no-alternative title

បែកធ្លាយកាសស្តាប់ Samsung Galaxy Buds ជំនាន់ថ្មី មានរូបរាងដូចគ្រាប់សណ្តែកអញ្ចឹង!

ក្រុមហ៊ុន Samsung បានបង្ហាញនូវកាសស្តាប់ TWS earbuds ចំនួន 2 នៅក្នុងឆ្នាំនេះ នោះគឺ Galaxy Buds+ ដែលបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Galaxy S20 Series និងកាសស្តាប់ AKG N400 ដែលទើបតែបង្ហាញខ្លួនថ្មីៗនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ។ ការបែកធ្លាយថ្មីនេះ មានការទម្លាយថា កាសស្តាប់ឥតខ្សែថ្មី Galaxy Buds គឺស្ថិតនៅក្នុងការអភិវឌ្ឍ ហើយវាប្រហែលជាបង្ហាញខ្លួននៅចុងឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការបែកធ្លាយនេះ គឺចេញពីប្រភព Winfuture.de និងប្លុកបច្ចេកវិទ្យារបស់អាល្លឺម៉ង់ ដែលផ្តល់អោយយើងនូវការមើលឃើញជាលើកដំបូងបំផុតនៃកាសស្តាប់ earbuds នេះ ដែលមានការឌីស្សាញដែលយើងមិនធ្លាប់បានឃើញពីមុនមកនោះទេ។ សម្រាប់ឈ្មោះផ្លូវការរបស់កាសស្តាប់ earbuds នេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែសម្រាប់កូដរបស់វានោះគឺ “Bean” ហើយនោះ មិនគួរអោយភ្ញាក់ផ្អើលនោះទេចាប់តាំងពីវាមានរូបរាងដូចជាគ្រាប់សណ្តែក។ វាក៏មានលេខម៉ូឌែល SM-R180។ 

Winfuture.de បានធ្វើការរាយការណ៍ថា ពួកគេទទួលបាននូវគំនូសព្រាង និងគំរូ 3D នៃកាសស្តាប់ earbuds នេះ។ ផ្អែកទៅលើរូបភាពនេះ កាសស្តាប់ earbuds នេះ គឺពិតជាស្រស់ស្អាតនិងសក្តិសមបំផុតជាមួយនឹងការឌីស្សាញដែលមានរូបរាងដូចជាគ្រាប់សណ្តែក។ វាគឺមាន Speakers ចំនួន 2។ វាក៏មាន contact pins ចំនួន 2 សម្រាប់ការសាកបញ្ចូលថ្មផងដែរ។

លក្ខណៈសម្បត្តិ និងមុខងារជាច្រើននៃកាសស្តាប់ earbuds ថ្មីនេះនៅមិនទាន់ដឹងនៅឡើយទេនៅក្នុងខណៈពេលនេះ ប៉ុន្តែវាមានព័ត៌មានលម្អិតជាច្រើនដែលមានការបែកធ្លាយនៅក្នុងដំណាក់កាលទី 1 នៃការធ្វើតេស្តផ្ទៀងផ្ទាត់ផ្នែកវិស្វកម្មនេះ។ កាសស្តាប់នេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Galaxy Note20 Series នៅក្នុងខែសីហាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន