលើម៉ាស៊ីន POS (Point-of-Sale) terminals ជាជាងការប្រើប្រាស់នូវកាតឥណទាននេះ។ សេវាកម្មនេះ ក៏ប្រើប្រាស់នូវប្រព័ន្ធផ្ទៀងផ្ទាត់ជីវសាស្រ្តរបស់ស្មាតហ្វូននេះ សម្រាប់ប្រព័ន្ធសុវត្ថិភាពនេះផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Huawei P40 Series នឹងដាក់លក់នៅក្នុងប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី  4 ខែមេសានេះ។ ក្រុមហ៊ុន ក៏មានការថែមជូននូវ 50GB Huawei Mobile Cloud សម្រាប់រយៈពេល 12 ខែ Smart View Flip Cover ដែលមានតម្លៃ $58 (សឹង្ហបូរី) និង Huawei SuperCharge Wireless Car Charger ដែលមានតម្លៃ $98 (សឹង្ហបូរី)។ ស្មាតហ្វូន Huawei P40 និង P40 Pro នឹងមានពណ៌ Silver Frost, Blush Gold និង Deep Blue Sea ហើយវាមានតម្លៃ $1,048 (សឹង្ហបូរី) និង $1,448 (សឹង្ហបូរី) រៀងគ្នា។

នៅក្នុងប្រទេសសិង្ហបុរី ស្មាតហ្វូន  Huawei P40 Series អាចរកទិញបានចេញពី Huawei Concept Stores ក្រុមហ៊ុនទូរគមនាគមន៍ធំៗ ហាងលក់គ្រឿងអេឡិចត្រូនិច និងហាង់លក់អនឡាញជាច្រើនទៀតដូចជា Lazada និង Shopee ។ ក្រៅពី Huawei Pay នោះ Huawei Video ក៏ដំណើរការនៅក្នុងប្រទេសសឹង្ហបុរីជាមួយនឹងស្មាតហ្វូន P40 Series នេះផងដែរ។ វាមានកម្មវិធីជាង 4000 នៅក្នុង BBC Studios ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន