no-alternative title

LG បញ្ចេញម៉ាស៊ីនត្រជាក់ Dual Cool ស៊េរីថ្មីរបស់ខ្លួន ផ្តល់នូវខ្យល់អាកាសល្អស្អាតជាងមុន និងអស្ចារ្យជាងមុនប្រកបដោយផាសុកភាពបំផុត

យោងទៅតាមការសិក្សាមួយនៅក្នុងសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យយ៉េល (Yale University) អោយដឹងថា ការបំពុលខ្យល់មិនត្រឹមតែមានការជះឥទ្ធិពលអាក្រក់ខ្លាំងដល់សុខភាពរូបរាងកាយរបស់មនុស្សនោះទេ ប៉ុន្តែវាក៏មានការប៉ះពាល់អាក្រក់ដល់ផ្លូវចិត្តរបស់ពួកគេផងដែរ ហើយវាក៏ធ្វើអោយមានការកើនឡើងកាន់តែមានកម្រិតខ្ពស់ទៅលើការបាក់ទឹកចិត្តផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងប្រទេសឧស្សាហកម្មជាច្រើននោះ មនុស្សជាច្រើនចាប់ផ្តើមចំណាយពេលវេលារស់នៅក្នុងផ្ទះដល់ទៅ 85-90% ដែលនេះពិតជាលំបាកណាស់ក្នុងការនិយាយថា រឿងដែលសំខាន់បំផុតគឺការទទួលបាននូវខ្យល់អាកាសល្អស្អាតបំផុតនៅក្នុងកន្លែងដែលយើងរស់នៅ និងកន្លែងដែលយើងធ្វើការនោះ។ ដំនឹងដែលអាក្រក់នោះគឺថាខ្យល់នៅក្នុងអាគារនេះអាចមានការពុលកើនឡើង ២ ដងបើធៀបជាមួយនឹងខ្យល់ខាងក្រៅនោះ។

ម៉ាស៊ីនបន្សុទ្ធខ្យល់ ដែលមានគុណភាពខ្ពស់អាចជួយប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់ពីក្នុងផ្ទះដែលធ្វើឱ្យវាមានសុវត្ថិភាពនិងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាដកដង្ហើម។ នៅក្នុងប្រទេសរ៉ូម៉ានី ដែលជាប្រទេសដែលមានបញ្ហាខ្យល់នៅតែបន្តជាបញ្ហានោះ ក្រុមហ៊ុន LG បានបង្កើនការប្រើប្រាស់ម៉ាស៊ីនត្រជាក់ LG DUALCOOL ស៊េរីថ្មីរបស់ខ្លួនដែលមានបច្ចេកវិទ្យាបន្សុទ្ធខ្យល់ទំនើបដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការបំពុលបរិស្ថាន និងតម្រូវការបន្ទាន់សម្រាប់ខ្យល់ស្អាតជាពិសេសនៅក្នុងផ្ទះ។

ដោយមានការចូលរួមពីអ្នកបង្កើតមាតិកាជាច្រើនក្នុងស្រុក និងអ្នកមានឥទ្ធិពលនោះ ក្រុមហ៊ុន LG នៅក្នុងប្រទេសរ៉ូម៉ានី នោះភ្ជាប់ទស្សនិកជនជាច្រើនតាមរយៈការឆ្លងកាត់បណ្តាញជាច្រើនដោយបង្ហាញពីខ្យល់បរិយាកាសស្អាត និងសមត្ថភាពម៉ាស៊ីនត្រជាក់ផ្តល់នូវភាពត្រជាក់ដ៏មានឥទ្ធិពលនៅរដូវក្តៅ និងខ្យល់ដែលមានសុខភាពល្អស្រស់ស្រាយពេញមួយឆ្នាំថែមទៀត។

DUALCOOL ប្រើប្រាស់បច្ចេកវិទ្យាត្រងចម្រោះ និងបន្សុទ្ធទំនើបបំផុតរបស់ក្រុមហ៊ុន LG ដើម្បីយកភាគល្អិតដែលបង្កគ្រោះថ្នាក់ចេញពីខ្យល់ ហើយនៅក្នុងគ្រួសារមួយជាមធ្យមប្រមូលបានធូលីប្រមាណ ៨០ គីឡូក្រាមជារៀងរាល់ឆ្នាំ។

ប្រព័ន្ធបន្សុទ្ធខ្យល់របស់ម៉ាស៊ីនត្រជាក់ LG DUALCOOL ប្រើប្រាស់នូវសេនស័រ cutting-edge sensor ដើម្បីរកឃើញភាគល្អិតតូចៗដូចជា PM 1.0 និងយកវាចេញដោយភ្ជាប់អ៊ីយ៉ុងអវិជ្ជមានដែលត្រូវបានទាញយកទៅក្នុងតម្រងដែលមានបន្ទុកវិជ្ជមាននោះ។ DUALCOOL ក៏ត្រួតពិនិត្យគុណភាពខ្យល់នៅក្នុងពេលវេលាជាក់ស្តែង និងការចង្អុលបង្ហាញត្រឹមត្រូវនៃកម្រិតភាគល្អិតនៅក្នុងផ្ទះបានថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន