no-alternative title

Lamborghini បញ្ចេញនូវរថយន្តស៊េរីទំនើបថ្មី Huracan Evo នេះ ដែលច្នៃរូបរាងឡើងពី Carbon Fiber 100% ពិតជាប្លែកភ្នែកទៀតហើយ!

យើងបានដឹងរួចមកហើយថា មួយរយៈចុងក្រោយនេះ មានក្រុមហ៊ុនជាច្រើន កំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងការរាតត្បាតនៃមេរោគកូរ៉ូណាវីរុសនេះ នៅក្នុងវិធីជាច្រើនផ្សេងៗគ្នា បានចាប់ផ្តើមពីការផ្លាស់ប្តូរនូវផលិតកម្មរោងចក្ររបស់ពួកគេទៅជាផលិតកម្មផលិតនូវឧបករណ៍បំពង់ខ្យល់ដកដង្ហើម ហើយក្រុមហ៊ុន Lamborghini ក៏ផ្លាស់ប្តូរនូវផលិតកម្មរបស់ខ្លួនទៅផលិតម៉ាសផងដែរ។  ដោយក្រុមហ៊ុនផលិតរថយន្តនេះ បាននាំយកនូវភាពអស្ចារ្យមិនធម្មតានោះទេ សម្រាប់អ្នកគាំទ្ររបស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សារជីវកម្ម 1016 Industries គឺជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅខាងក្រៅទីក្រុង Miami, Florida ដែលមានជំនាញនៅក្នុងការផលិតនូវ Carbon Fiber។ ក្រុមហ៊ុននេះ ទើបតែប្រកាសអំពីវត្ថុធាតុដើម ចុងក្រោយបំផុតរបស់ខ្លួន ដែលពិតជាមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់អង្គការសុខភាពពិភពលោក។ 

ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បញ្ចេញនូវរថយន្ត Lamborghini Huracan Evo ដែលផលិតឡើងពីសរសៃ Carbon Fiber 100% តែម្តង ហើយវាមើលទៅពិតជាលេចធ្លោរខ្លាំងមែនទែនក្នុងការប្រើប្រាស់។ ការប្រើប្រាស់នូវសរសៃ carbon fiber នេះ មិនមែនជាគំនិតអ្វីដែលចម្លែកនោះទេសម្រាប់រថយន្ត Huracan នេះ។ ក្រុមហ៊ុន 1016 Industries  បោះជំហានទៅមុខមួយកម្រិតទៀតក្នុងការផលិតនូវតួខ្លួនរបស់រថយន្តនេះជាមួយនឹង Carbon ដែលមានការពង្រឹងកាន់តែប្រសើរឡើងសម្រាប់រថយន្ត Huracan Evo នេះ។

នៅក្នុងការផ្លាស់ប្តូរជាច្រើនទៀតនោះ គឺទៅលើផ្នែកខាងក្រោយដែលមានការផលិតចេញពី carbon fiber រួមជាមួយនឹងលោហធាតុអ៊ីណុកផងដែរ។ វាក៏មានការឌីស្សាញផ្នែកខាងមុខ និងផ្នែកខាងក្រោយថ្មីកាន់តែប្លែកបំផុតក្នុងការប្រើប្រាស់ថែមទៀតផង។ ថយន្តនេះគឺមានកម្លាំងដល់ទៅ 650 សេះ និងកម្លាំងរមួលដល់ទៅ 462 lb-ft ជាមួយនឹងម៉ាស៊ីន 5.2-liter V10។ 

តើនេះនឹងរួមចំណែកនៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងមេរោគ Covid-19 យ៉ាងដូចម្តេចទៅ? ក្រុមហ៊ុន 1016 Industries បាន ប្រកាសថា ចាប់ពីពេលនេះប្រាក់ 10% នៃការលក់របស់ក្រុមហ៊ុននេះ រហូតដល់ដាច់ខែមេសា នឹងធ្វើការបរិច្ចាកទៅដល់អង្គការសុខភាពពិភពលោកដើម្បីប្រយុទ្ធទៅនឹងមេរោគរាតត្បាតនេះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន