no-alternative title

ស្មាតហ្វូន vivo Y50 ត្រូវបានក្រុមហ៊ុន បង្ហាញចេញលក្ខណៈសម្បត្តិ រូបភាព រួមនិងតម្លៃទៀតផង

vivo Y50 គឺជាឈ្មោះដំបូងបំផុតដែលត្រូវគេប្រទះឃើញតាមរយៈការបង្ហាញវត្តមាននៅក្នុងប្រព័ន្ធទិន្នន័យ IMEI កាលពីដើមឆ្នាំមុននេះ។ ថ្មីៗនេះ ស្មាតហ្វូន vivo Y50 ដែលមានលេខម៉ូឌែល vivo V1935 ក៏មានការបង្ហាញខ្លួននៅលើ Google Play Console នាពេលថ្មីៗនេះផងដែរដែលមានការបញ្ជាក់ថា ស្មាតហ្វូននេះ ប្រហែលជាបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ។ អ្នកទម្លាយព័ត៌មាន Sudhanshu Ambhore នេះ មានការចែករំលែកនូវរូបភាពផ្លូវការមួយចំនួន និងលក្ខណៈសម្បត្តិមួយចំនួនដែលមានការបង្ហាញនៅក្នុងបញ្ជីផ្លូវការនៃស្មាតហ្វូននេះចេញពីប្រទេសកម្ពុជាផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញស្មាតហ្វូន vivo Y50៖ រូបភាពរបស់ស្មាតហ្វូន vivo Y50 នេះមានការបង្ហាញថាស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងអេក្រង់ punch-hole ។ ស្មាតហ្វូននេះមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ខ្មៅ និងពណ៌ Gradient Violet ។ ផផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃ និងកាមេរ៉ាដែលមានរូបរាងចតុកោណកែងដែលមានកាមេរ៉ា 4 គ្រាប់ និងភ្លើង LED Flash ថែមទៀតផង។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y50៖  ស្មាតហ្វូន vivo Y50 នេះមានអេក្រង់ទំហំ 6.53-inch Ultra O screen ដែលមានកម្រិត Full HD+ 1080x2340 pixels។ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 665 រ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ នៅក្នុងស្មាតហ្វូននេះក៏មានទំហំ 6GB ផងដែរ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានទំហំ 13-megapixel primary shooter, 8-megapixel wide-angle shooter ជាមួយនឹងកម្រិត field-of-view 120 degrees, 2-megapixel portrait lens និង 2-megapixel macro sensor ជាមួយនឹង 4cm focal length។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យា 18W fast charging។

តម្លៃរបស់ស្មាតហ្វូន vivo Y50 ៖ នៅក្នុងទំព័រ Facebook របស់ក្រុមហ៊ុន vivo នៅក្នុងប្រទេសកម្ពុជានោះ តម្លៃរបស់ស្មាតហ្វូន vivo Y50 គឺ $249 ។ វានៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការលក់ស្មាតហ្វូន vivo Y50 នេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន