no-alternative title

ស្មាតហ្វូន vivo S6 5G បង្ហាញខ្លួនជាមួយនិងកាមេរ៉ាទំហំ 48MP ដំណើរការលើបន្ទះឈីប Exynos 980 និងមានថ្មទំហំដល់ទៅ 4500mAh

ក្រុមហ៊ុន vivo ទើបតែបង្ហាញនូវស្មាតហ្វូន vivo S6 5G នៅថ្ងៃនេះនៅក្នុងព្រឹត្តិការណ៍អនឡាញមួយនៅក្នុងប្រទេសចិននៅថ្ងៃនេះ។ ស្មាតហ្វូននេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា super-fast 5G ហើយវាក៏មានសមត្ថភាពកាមេរ៉ាខ្លាំងក្លាដែលមានគោលដៅសម្រាប់យុវវ័យជាច្រើនក្នុងការជ្រើសរើសនៅក្នុងប្រទេសចិនផងដែរ។ បន្ថែមពីនេះទៀតនោះ ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Exynos 980 នោះ ស្មាតហ្វូននេះពិតជាមានម៉ាស៊ីនខ្លាំងក្លាមែនទែនក្នុងការប្រើប្រាស់ពិសេសគឺការលេងហ្គេម។ 

ស្មាតហ្វូន  vivo S6 5G នេះគឺមានការឌីស្សាញជាមួយនឹងអេក្រង់ 3D គែមកោងជាមួយនឹងពណ៌យ៉ាងស្រស់ស្អាតដូចជា Gradient Purple-Blue និង Light Blue ជាដើម។ ខណៈពេលដែលក្រុមហ៊ុនមួយលើកឡើងនៅក្នុងរូបភាពបែកធ្លាយកាលពីពេលមុននេះថា ស្មាតហ្វូននេះគឺមានទម្ងន់ត្រឹមតែ 181g ដែលមានទម្ងន់ស្រាលជាងប្រទេសមុននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា VIVO ក៏ធ្វើការបោះបង់នូវការឌីស្សាញកាមេរ៉ារូបរាងគ្រាប់ពេជ្ររបស់ស្មាតហ្វូន vivo S5 ជាមួយនឹងការឌីស្សាញកាមេរ៉ារូបរាងមូលវិញយ៉ាងស្រស់ស្អាត។ កាមេរ៉ារបស់ស្មាតហ្វូននេះគឺមាន  4 គ្រាប់ និងមានភ្លើង LED Flash ថែមទៀត។ ស្មាតហ្វូន Vivo S6 នេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo S6៖ 

បើនិយាយអំពីកម្លាំងម៉ាស៊ីនវិញនោះ ស្មាតហ្វូន  vivo S6 5G នេះប្រើប្រាស់នូវបន្ទះឈីប 8nm Exynos 980 upper mid-range 5G processor ។ វាមានរ៉េមទំហំ  LPDDR4X 8GBRAM និងម៉េមូរី 256GB storage ថែមទៀត។ ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើស្តង់ដារ SA/NSA 5G standards និងការប្រើប្រាស់នូវ dual SIM dual standby។ ស្មាតហ្វូននេះមានអេក្រង់ទំហំ  6.44-inch AMOLED HDR10 ជាមួយនឹងអេក្រង់ waterdrop display កម្រិតភាពច្បាស់2400 × 1080 FHD+, 103% NTSC ultra-wide color gamut និង ultra-high contrast  1200000:1 ។ ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា  Multi-Turbo technology ។ វាមានបច្ចេកវិទ្យាចំនួន ៦ គឺ  CPU Turbo, AI Turbo, Net Turbo, Cooling Turbo, Game Turbo និង ART++ Turbo ។ ក្រុមហ៊ុននេះ បានអះអាងថា បច្ចេកវិទ្យា  Cooling Turbo ជំនាន់ថ្មីរបស់ស្មាតហ្វូន  Vivo S6 នេះនឹងកាត់បន្ថយនូវសីតុណ្ហភាពដល់ទៅ 10° c បើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននេះ។

ស្មាតហ្វូន vivo S6 5G នេះមានថាមពលថ្មទំហំ  4500mAh ហើយវាទ្រទ្រង់ទៅលើបច្ចេកវិទ្យា  18W charging technology ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ក៏ផ្តល់នូវសេវាកម្មមួយចំនួនផងដែរដូចជា  intelligent image recognition, app sharing និង screencast ។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងនោះ ស្មាតហ្វូននេះមាន 3.5mm headphone jack, Wi-Fi ac និង Bluetooth 5.1 រួមជាមួយនឹង Hi-Res ផងដែរ។

កាមេរ៉ាស្មាតហ្វូន vivo S6

ស្មាតហ្វូន vivo S6 5G នេះគឺមានកាមេរ៉ាទំហំ 48MP, 8MP ultra-wide-angle lens, 2MP depth of field lens និង 2MP macro lens ។ ស្មាតហ្វូន Vivo S6 នេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា  4K video shooting និង  1080P real-time beauty mode shooting ផងដែរ។ វាក៏មានមុខងារ  dual view video mode សម្រាប់កាមេរ៉ាខាងមុខ និងខាងក្រោយរបស់ស្មាតហ្វូននេះថែមទៀត។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូន Vivo S6 5G នេះគឺមានកាមេរ៉ាទំហំ  32MP selfie ជាមួយនឹង f/2.08 aperture ផងដេរ។ វាក៏មានបច្ចេកវិទ្យា  Super-Clear night view selfie mode សម្រាប់ការថតរូបភាពច្បាស់ទាំងថ្ងៃ និងយប់ផងដែរ។

តម្លៃ និងកាលបរិច្ឆេទនៃការលក់នៃស្មាតហ្វូនVivo S6 5G

ស្មាតហ្វូន vivo S6 5G នេះនឹងមាន 2 ជម្រើសក្នុងការជ្រើសរើសមានទំហំ  8GB និង 128GB ដែលមានតម្លៃ  2698 yuan ($381) និង 8GB និង 256GB ដែលមានតម្លៃ 2998 yuan ($423) ថែមទៀត។ ស្មាតហ្វូននេះនឹងដាក់លក់នៅថ្ងៃទី 3 ខែមេសានេះតាមរយៈហាងផ្លូវការរបស់ vivo, Tmall, JD.com និងហាងជាច្រើនទៀតរបស់ក្រុមហ៊ុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន