no-alternative title

TechCrunch និយាយថា វីដេអូ Zoom រាប់ពាន់វីដេអូ គឺត្រូវបានគេបញ្ចូនទៅកាន់ប្រទេសចិន ដែលធ្វើអោយព្រួយបារម្មណ៍ទៅលើទិន្នន័យផ្ទាល់ខ្លួនជាច្រើន

ថ្មីៗនេះ កម្មវិធីសន្និសីទជាវីដេអូ Zoom គឺមានការទម្លាយបង្ហាញអំពីការព្រួយបារម្មណ៍ទៅលើទិន្នន័យផ្ទាល់ខ្លួនជាច្រើន ប៉ុន្តែសម្រាប់រឿងនេះ អ្នកជំនាញមួយចំនួនរកឃើញថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Zoom គឺមានឱកាសក្នុងការភ្ជាប់ទៅកាន់ម៉ាស៊ីនមេ និងការមើលទៅលើវគ្គនីមួយៗនៃវីដេអូទាំងអស់នេះ ហើយទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់នេះ ប្រហែលជាត្រូវបានបញ្ចូនទៅកាន់ប្រទេសចិន។

យោងតាមក្រុមហ៊ុន TechCrunch បានបង្ហាញនូវលទ្ធផលជាច្រើននៃការស្រាវជ្រាវរបស់អ្នកប្រាជ្ញាជាច្រើននៅក្នុងសាកលវិទ្យាល័យរបស់ប្រទេសកាណាដា “The Citizen Lab” និងការបង្ហាញថា កម្មវិធី Zoom នេះ គឺប្រើប្រាស់នូវវិធីសាស្រ្ត AES-128 សម្រាប់ការអ៊ីនគ្រីបទៅលើទិន្នន័យនៅក្នុងអំឡុងពេលនៃការប្រជុំគ្នានេះ ខណៈពេលដែលពួកគេអះអាងថា លេខ AES-256 នេះ គឺខ្លាំងជាងមុន។ អ្នកប្រាជ្ញជាច្រើន បានរកឃើញថា ទិន្នន័យនេះ ដំណើរការជាមួយនឹងការអ៊ីនគ្រីប AES-128 ដែលចេញពីម៉ាស៊ីនមេនៃកម្មវិធីនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅក្នុងករណីមួយចំនួននៃទិន្នន័យនេះ ត្រូវបានបញ្ចូនទៅកាន់ម៉ាស៊ីនមេនៃកម្មវិធី Zoom នៅក្នុងប្រទេសចិន ទោះបីជាអ្នកប្រើប្រាស់ទាំងអស់នៅក្នុងសន្និសីទនេះ មិនមែនជាអ្នកប្រើប្រាស់ជនជាតិចិននោះទេ។ TechCrunch បានស្នើសុំទៅកាន់ក្រុមហ៊ុន Zoom អំពីបញ្ហានេះ ហើយវាក៏មានការឆ្លើយតបចេញពីនាយកប្រតិបត្តិលោក Yuan Zheng ដែលមានការបង្ហាញថា អ្នកប្រើប្រាស់ទាំងអស់ នឹងស្វែងរកនូវម៉ាស៊ីនមេដែលនៅជិតបំផុតនៅពេលដែលធ្វើការតភ្ជាប់ (Zoom តែងតែមានភាពខុសគ្នាទៅលើផ្នែកភូមិសាស្ត្រ ហើយជនជាតិអ៊ឺរ៉ុប និងអ្នកប្រើប្រាស់ជនជាតិអាមេរិកគឺភ្ជាប់ទៅកាន់ម៉ាស៊ីនមេនៅក្នុងស្រុក)។ 

ប្រសិនបើម៉ាស៊ីនមេជាច្រើនមានការស្ទះចរាចរណ៍នោះ ពួកគេនឹងស្វែងរកនូវម៉ាស៊ីនមេជាច្រើន ដែលអាចដំណើរការបាន។ ក្រុមហ៊ុន Zoom ប្រកាសជាផ្លូវការថា រឿងនេះ គឺពិតជាកម្ររខ្លាំងណាស់។ ច្បាប់ចិន បច្ចុប្បន្នចែងថា ទិន្នន័យរបស់ម៉ាស៊ីនមេត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន ត្រូវតែរក្សាទុកនៅក្នុងប្រទេសចិន។ នេះមានន័យថា ទិន្នន័យដែលផ្ញើដោយ Zoomអាចត្រូវបានរក្សាទុកនៅក្នុងម៉ាស៊ីនមេរបស់ក្រុមហ៊ុន Zoomនៅប្រទេសចិន។ មានការកត់សម្គាល់ថា នាពេលថ្មីៗនេះ ដោយសារតែមេរោគរាតត្បាត COVID-19 នោះ សេវាកម្មវីដេអូសន្និសីទនេះ គឺមានការកើនឡើងយ៉ាងខ្លាំងក្លា នេះបើតាមការទម្លាយរបស់អ្នកជំនាញម្នាក់នៅក្នុងវិស័យនេះ។ 

សូមជំរាបថា ថ្មីៗនេះ  ក្រុមហ៊ុន Microsoft ក៏បង្ហាញអំពី Skype Meet Now ផងដែរ។ នោះគឺជាមុខងារថ្មីនៃសេវាកម្មកម្មវិធីវីដេអូសន្និសីទរបស់ក្រុមហ៊ុន Microsoft ប៉ុន្តែវាមិនមែនកើតឡើងដោយចៃដន្យនោះទេ។ វាគឺជាមុខងារសម្រាប់ជួយនៅក្នុងអំឡុងពេលដែលមនុស្សត្រូវបានបង្ខាំងនៅផ្ទះនោះ។ បន្ថែមពីនេះទៀតនោះ វាក៏ពង្រឹងទៅលើស្ថានភាពរបស់ពួកគេក្នុងការប្រកួតប្រជែងជាមួយនឹង Platforms ជាច្រើនទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន